Tag: BayonTv
-
ព្រឹត្តការណ៍ V-Active Fun Run លើកទី៣ ប្រារព្ធឡើងក្នុងទីរួមខេត្តកំពង់ធំ បញ្ចប់ទៅប្រកបដោយភាពរីករាយ ក្រោមវត្តមានថ្នាក់ដឹកនាំ និងអ្នកចូលរួមពីគ្រប់ទិសទីយ៉ាងច្រើនកុះករ
ព្រឹត្តការណ៍រត់កម្សាន្ត V-Active Fun Run លើកទី៣ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃអាទិត្យ ទី១២ មីនា ក្នុងទីរួមខេត្តកំពង់ធំ
-
ព្រឹត្តិការណ៍ដ៏កក្រើក អបអរកម្មវិធីប្រដាល់គូបូតាជាប់ចំណាត់ថ្នាក់លេខ ១
ក្រុមហ៊ុនគូបូតា បានប្រារព្ធឡើងនូវ កម្មវិធី “ប្រដាល់គូបូតាបច្ចេកវិទ្យា កសិកម្មថ្មី អរគុណសម្រាប់ការគាំទ្រ (Thank You Fest)” ដែលជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ស្ថិតនៅក្នុងស្ថានីយ ទូរទស្សន៍បាយ័ន
-
ព្រឹត្តិការណ៍កម្សាន្ត V-Active Fun Run នៅទីក្រុងភ្នំពេញបញ្ចប់ទៅ យ៉ាងរីករាយក្រោមវត្តមានថ្នាក់ដឹកនាំ និងអ្នកចូលរួមពីគ្រប់ទិសទីយ៉ាងច្រើនកុះករ
ព្រឹត្តការណ៍រត់កម្សាន្ត V-Active Fun Run លើកទី២ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលប្រព្រឹត្តទៅក្នុងទីក្រុងភ្នំេពញបានទាក់ទាញអ្នកចូលរួមពីគ្រប់ទិសទីជាង២ពាន់អ្នក ក្នុងនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំនៃជួររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនៃវឌ្ឍនៈ គ្រុប និងសិល្បៈករ សិល្បការីនីជាច្រើនរូប។
-
សម្ដេចតេជោ ផ្ដាំផ្ញើនិស្សិតកម្ពុជាកំពុងសិក្សានៅឡាវត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹង មកបម្រើប្រទេសជាតិ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសឡាវ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីនាំយកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិ។ ការផ្ដាំផ្ញើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣។ នៅពេលអញ្ជើញទៅដល់ប្រទេសឡាវភ្លាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សាប្រទេសឡាវ ចំនួន ៨៦រូប។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសឡាវ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីនាំយកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិ។ ការផ្ដាំផ្ញើនេះគ្រាដែលសម្ដេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣។ នៅពេលអញ្ជើញទៅដល់ប្រទេសឡាវភ្លាមសម្តេចតេជោហ៊ុនសែនបានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សាប្រទេសឡាវ ចំនួន ៨៦រូប។…
-
ព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run នៅខេត្តព្រះសីហនុប្រព្រឹត្តទៅយ៉ាងរីករាយក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករ
ព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីអបអរសាទរការដាក់ឲ្យដំណើរការភេសជ្ជៈកីឡារ វី អាកទីវ បានបញ្ចប់ទៅយ៉ាងជោគជ័យ និងសប្បាយរីករាយក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករនាទឹកដីតារារះនាទិសនារតី ខេត្តព្រះសីហនុ
-
គង់ ចាន់ស្រីមុំ វិលត្រឡប់មកកាន់តំណែងជាតួឯកម្តងទៀតជាមួយនឹងទឹកដៃសម្តែងមិនធម្មតានៅក្នុងខ្សែភាពយន្ត រឿង «សង្សារក្លែងក្លាយ»
ក្រោយសម្រាកពីការសម្តែងមកអស់រយៈពេលជាច្រើនឆ្នាំនៅពេលនេះអ្នកនាង គង់ ចាន់ស្រីមុំ បានវិលត្រឡប់មកគ្រងកញ្ចក់ទូរទស្សន៍ឲ្យអ្នកគាំទ្ររំសាយពីការនឹករលឹកវិញហើយ។ ការវិលត្រឡប់មកវិញលើកនេះអ្នកនាង គង់ ចាន់ស្រីមុំ នាំយកទេពកោសល្សនៃការសម្តែងដែលអាចហៅបានថា ជ្រាបដល់អារម្មណ៍អ្នកទស្សនាតែម្តង។ «សង្សារក្លែងក្លាយ» គឺជាខ្សែភាពយន្តភាគសម័យបែបមនោសញ្ចេតនាស្នេហារ៉ូម៉ែនទិក។ ឆ្លុះបញ្ចាំងអំពីជីវិតក្នុងវិថីសិល្បៈរបស់តួអង្គស្រីនិងតួអង្គប្រុសដែលគេតម្រូវឲ្យសម្តែងធ្វើជាមនុស្សស្រឡាញ់គ្នាដើម្បីទាក់ទាញប្រជាប្រយិយភាព។ តែនៅខាងក្រោយឆាកអ្នកទាំងពីរសុទ្ធសឹងតែមានគូស្នេហ៍រៀងៗខ្លួនរួចមកហើយ។ តែដើម្បីតែការងារគ្រប់គ្នាគឺត្រូវទ្រាំមើលមនុស្សដែលខ្លួនឯងស្រឡាញ់ទៅសិទ្ធស្នាលជាមួយអ្នកផ្សេង។ តើនឹងមាន អ្វីកើតឡើងប្រសិនបើការសម្តែងក្លាយជាមែនទែន? ថាស្រឡាញ់លេងៗតែបែជាស្រលាញ់មែនទែន? ដំបូងថាដើម្បី ការងារតែប៉ុណ្ណោះតែចុងក្រោយបែរជាច្រឡំយកបេះដូងមកពាក់ព័ន្ធដែរ។ គូស្នេហ៍ដ៏ល្អដែលចាំតែគាំទ្រនិងងលើកទឹកចិត្តគ្នាគ្រប់ពេលតើអាចនៅតែទ្រាំទៀតបានដែរឬទេ? ជឿថាទស្សនិកជនច្បាស់ជាចង់ដឹងជាក់ជាមិនខានថារឿងរ៉ាវស្នេហាទាំងគូនេះនឹងទៅជាយ៉ាងណា?តើអាចបញ្ចប់បានដោយវិធីណា? ដូច្នេះសូមរង់ចាំតាមដានទស្សនាខ្សែភាពយន្តភាគថ្មី រឿង «សង្សារក្លែងក្លាយ» ដែលនឹងមាន ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ | ព្រហស្បតិ៍ វេលាម៉ោង ៧ | ៨យប់ លើទូរទស្សន៍ បាយ័ន៕ អត្ថបទដោយ៖ Momo
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីទីក្រុងព្រុចសែល មកកាន់ប្រទេសកម្ពុជាវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោង ៩ និង ០០នាទីព្រឹក ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក
-
CL និងកំពូលតារាចម្រៀងជាច្រើនប្រចាំប្រទេសកម្ពុជា នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏ធំ Vattanac វ All in Festival នាចុងខែវិច្ឆិកានេ
តើលោកអ្នក ត្រៀមខ្លួនហើយឬនៅសម្រាប់ កម្មវិធីដ៏ធំប្រចាំឆ្នាំ “VATTANAC វ ALL IN FESTIVAL”? Queen of K-pop ដ៏ល្បីល្បាញឈ្មោះថា «CL» នឹងត្រលប់មកប្រទេសកម្ពុជាសារជាថ្មីម្តង ទៀតក្រោមការអញ្ជើញរបស់ ក្រុមហ៊ុន វឌ្ឃនៈ ប្រ៊ូវើរី។ ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ រួមជាមួយនឹងវត្តមាន កំពូលតារាចម្រៀងជួរមុខ ក្នុងស្រុកជាច្រើនរូបទៀតដូចជា អ្នកនាង មាស សុខសោភា ពូ ឃ្លាំង លោក នីកូ កញ្ញា រ៉ាប៊ី លោក G-Devith ព្រមទាំងអាយដលទាំង៤ ដែលកំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងពី ទស្សនិកជនគឺ អាយដល លឹម តិចម៉េង ស៊ឹមច័ន្ទពន្លឺ ថុល សុភិទិ និងនាង ដាវីន។ ព្រឹត្តិការណ៍ដ៏កក្រើករបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មួយនេះ បានធ្វើឲ្យអ្នកគាំទ្រវិស័យ KPOP និងអ្នកគាំទ្ររបស់…
-
កិច្ចប្រជុំកំពូលអាស៊ាន ៖ បញ្ជីឯកសារសមិទ្ធផលប្រហែល ១០០ នឹងត្រូវកត់សម្គាល់ និងអនុម័ត!
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងត្រូវអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែងប្រហែល ១០០ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់អាស៊ាន នាពេលខាងមុខ។ ការឲ្យដឹងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ (Opening Ceremony of the 40th and 41st ASEAN Summits) ជាផ្លូវការ ដោយមានការយាង អញ្ជើញចូលរួមពីមេដឹកនាំកំពូលរបស់អាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយឆ្នាំ ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី…
-
ខ្សែភាពយន្តភាគខ្មែរ រឿង «ស្នេហ៍ ២ ភព» ស្នាដៃថ្មីជាមួយទស្សនីយភាពល្អជក់ចិត្ត
សម្រាប់ទស្សនិកជនដែលនិយមទស្សនាខ្សែរភាពយន្តបែប Drama លាយលំជាមួយនឹងជំនឿ