fbpx
Home Uncategorized សម្តេច ហ៊ុន សែន ប្រាប់ជាមុនថា COC សម្រេចបាន ឬមិនបាននៅឆ្នាំក្រោយ កុំមកជេរ ឬបន្ទោសកម្ពុជា

សម្តេច ហ៊ុន សែន ប្រាប់ជាមុនថា COC សម្រេចបាន ឬមិនបាននៅឆ្នាំក្រោយ កុំមកជេរ ឬបន្ទោសកម្ពុជា

សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន និងពិភពលោកថា កម្ពុជា នឹងខិតខំប្រឹងប្រែង ដើម្បីសម្រេចឱ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ។ ប៉ុន្តែ បើសម្រេចមិនបានវិញ សម្តេចតេជោ បានគូសបញ្ចាក់ថា កុំមកជេរ ឬបន្ទោសកម្ពុជាឱ្យសោះ។

នៅចំពោះមុខបណ្តាទូតបរទេសនានាក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នៅព្រឹកថ្ងៃពុធនេះ សម្តេចនាយករដ្ឋមន្រ្តី បានអះអាងថា ការសម្រេចបាន ឬមិនបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) គឺមិនមែនអាស្រ័យទាំងស្រុងលើកម្ពុជានោះទេ  ព្រោះកន្លងមក ប្រធានអាស៊ានដទៃទៀតក៏សម្រេចមិនបាននោះដែរ។ ​ប្រទេសទាំងនេះ មានដូចជា ប្រទេសហ្វីលីពិន វៀតណាម ម៉ាឡេស៊ី ជាដើមដែលជាប្រទេសពាក់ព័ន្ធនឹងបញ្ហានៅសមុទ្រចិនខាងត្បូង​។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ប្រសិនបើវាកើតឡើងនូវ COCនៅទីក្រុងភ្នំពេញ ចុះហត្ថលេខាបាននៅទីក្រុងភ្នំពេញ គឺកម្ពុជាសប្បាយចិត្តណាស់ សប្បាយចិត្តនៅត្រង់ថា អា DOC ក៏វាកើតនៅភ្នំពេញ អា COC ក៏វាកើតនៅភ្នំពេញ RCEP គេហៅថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់តំបន់ វាក៏បានចេញពីទីក្រុងភ្នំពេញ ហើយវាចូលជាធរមាននៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឡើងវិញ។ ប៉ុន្តែ ក្នុងករណីដែលធ្វើមិនបាន ក្នុងករណីដែលចេញមិនរួច សុំកុំបន្ទោសកម្ពុជា។ មូលហេតុងាយយល់ ចុះប្រទេសដទៃទៀតដែលធ្វើអាស៊ានមុនកម្ពុជា ម៉េចក៏ធ្វើមិនបាន? ហេតុអីដល់កម្ពុជា មកបន្ទោសកម្ពុជា? និយាយគ្នាទុកឲ្យហើយអាកន្លែងហ្នឹង!»។

សូមបញ្ជាក់ជូនថា បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងនេះ គឺជាបញ្ហាដ៏រសើប និងជាជំងឺដ៏រ៉ាំរ៉ៃមួយដែលមិនទាន់អាចដោះស្រាយបាននៅឡើយទេគិតមកដល់ពេលនេះ។ ប្រទេសជាសមាជិកអាស៊ានដែលមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងនេះ តែងតែលើកយកបញ្ហានេះមកដាក់ និងសង្កត់ឲ្យកម្ពុជាដោះស្រាយនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានម្តងៗ។ ប៉ុន្តែ លើកនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញមកគូសបញ្ជាក់ជាមុនហើយថា ប្រធានអាស៊ានមិនមែនជាចៅក្រមកាត់សេចក្តី ឬចុះវាស់វែងដីចែកឲ្យគ្នានៅក្នុងតំបន់ជម្លោះនៅសមុទ្រចិនបាននោះឡើយ៕

អត្ថបទពី៖ KPT


អត្ថបទពេញនិយម

វ៉ៅវ! សម្រស់យុវតីម្ចាស់ពាន Freshie Cambodia មើលយូរកាន់តែល្អគន់

ឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល កម្មវិធី Freshie Boys and Girls Cambodia 2022 បានឈានដល់វគ្គផ្តាច់ព្រាត់កាលពីយប់មិញ និងបានរកឃើញម្ចាស់ពាន ២រូបប្រចាំជំនាន់ទី២១នេះ។

ពេលវេលាដែលទន្ទឹងរង់ចាំ! សន្និសីទបង្ហាញបេក្ខនារីផ្លូវការ បវរកញ្ញាចក្រវាលកម្ពុជា២០២២

ឆ្លងកាត់ការជួបសំណេះសំណាលជាច្រើនវគ្គ កម្មវិធីប្រកួតជ្រើសរើសបេក្ខនារីតំណាងជាតិ បវរកញ្ញាចក្រវាលកម្ពុជា កាន់តែខិតជិតដល់វគ្គបញ្ចប់ហើយ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឥណ្ឌានឹងអាចដើរតួនា​ទី​សំខាន់ ក្នុងការជំរុញការចរចារវាងរុស្ស៊ី-អ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា នឹងអាចដើរតួនា​ទី​សំខាន់ នៅក្នុងការជំរុញការចរចាសន្តិភាពរវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរឲ្យបានឆាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ៖ ជោគ​​ជ័យ​​លើការ​​​ប្រយុទ្ធប្រឆាំង​​ជំងឺ​កូវីដ-១៩ មិន​មែនជាការចៃដន្យ​ទេ​

នៅ​ក្នុង​ពិធីសំណេះសំណាល​ ជាមួយក្រុមគូពេទ្យសម្ដេចតេជោ​​ប្រឆាំង​កូវីដ-១៩ ​នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា