fbpx
Home Uncategorized ចេញ Trailer! រឿង «ភ្លើងត្រជាក់» ប្រភេទរឿងភាគបុរាណខ្មែរសម័យទំនើប សាច់រឿងប្រទាក់ក្រឡាគ្នាពីរជាតិ

ចេញ Trailer! រឿង «ភ្លើងត្រជាក់» ប្រភេទរឿងភាគបុរាណខ្មែរសម័យទំនើប សាច់រឿងប្រទាក់ក្រឡាគ្នាពីរជាតិ

ដូចដែលទស្សនាជនធ្លាប់បានដឹងហើយថា ស្ថានីយប៉ុស្តិ៍ទូរទស្សន៍ បាយ័ន តែងតែនាំមកនូវខ្សែភាយន្តភាគខ្មែរ និងបរទេសល្អៗ ដើម្បីចាក់ផ្សាយជូនជាការកម្សាន្តដល់ពុកម៉ែបងប្អូនជានិច្ច។

ជាក់ស្តែង ថ្មីៗនេះខាងប៉ុស្តិ៍ទូរទស្សន៍ បាយ័ន កំពុងត្រៀមនាំមកនូវរឿងភាគខ្មែរថ្មីមួយរឿងទៀត ដែលជាស្នាដៃនិពន្ធ និងដឹកនាំដោយ អ្នកស្រី ព្រំ រដ្ឋា ក្រោមការផលិតរបស់ ផលិតកម្ម ភីអរប្រដូដាក់សិន

រឿងផ្តើមចេញពី មីងដួង គាត់មានកូនស្រីស្រស់ស្អាតម្នាក់ឈ្មោះ ម្លិះរួត និងក្មួយស្រីស្រស់ស្អាតសុភាពរាបសារឈ្មោះ បុប្ផា ដែលនាងក៏ជាតួអង្គឈ្មោះ អប្សារា ក្រោយពេលស្លាប់ទៅ។ បុប្ផាមានគូដណ្តឹងឈ្មោះមង្គល ដែលអ្នកភ្លេងផ្នែករនាតឯក ពួកគេស្រឡាំញ់គ្នាណាស់។

ប៉ុន្តែ ពួកគេត្រូវប្រាត់ប្រាស់គ្នា ព្រោះតែស្នេហាត្រីកោណ ដែលធ្វើឱ្យតួអង្គ ម្លិះរួត ដែលលួចស្រឡាញ់ មង្គល បានលួចដាក់ថ្នាំម៉្យាងឱ្យបុប្ផា បន្ទាប់មកនាងក៏ស្លាប់។ ចំណែក មង្គលក៏ត្រូវធ្លាក់ខ្លួនឈឺ ព្រោះក្រំចិត្តមិននឹកបាយទឹករហូតស្លាប់តាមបុប្ផា។

ច្រើនឆ្នាំកន្លងផុតទៅ ម្លិះរួត មានគ្រួសារមានកូន ប៉ុន្តែត្រូវបានប្តីយកកូនទៅប្តូរជាមួយបងប្អូនជីដូនមួយ ព្រោះឃើញមានមុខមាត់ដូច បុប្ផា ខ្លាចប្រពន្ធមិនសប្បាយចិត្ត។ សាច់រឿងបន្តបន្ទាប់ទៀត ក៏បានបង្ហាញផងដែលថា មង្គល ក៏បានចាប់កំណើតជាកូនប្រុសរបស់អ្នកមានសម្បត្តិស្តុកស្តមម្នាក់ផងដែរ។

កាលវេលាកាន់តែកន្លងទៅ ពួកគេធំពេញរូបពេញរាង ហើយមាននិស្ស័យបានជួបគ្នានិងស្រឡាញ់គ្នាដូចកាលជាតិមុន ប៉ុន្តែ អ្វីៗគ្រប់យ៉ាងមិនមែនចេះតែល្អដូចចិត្តរបស់ពួកគេទាំងពីរនោះទេ។ ចង់ដឹងថា តទៅពួកគេអាចជួបគ្នាឬអត់ និងមានឈុតពិសេស អាថកំបាំងអ្វីខ្លះនៅពីក្រោយការស្លាប់របស់ បុប្ផា កុំរង់ចាំតាមដានទាំងអស់គ្នានៅក្នុង រឿង «ភ្លើងត្រជាក់» ។ ផ្សាយយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ បាយ័ន នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២១៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

វ៉ៅវ! សម្រស់យុវតីម្ចាស់ពាន Freshie Cambodia មើលយូរកាន់តែល្អគន់

ឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល កម្មវិធី Freshie Boys and Girls Cambodia 2022 បានឈានដល់វគ្គផ្តាច់ព្រាត់កាលពីយប់មិញ និងបានរកឃើញម្ចាស់ពាន ២រូបប្រចាំជំនាន់ទី២១នេះ។

ពេលវេលាដែលទន្ទឹងរង់ចាំ! សន្និសីទបង្ហាញបេក្ខនារីផ្លូវការ បវរកញ្ញាចក្រវាលកម្ពុជា២០២២

ឆ្លងកាត់ការជួបសំណេះសំណាលជាច្រើនវគ្គ កម្មវិធីប្រកួតជ្រើសរើសបេក្ខនារីតំណាងជាតិ បវរកញ្ញាចក្រវាលកម្ពុជា កាន់តែខិតជិតដល់វគ្គបញ្ចប់ហើយ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឥណ្ឌានឹងអាចដើរតួនា​ទី​សំខាន់ ក្នុងការជំរុញការចរចារវាងរុស្ស៊ី-អ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា នឹងអាចដើរតួនា​ទី​សំខាន់ នៅក្នុងការជំរុញការចរចាសន្តិភាពរវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរឲ្យបានឆាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ៖ ជោគ​​ជ័យ​​លើការ​​​ប្រយុទ្ធប្រឆាំង​​ជំងឺ​កូវីដ-១៩ មិន​មែនជាការចៃដន្យ​ទេ​

នៅ​ក្នុង​ពិធីសំណេះសំណាល​ ជាមួយក្រុមគូពេទ្យសម្ដេចតេជោ​​ប្រឆាំង​កូវីដ-១៩ ​នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា