Home Uncategorized គ្រាប់ពេជ្រ៣ដួងរបស់ Sastra Film គ្រងតំណែងតួឯកបន្តបន្ទាប់គ្នាលើកញ្ចក់ទូរទស្សន៍បាយ័នសុទ្ធតែជារឿងល្បីៗ

គ្រាប់ពេជ្រ៣ដួងរបស់ Sastra Film គ្រងតំណែងតួឯកបន្តបន្ទាប់គ្នាលើកញ្ចក់ទូរទស្សន៍បាយ័នសុទ្ធតែជារឿងល្បីៗ

ប្រិយមិត្តទស្សនិកជនដែលនិយមតាមដានរឿងភាគខ្មែរប្រាកដណាស់មិនរំលងនោះទេរឿងភាគថ្មីៗដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ សុទ្ធសឹងតែជាភាពយន្តមានគុណភាពទទួលបានការគាំទ្រខ្លាំងមានអ្នកទស្សនាច្រើនម៉ឺននាក់កើនច្រើនឡើងៗតាមភាគជាបន្តបន្ទាប់។

ដោយក្នុងនោះផងដែរមានរឿង«១០០%គឺស្រលាញ់» រឿង«សត្រូវកំពូលស្នេហ៍»និងរឿង«មេម៉ាយសម្បូរស្នេហ៍»ដែលត្រៀមចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខតែអ្វីដែលកាន់តែចាប់គឺត្រឹមរយៈពេល១ថ្ងៃ Trailer រឿងភាគមួយនេះមានទស្សនារហូតដល់មួយលានដង(1M views)។

រឹតតែពិសេសរឿងភាគទាំង៣នេះគឺគ្រងតំណែងតួឯកដោយសិល្បការិនីប្រចាំផលិតកម្មសាស្ត្រា(Sastra Film) ផ្ទាល់មានដូចជាកញ្ញា យ៉ា សុផាន់ម៉ៃ កញ្ញា ចិនចិន និងកញ្ញា រចនា រ៉ាវាឌី តួយ៉ាងតារាស្រីទាំងបីបានសាងភាពល្បីល្បាញលេចធ្លោស្ទើរតែគ្រប់រឿងអស់ស័ក្តិសមជាកំពូលតារាស្រីដែលដក់ជាប់ក្នុងក្រអៅបេះដូងអ្នកគាំទ្រគ្រប់គ្នា៕

អត្ថបទពី៖ The Selapak News


អត្ថបទពេញនិយម

រឿនណាត និងពុទ្ធិស័ក្ត សម្តែងរឿងភាគបុរាណ «ព្រះនាងមុខធ្យូង» បញ្ចាំងខែក្រោយលើកញ្ចក់ទូរទស្សន៍បាយ័ន!

អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត និង​តារាប្រុសរូបសង្ហា លោក ពឹង ពុទ្ធិស័ក ធ្លាប់សាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការចាប់ដៃគូសម្តែងរួមគ្នាក្នុងភាពយន្តជីវិតរឿង«សង្សារចាស់» របស់ផលិតកម្មសាស្រ្តាហ្វៀម(Sastra Film)។

សម្តេចតេជោ ហ៊ុន សែន នឹងមានវត្តមានអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាននៅក្រុងព្រះសីហនុ

តាមកម្មវិធីដែលបានគ្រោងទុក គឺនៅវេលាម៉ោង៦ នាល្ងាចថ្ងៃទី១៨ ខែមករា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងជាប្រធានអាស៊ានផងនោះ នឹងអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ឆ្នាំ២០២២ ដែលរៀបចំធ្វើឡើងនៅខេត្តព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជួយជំរុញ និងគាំទ្រទីម័រលេស្ដ ចូលជាសមាជិកអាស៊ាន!

នៅក្នុងជំនួប ជាមួយអគ្គលេខាធិការអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីសមាជិកភាព របស់ទីម័រលេស្ដ នៅក្នុងតំបន់អាស៊ាន ដោយសម្ដេចតេជោ បានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ រយៈពេល ១១ឆ្នាំហើយ។

អីយ៉ាៗ! ស្រីស្រស់ប្រុសសង្ហា ព្រីន និងរចនា រ៉ាវ៉ាឌី ដឹកដៃគ្នាមកស្វីត ដល់កម្មវិធីតន្ត្រី ខារ៉ាបាវ

តួឯកប្រុសស្រីក្នុងរឿង «មេម៉ាយសម្បូរស្នេហ៍» លោក ព្រីន និងកញ្ញា រចនា រ៉ាវ៉ាឌី កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងកម្មវិធីតន្ត្រី ខារ៉ាបាវ សប្តាហ៍នេះ។