Home កីឡា ប្រវត្តិសាស្ត្រអីតែ អ៉ីតាលី! សូម្បីក្តីស្រមៃ Leo Messi ក៏សម្រេចដូចបំណង ក្រោយបរាជ័យដល់ទៅ ៤ដង

ប្រវត្តិសាស្ត្រអីតែ អ៉ីតាលី! សូម្បីក្តីស្រមៃ Leo Messi ក៏សម្រេចដូចបំណង ក្រោយបរាជ័យដល់ទៅ ៤ដង

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៉ីតាលី​បាន​ក្លាយ​ជា​អធិរាជ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ EURO 2020 បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស​ដោយ​បាល់​ប៉េណាល់​ទី​កាត់​សេចក្តីដោយ​លទ្ធផល​ ៣-២។

យ៉ាងណាមិញ បើក្រឡេកមកចាប់អារម្មណ៍ជាមួយ អាហ្សង់ទីន វិញ ដែលមានតួអង្គ Leo Messi ជាជំហរនៅក្នុងក្រុម ប្រឹងប្រែងប្រកួតទាំងរបួសសសៃពួរ តាំងពីប្រកួតប៉ះកូឡុំប៊ី និងប្រេស៊ីល មកម្លេះ។ ដោយការតាំងចិត្ត និងការសហការគ្នាបានយ៉ាងល្អ ព្រមជាមួយឆន្ទៈយ៉ាងមុតមាំរបស់ ក្រុមជម្រើសជាតិ អាហ្សង់ទីន ពួកគេបាននាំពានកិត្តិយស Copa America 2021 ជួនក្លឹប និងមាតុភូមិខ្លួន។

គួរបញ្ជាក់ផងដែរថា សម្រាប់កីឡាករឆ្នើម Leo Messi មានក្តីសុបិនចង់ឈ្នះពានដ៏អស្ចារ្យមួយសម្រាប់មាតុភូមិបានម្ដង សម្រាប់ជីវិតជាកីឡាករបាល់ទាត់របស់គាត់។

បើទោះបី ធ្លាប់បរាជ័យរហូតដល់ ៤ដង ក្នុងសមរភូមិប្រកួតធំៗលំដាប់ពិភពលោក និងមានពេលខ្លះ Leo Messi មានអារម្មណ៍ចង់បោះបង់ចោលម្ដងៗក៏មាន ប៉ុន្តែ ដរាបណាមិនទាន់បាននាំយកពានកិត្តិយសនាមមកជួនក្លឹប និងមាតុភូមិបានទេ Messi មិនព្រមចុះចាញ់ដាច់ខាត់។

ជាលទ្ធផល សម្រាប់ពាន Copa America 2021 នេះ ជាផ្លែផ្កាដ៏ផ្អែមតបស្នងមកកាន់ការព្យាយាម និងសេចក្តីមុសមុតរបស់ Messi និងក្រុមជម្រើសជាតិរបស់ប្រទេស៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

រឿនណាត និងពុទ្ធិស័ក្ត សម្តែងរឿងភាគបុរាណ «ព្រះនាងមុខធ្យូង» បញ្ចាំងខែក្រោយលើកញ្ចក់ទូរទស្សន៍បាយ័ន!

អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត និង​តារាប្រុសរូបសង្ហា លោក ពឹង ពុទ្ធិស័ក ធ្លាប់សាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការចាប់ដៃគូសម្តែងរួមគ្នាក្នុងភាពយន្តជីវិតរឿង«សង្សារចាស់» របស់ផលិតកម្មសាស្រ្តាហ្វៀម(Sastra Film)។

សម្តេចតេជោ ហ៊ុន សែន នឹងមានវត្តមានអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាននៅក្រុងព្រះសីហនុ

តាមកម្មវិធីដែលបានគ្រោងទុក គឺនៅវេលាម៉ោង៦ នាល្ងាចថ្ងៃទី១៨ ខែមករា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងជាប្រធានអាស៊ានផងនោះ នឹងអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ឆ្នាំ២០២២ ដែលរៀបចំធ្វើឡើងនៅខេត្តព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជួយជំរុញ និងគាំទ្រទីម័រលេស្ដ ចូលជាសមាជិកអាស៊ាន!

នៅក្នុងជំនួប ជាមួយអគ្គលេខាធិការអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីសមាជិកភាព របស់ទីម័រលេស្ដ នៅក្នុងតំបន់អាស៊ាន ដោយសម្ដេចតេជោ បានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ រយៈពេល ១១ឆ្នាំហើយ។

អីយ៉ាៗ! ស្រីស្រស់ប្រុសសង្ហា ព្រីន និងរចនា រ៉ាវ៉ាឌី ដឹកដៃគ្នាមកស្វីត ដល់កម្មវិធីតន្ត្រី ខារ៉ាបាវ

តួឯកប្រុសស្រីក្នុងរឿង «មេម៉ាយសម្បូរស្នេហ៍» លោក ព្រីន និងកញ្ញា រចនា រ៉ាវ៉ាឌី កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងកម្មវិធីតន្ត្រី ខារ៉ាបាវ សប្តាហ៍នេះ។