Home កីឡា កែវ សំរិទ្ធ ឈ្នះ ធា នុ​រាជ ខណៈ​ អេ​រ៉ា​វ៉ាន់ ចាន់​រាជ ចាញ់ ឡុង ខេត្ត

កែវ សំរិទ្ធ ឈ្នះ ធា នុ​រាជ ខណៈ​ អេ​រ៉ា​វ៉ាន់ ចាន់​រាជ ចាញ់ ឡុង ខេត្ត

​កែវ សំរិទ្ធ អ្នក​ប្រដាល់​ស្រករ​ក្រោយ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ​ពិន្ទុ អ្នក​ប្រដាល់​ជើងចាស់​ ធា នុ​រាជ ក្លិប​មកុដ​រាជសីហ៍ ដោយ​ពិន្ទុ​ប្រផុតប្រផើយ នៅ​ក្នុង​ការជួប​ប្រកួត​គ្នា ​កាលពី​ថ្ងៃទី​២៣​ ខែ​សីហា​ ឆ្នាំ​២០២០ លើ​សង្វៀន​ខា​រ៉ា​បាវ​របស់​ទូរទស្សន៍​បាយ័ន។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។​

នៅក្នុង​ការប្រកួត​ប្រាំ​ទឹក​ពេញ​នោះ ធា នុ​រាជ គេ​បាន​ខិតខំ​ប្រើ​ស្នៀត​ប្រចាំត្រកូល​ គឺ​ទា​ត់​បក​ក្រោយ និង​កែង​សក​ស្លាប​(​កែង​បក​)​ច្រើន​ណាស់​ដែរ ប៉ុន្តែ​ពុំបាន​សម្រេច​ឡើយ ​ដោយ​ត្រូវ ​កែវ សំរិទ្ធ គេ​ដឹង​មុន ​បាន​រង​ជាប់ ហើយ​ថែមទាំង​វាយបក​វិញ ដែល​ធ្វើឲ្យ ​ធា​នុ​រាជ​ ចាញ់​ពិន្ទុ​ប្រផុតប្រផើយ។ ក្រោយ​បញ្ចប់​ការប្រកួត គឺ​ កែវ សំរិទ្ធ ឈ្នះ ធា នុ​រាជ ​ដោយ​ពិន្ទុ។​

ឡុង ខេត្ត អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ​អេ​រ៉ា​វ៉ាន់ ចាន់​រាជ ក្លិប​កុសល​កីឡា​ដោយ​ពិន្ទុ​ដាច់​តែម្តង ក្នុង​ការ​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។​

អេ​រ៉ា​វ៉ាន់ ចាន់​រាជ ត្រូវ ​ឡុង ខេត្ត​ វាយឲ្យ​អាជ្ញាកណ្ដាល​រាប់​៨ ​នៅ​ក្នុង​ទឹក​ទី​៣ ដោយសារ​ត្រូវ​ជង្គង់​របស់ ​ឡុង​ ខេត្ត។ ​បន្ទាប់ពី​បន្ត​ការប្រកួត​ទៀត​នោះ ក្នុង​ទឹក​ទី​៤ ចាន់​រាជ ក៏​ត្រូវ​ ឡុង ខេត្ត ដាល់​ចូល​ពោះ​ទឹក បណ្តាលឲ្យ​ដួល​សន្លប់​លែង​ក្រោក​តែម្ដង។

សយ សុខ អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ សេក គឹម សាន្ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា​៥​ទឹក​ពេញ ​ដោយ​ទាំង​សង​ខាង​ សុទ្ធតែ​វាយ​ចូលគ្នា​ទៅវិញទៅមក​ និង​រាង​ទ្រម​ខ្លួន​ដូចគ្នា។​ ពួកគេ​ទាំងពីរ​នាក់ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។​

ចំណែក លីន ប៊ុន​ណា​រិ​ទ្ធ ក្លិប​កីឡាប្រដាល់​កងយោធពលខេមរភូមិន្ទ ត្រូវ​ នឿន ជី​វ៉ន ក្លិប​កំរៀង​សែន​ជ័យ ខេត្ត​បាត់ដំបង វាយ​ឲ្យ​បោះបង់​ការប្រកួត​ទឹក​ទី​២ នៅក្នុង​ការ​ជួបគ្នា​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម៕
អត្ថបទ ៖ ​វិ​សិទ្ធ​

អត្ថបទពេញនិយម

ហ្វេនៗកាន់តែរំភើប! ក្រោយរឿងភាគថ្មី យ៉ា សុផាន់ម៉ៃ កាន់តែគៀកថ្ងៃចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍បាយ័ន

រឿង «១០០% គឺស្រឡាញ់» សាច់រឿងថ្មីមួយនេះនឹងរំលេចភាពប្រទាក់ក្រឡាស្នេហាដែលត្រូវឆ្លងកាត់ឧបសគ្គពីការជ្រៀតជ្រែកបំបែកបំបាក់។ ការយល់ច្រឡំ ច្រណែនឈ្នានីសបានធ្វើឱ្យស្នេហាបោកបញ្ឆោតមួយក្លាយទៅជាស្នេហាពិតពោពេញដោយក្ដីស្រលាញ់។

នៅថ្ងៃ១ សីហា! ចៅសម្ដេចតេជោ ហ៊ុន សែន​ជិត ១០ នាក់​នឹងចាក់វ៉ាក់សាំងការ​ពារ​កូវីដ​មុនគេ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា ចៅៗរបស់សម្ដេច ចំនួន​ជិត​ ១០ នាក់ ដែលដល់អាយុចាក់វ៉ាក់សាំង ហើយនឹងត្រូវចាក់មុនគេ នៅព្រឹកថ្ងៃទី ១ ខែសីហា ខាង​មុខនេះ។

រសជាតិថ្មី រឿង «ភពស្នេហ៍» នឹងធ្វើឱ្យ ទស្សនិកជនជក់ចិត្តមិនចាញ់ រឿង «ប៉ាពីរជើងល្អ» ទេ!

រឿង «ភពស្នេហ៍» ជាសាច់រឿងមួយបង្ហាញពីទំនាក់ទំនងស្នេហា ដែលត្រូវប្រឈមជាមួយនឹងបញ្ហាមិនចេះមិនចេះហើយ ដោយសារតែក្រុមគ្រួសារទាំងសងខាងមិនពេញចិត្ត ពិសេស មានជនទីបីចូលមកជ្រៀជ្រែតក្នុងទំនាក់ទំនាក់មួយនោះ។

ក្នុងភាគបញ្ចប់យប់មិញ តួអង្គសំខាន់ៗ រឿង «ប៉ាពីរជើងល្អ» ចូលខម្មិនលេងសើចជាមួយហ្វេនៗ

ទស្សនិកជន ប្រហែលជាញញឹមបិទមាត់មិនជិតទេ សម្រាប់រឿង «ប៉ាពីរជើងល្អ» នៅក្នុងភាគបញ្ចប់កាលពីយប់មិញនេះ។ ពីព្រោះចុងបញ្ចប់នៃសាច់រឿង ពោរពេញទៅដោយសេចក្តីសុខ ស្នាមញញឹមគ្រួសារ ពិសេសប៉ាៗ វេហា និង ខេមា បានយល់ចិត្តគ្នាវិញ។