Home Uncategorized ចង់ឈប់ធ្វើការចេញរកស៊ីខ្លួនឯង ធ្វើ៥យ៉ាងភ្លាម​ចាប់ពីពេលនេះ

ចង់ឈប់ធ្វើការចេញរកស៊ីខ្លួនឯង ធ្វើ៥យ៉ាងភ្លាម​ចាប់ពីពេលនេះ

អត្ថបទនេះ​មិនបង្រៀនអ្នកឱ្យចេញរកស៊ី​ធ្វើ​អ្វីខ្លះទេ តែវានឹងប្រាប់អ្នកថា ចង់ក្លាយជាអ្នករកស៊ីត្រូវមាន​អ្វីខ្លះ។

បើពេលនេះអ្នកកំពុងធ្វើការ​ឱ្យគេ ចូរស្វែងយល់ថា តើអ្នកមាន​ចំណេះទំាងនេះ​ហើយ​ឬនៅ?

១ ដំណោះស្រាយបញ្ហា(៥០ពិន្ទុ)

បើបញ្ហា​នៅកន្លែងបច្ចុប្បន្នអ្នកមិនដែល​ធ្លាក់សាកដោះស្រាយ​ឱ្យបានផង អ្នកនៅស្ទើរណាស់ ! ចង់បានឈ្មោះជា CEOក្រែង​តែចុងក្រោយ​មានជម្ងឺធ្លាក់ទឹកចិត្ត​ទៅវិញ ។
២ ស្វែងរកទីផ្សារឬបង្កើតកេរ៍ឈ្មោះ(៥០ពិន្ទុ)

នៅកន្លែងបច្ចុប្បន្នកេរ៍្តឈ្មោះអ្នកល្អឬនៅ? អ្នកបាន​ការសរសើរ?អ្នកពូកែPRឬនៅ? អ្នកស្គាល់Productច្បាស់ឬនៅ? អ្នកស្គាល់អតិថិជនក្រុមគោលដៅឬនៅ? បើចម្លើយ«នៅ»មានច្រើន គួរនៅបន្តខំរៀន​សិនទៅ។

៣ ស្វែងរកការគាំទ្រ(៥០ពិន្ទុ)

អ្នកមាន​គោលដៅ​ច្បាស់​ហើយ​ជឿថាអាចធ្វើឱ្យអ្នកដទៃព្រមដើរតាម​ដែរ? អ្នកជាមនុស្សមាន​Leadershipឬគ្រាន់តែមាន​ជំនឿម្នាក់ឯងគ្មាន​អ្នកណាព្រមជឿ?
៣ ចំណេះដឹងហិរញ្ញវត្ថុនិងរៀបចំផែនការ(៥០ពិន្ទុ)

អ្នកមាន​ចំណេះទាក់ទងនិងលំហូរលុយ​ព្រមទំាង​ចេះគោរពផែនការ​ចេះប្រើពេលវេលាដែរអត់?

៥ ឥរិយាបថវិជ្ជមានរបស់អ្នក​ស្ថិតក្នុងពិន្ទុលើមធ្យម?(១០០ពិន្ទុ)

ប្រសិន​ចេញរកស៊ី ហើយ​អ្នកមិនចេះ​ទប់ចិត្ត មិនចេះ​តស៊ូរៀន​សូត្រ ​មិនមាន​វិន័យមិនចេះដាក់ខ្លួន មិនចេះ​ទំនាក់ទំនង និងមិនចេះ​ទូទាត់វិភាគថ្លឹងថ្លែង​ស្រមៃមើលខ្លួនឯងចុះ។

ទំាងប្រាំ​ចំណុចនេះ​បើបូកចូលគ្នា អ្នកទទួលបាន​លើសពី​២០០ពិន្ទុ KptPlus លើកទឹកចិត្ត​អ្នកឱ្យចាប់ផ្តើម​របរផ្ទាល់ខ្លួនចុះ។ ប្រសិនក្រោមនេះ ចូរប្រញាប់ទៅប្រមូលការងារអ្នកមកធ្វើ​ដើម្បីលត់ដំ​យកពិន្ទុបន្ថែមសិន មុនចាកចេញ​។

ចូរចាំថា ទៅណាក៏ដោយ ឥរិយាបថវិជ្ជមាន​ជាគន្លឹះជោគជ័យ។ មនុស្ស​អំណួតនិង​បំប៉ោងជាទូទៅ និងបរាជ័យ។

សំណាងល្អ!

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។