ទស្សនិកជនជាហ្វេនរឿង «ក្រមុំមុខពីរ» ប្រាកដជាជ្រាបហើយថា រឿងភាគខ្មែរនេះមានការចូលរួមសម្ដែងពីតួអង្គស្រី ប្រកាយ ច័ន្ទ និង ទ្រី តារាវុធ ដែលសុទ្ធសឹងជាតារាពោរពេញទៅដោយសមត្ថភាពសម្ដែងយ៉ាងប៉ិនប្រសព្វ។


យ៉ាងណាមិញ ចូលមកដល់ភាគទី ៣២ យប់មិញនេះ ទស្សនិកជនមិនតិចទេ ទប់សំណើចមិនជាប់ត្រង់ឈុតមួយ ពេលតួអង្គ ទែន ទៅដើរលេងជាមួយ ផន តែពីរនាក់។


ដូចដែលទស្សនិជនបានដឹងហើយថា ទែន ជាតួអង្គមានអត្តចរិតកោងកាងស្រដៀងមនុស្សប្រុស ដល់ពេលអោយមកនិយាយសុភាពរម្យទុំអោយដូចទៅនឹង ទីន នាងត្រូវពិបាកបន្តិចហើយ។ សម្តែងជាតួ ទីន មិនបានប៉ុន្មានផង មានអី ទែន ចេញចរិតហ្ស៊ីនមកទាំងអស់ និយាយស្តីអោយបង ផន ម៉ាត់ៗមិនដាច់មួយម៉ាត់។




ឃើញសម្ដែងសមពេក ទស្សនិកជនជាច្រើនបានខម្មិនកោតសរសើរដល់ ប្រកាយ ច័ន្ទ គ្រប់ៗគ្នា ថាពូកែសម្ដែង ហើយការនិយាយសន្ទនាពីមួយទៅមួយមិនមានកន្លែងឆ្គងនោះទេ។
កុំភ្លេចរង់ចាំទស្សនារឿង «ក្រមុំមុខពីរ» ដែលផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង៧ ដល់ ៨យប់ លើកញ្ចក់ទូរទស្សន៍បាយ័ន៕
អត្ថបទដោយ៖ Ha Ti