fbpx
Home កីឡា ប្រវត្តិសាស្ត្រលើកទី២ អ៉ីតាលី គ្រងជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប ក្រោយឈ្នះអង់គ្លេស

ប្រវត្តិសាស្ត្រលើកទី២ អ៉ីតាលី គ្រងជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប ក្រោយឈ្នះអង់គ្លេស

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៉ីតាលី​បាន​ក្លាយ​ជា​អធិរាជ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ EURO 2020 បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស​ដោយ​បាល់​ប៉េណាល់​ទី​កាត់​សេចក្តីដោយ​លទ្ធផល​ ៣-២ បន្ទាប់​ពី​បញ្ចប់​​១២០​នាទី​ស្មើ​គ្នា ១-១។

នៅ​កីឡដ្ឋាន Wembley ក្នុង​ប្រទេស​អង់គ្លេស​ចំពោះមុខ​អ្នក​គាំទ្រ​ប្រមាណ​៦​ម៉ឺន​នាក់ ការ​ប្រកួត​បើក​ឆាក​ភ្លាម​មិន​បាន​២​នាទី​ផង អង់គ្លេស​បាន​បំប៉ោង​សំណាញ់​ទី​របស់​អ៉ីតាលីនាំ​មុខ​ ១-០ ស៊ុត​បញ្ចូល​ទី​​ដោយ​ខ្សែ​បម្រើ​ការពារ Luke Shaw។ គ្រាប់​បាល់​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង។

បន្ទាប់​មក​អ៉ីតាលី​បាន​ព្យាយាម​ដាក់​សម្ពាធ និង​វាយ​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​ខ្សែ​ការពារ​អង់គ្លេស​រឹង​មាំ​ដែល​៤៥នាទី​ដំបូង អ៉ីតាលី​មិន​អាច​ទម្លាយ​សំណាញ់​ទី​​របស់​អង់គ្លេស​បាន​ឡើយ។

ចូល​វគ្គ​ទី​២ អ៉ីតាលី​នៅ​តែ​បន្ត​ដាក់​សម្ពាធ​ខ្លាំង​ដដែល​ហើយ​ទី​បំផុត​បាន​ស្មើ ១-១ ដែល​ជា​គុណ​សម្បត្តិ​របស់​ខ្សែ​ការពារ​លេខ​១៩ Bonucci នៅ​នាទី​៦៧ ដើម្បីបិទ​មាត់​សំឡេង​ស្រែក​ហ៊ោ​របស់​អ្នក​គាំទ្រ​អង់គ្លេស និង​បង្កើន​ក្តី​សង្ឃឹម​ឡើង​វិញ។

ក្រោយ​ពេល​តាម​ស្មើ អ៉ីតាលី​ហាក់​មិន​សូវ​សម្រុក​ខ្លាំង​ប៉ុន្មាន​ឡើយ​ដោយ​លេង​តាម​បច្ចេកទេស ប៉ុន្តែ​នៅ​តែ​អាច​គ្រប់​គ្រង​បាល់​បាន​ច្រើន​ជាង​អង់គ្លេស​ដែល​ព្យាយាម​ការពារ​ច្រើន។

លទ្ធផល ១-១​រក្សា​រហូត​ចប់​៩០​នាទី ដូច្នេះ​ត្រូវ​បន្ថែម​ម៉ោង​១៥​នាទី​ពីរ​ដង ប៉ុន្តែ​ក្រុម​ទាំង​ពីរ​នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ឡើយ។ ទី​បំផុត​​ការ​ប្រកួតត្រូវ​បញ្ចប់​ដោយ​ប៉េណាល់​ទី​ដើម្បី​រក​អ្នក​ឈ្នះ។

សម្រាប់​ការ​ស៊ុត​ប៉េណាល់​ទី​៥​គ្រាប់​ដូចគ្នា​ អ្នក​ចាំ​ទី​របស់​ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​ធ្វើ​បាន​ល្អ​ដូចគ្នា។ សរុប​ទៅ​អង់គ្លេស​ស៊ុត​បាន​សម្រេច​តែ​២​គ្រាប់​ប៉ុណ្ណោះ និងស៊ុត​អត់​ចូល​៣​គ្រាប់ ខណៈ​អ៉ីតាលី​ស៊ុត​ចូល​៣​គ្រាប់ និង​ស៊ុត​មិន​ចូល​២​គ្រាប់។

នេះ​ជា​​ប្រវត្តិ​សាស្ត្រ​លើក​ទី​២​សម្រាប់​អ៉ីតាលី​គ្រង​ជើង​ឯក​បាល់ទាត់​ទ្វីប​អឺរ៉ុប បន្ទាប់​ពី​លើក​ទី១​ឈ្នះ​នៅ​ឆ្នាំ​​១៩៦៨។ អ្វី​ដែល​អស្ចារ្យ​ទៀត​នោះ ក្រោម​ការ​ដឹក​នាំរបស់​លោក​គ្រូ Roberto Mancini ក្រុម​ជម្រើស​ជាតិ​

អ៉ីតាលី​មិន​ទាន់​បរាជ័យ​ម្តង​ណា​ឡើយ​ក្នុង​ចំណោម​៣៤​​ចុង​ក្រោយ​នេះ។
ចំណែក​អង់គ្លេស​វិញ​នេះជា​លើក​ដំបូង​ដែល​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​ដ៏​ធំ​នេះ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦០​មក៕

អត្ថបទពី៖ កម្ពុជាថ្មី

កែសម្រួលដោយ៖ Ha Ti

អត្ថបទពេញនិយម

ថ្ងៃ​​សុក្រ​​នេះ! ​ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ពិធីនេះ បាននិងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណ បក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោល បំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់។

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។