Home Uncategorized ហេតុអ្វី​៥ឆ្នាំកន្លងទៅ នៅតែ​ឡើងប្រាក់ចំណូលមិនបាន​៥ដង?

ហេតុអ្វី​៥ឆ្នាំកន្លងទៅ នៅតែ​ឡើងប្រាក់ចំណូលមិនបាន​៥ដង?

ការឡើងប្រាក់ខែ ទាក់ទងនឹងការឡើងឋានៈ តួនាទី ការទទួលខុសត្រូវ។ ប្រសិន​បើអ្នក មិនអាច​គុណប្រាក់ខែឡើងដល់ប្រាំ​ដង ពីវ័យ​២៥​ដល់៣០ឆ្នាំឧទាហរណ៍ ២០០ដុល្លារនៅ​អាយុ២៥ ឡើងដល់១០០០ដុល្លារនៅអាយុ​៣០ឆ្នាំ ខាងក្រោម​នេះ​ជាមូលហេតុ៖

១ ដើរតាម​មេដឹកនាំខុស

ជាទូទៅ​មេដឹកនាំល្អមិនដែលប្រើ​យុវវ័យអ្នកចោល ហើយ​មិនគិត​អំពីអនាគតរបស់អ្នកបែបនេះ​ទេ។ ក្នុងវ័យ​២៥ឆ្នាំ ជាវ័យ​មួយ ដែលអ្នកត្រូវសំលៀងអនាគត​ មេដឹកនាំ គេប្រាកដជាមិនទុកអ្នកធ្វើការ​ដដែលៗ ស៊ីមួយ​ថ្ងៃរួចមួយថ្ងៃ គេប្រាកដជា មិនឱ្យអ្នកធ្វើការ​ដែលគ្មាន​គោលដៅ គេប្រាកដជា មិនទុកអ្នកនៅមួយ​កន្លែង​។ ប្រសិន​អ្នកមិនឃើញខ្លួនឯង​បានរៀនអ្វីថ្មី បាន​ទទួល​ការទុកចិត្ត​ឱ្យ​ឯករាជ្យ​ បានទទួល​ឱកាស​ជំនៈឧបសគ្គដោយខ្លួនឯង ហើយ​រយៈពេលប្រាំ​ឆ្នាំ ​អ្នកត្រូវគេទុកចោល​មិនដែលវាយតម្លៃចំណុចខ្លាំងខ្សោយ​ អ្នកកំពុង​ផ្ញើវាសនា​នឹងមនុស្ស​ខុស។

២ រើស​កន្លែងខុស

ប្រសិន​ប្រាំ​ឆ្នាំំ កន្លងទៅ អ្នកចូល​វ័យសាម ជាមួយបៀរ៍វត្សឡើងមួយឆ្នាំំ​១០ដុល្លារឬម្ភៃដុល្លារ​ស្មើនឹង​១០ភាគរយ ហើយ​មិនដែលឡើងតួនាទីឬឡើងតួនាទី​ដែលឡើងត្រឹមល្អមើល កម្រិត​ក្នុងCVនៅតែមិនអាចឡើងទៅ Seniroឬ Manager​ អ្នកកំពុង​ខាត​ប្រាំឆ្នាំ​ជាមួយកន្លែងមួយដែលគ្មាន​ឆន្ទៈក្នុងការ​កសាងអាជីពពិត​សម្រាប់ជីវិត​អ្នកឡើយ។ អ្នកមិនគួរទ្រាំ​នៅដល់អាយុ៤០ ដល់ពេលគេដេញចោល​ ឬក្មេងជំនាន់ក្រោយមកត្រួតពីលើនោះឡើយ។

ស្ថាប័នល្អមួយ គឺកន្លែង​ដែលមនុស្សវ័យក្មេងគ្រប់គ្នា​ត្រូវបាន​បញ្ចេញអស់​សក្តានុពល​ដ៏អស្ចារ្សក្នុងជីវិត​យុវវ័យ​របស់ពួកគេ មិនមែន​យកគេមកអង្គុយ​ស្តាប់ចាស់ៗរអ៊ូរទំា​បង្កើតបក្សក្រុម បង្កើតទំនាស់​ ​បង្រៀនស្ទីលលាបពណ៌ បែងចែក​នោះទេ។

៣  អ្នកជាមនុស្ស​ចោលម្សៀត

សម្តីនេះ​ធ្ងន់ប៉ុន្តែវាជាការពិត។ រយៈពេល​៥ឆ្នាំ​គេរៀនបានបរិញ្ញាប័ត្ រលើសពីមួយ ឯអ្នកវិញ​នៅធ្វើការ​ដដែល ហើយ​ចាស់តែមុខ​និងសក់។ ប្រសិន​មេដឹកនាំរបស់អ្នកល្អ ជុំរុញ​តែអ្នកមិនចង់ ស្ថាប័នអ្នកលើកទឹកចិត្ត​មាន​គោលនយោបាយ​ខ្លាំង​តែអ្នកមិនលុះ មិនចង់សាកថ្មី ខ្លាច​លំបាក ខ្លាច​បាត់ឱកាស​កម្សាន្ត អ្នកគួរដាក់ឈ្មោះថាខ្លួនឯងថា ដូចម្តេច?

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។