fbpx
Home Uncategorized សម្តេចតេជោ ហ៊ុន សែន បានទទួលពានរង្វាន់សន្តិភាព «ស៊ុនហាក់» ហើយនៅព្រឹកនេះ

សម្តេចតេជោ ហ៊ុន សែន បានទទួលពានរង្វាន់សន្តិភាព «ស៊ុនហាក់» ហើយនៅព្រឹកនេះ

បន្ទាប់ពីចូលរួមដឹកនាំកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នៅទីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលពានរង្វាន់សន្តិភាព «ស៊ុនហាក់» (SUNHAK Peace Prize Foundation) ជាផ្លូវការហើយ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ទឹកប្រាក់ចំនួន១លានដុល្លារដែលទទួលបានពីពានរង្វាន់សន្តិភាព «ស៊ុនហាក់» ឆ្នាំ២០២២នេះ នឹងត្រូវប្រើប្រាស់សម្រាប់ការបន្តសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជនកម្ពុជា។

ពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានផ្ដល់ជូនដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននេះ គឺជាការឆ្លុះបញ្ចាំងអំពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា នៅតំបន់អាស៊ីអាគ្នេយ៍ អាស៊ីប៉ាស៊ីហ្វិក ប្រធានកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអន្តរជាតិជាច្រើន និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោក ដែលផ្ដោតទៅលើការចូលរួមចំណែកនៃការបង្រួបបង្រួមឧបទ្វីបកូរ៉េ និងសន្តិភាពពិភពលោក រួមទាំងការប្រកាសអំពីសហភាពនៃអាស៊ីប៉ាស៊ីហ្វិក។ នេះ គឺជាការចូលរួមចំណែកចេញពីប្រទេសកម្ពុជាទៅក្នុងតំ​បន់ ក៏ដូចជាទៅកាន់ពិភពលោកដែលសម្តេចតេជោត្រូវតែទទួលបាន។

លោក ឯក ណាត ដាកាល់ (Ek Nath Dhakal) ប្រធានសហព័ន្ធសន្តិភាពសាកលប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាបេស​កជនពិសេសនៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ បានលើកឡើងថា ឆ្នាំ២០២០ ពានរង្វាន់ស្ថាបនិកសន្តិភាព «ស៊ុនហាក់»នេះ បានផ្ដល់ជូនទៅលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ចំណែក នៅឆ្នាំ២០២២នេះ ពានរង្វាន់ស្ថាបនិកសន្តិភាព «ស៊ុនហាក់»បានប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដោយសារតែកម្ពុជា បានដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងការចូលរួមចំណែកសម្រាប់សន្តិភាពពិភពលោក និងនាំមកនូវការចូលរួមចំណែក ដើម្បីស្វែងរកសន្តិភាពសម្រាប់ពិភពលោកទាំងមូល៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

ថ្ងៃ​​សុក្រ​​នេះ! ​ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ពិធីនេះ បាននិងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណ បក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោល បំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់។

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។