Home Uncategorized ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ ៤ គូនឹងអង្រួនសង្វៀនស្ទឹងមានជ័យទាំងព្រឹក

ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ ៤ គូនឹងអង្រួនសង្វៀនស្ទឹងមានជ័យទាំងព្រឹក

ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ ៤ គូនឹងអង្រួនសង្វៀនស្ទឹងមានជ័យទាំងព្រឹក។ វត្តមានកូនសិស្សលោកធន់ សុភា កីឡាករ ធន់ ផានិត នឹងជួបជាមួយ ខាន់ សាណុច ប្រភេទទំងន់ ៥៤គ ដូចគ្នានឹង ធន់ ក្របី ជួបជាមួយ ម៉ៅ រិទ្ធី នៅគូពិសេសទី ២។ គូពិសេសទី ៣ ម៉ិល សេងហេង នឹងប្រកួតប្រភេទទំងន់ ៦០គ ជាមួយ សូត្រ សាណូ ដែលជាបេក្ខភាពប្រកួតដណ្តើមពានកន្លងទៅរបស់ស្រាបៀរកម្ពុជា។ គូឯកប្រចាំសប្តាហ៍គឺ ធី តុងហ៊ី គូឡូធ្ងន់ ៧០គ នឹងជួបជាមួយ ហេង វិឆ័យដែលជាគូចុងក្រោយ ផ្សាយផ្ទាល់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃអាទិត្យព្រឹកម៉ោង ៨ តទៅ។

រូបតំណាង

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។