ព័ត៌មាន
រដ្ឋមន្ត្រីក្រសូងអប់រំផ្តល់អនុសាសន៍៥ចំណុចដើម្បីលើក កម្ពស់គុណភាពអប់រំនៅសកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា
(ភ្នំពេញ) រដ្ឋមន្ត្រីក្រសូងអប់រំយុវជននិងកីឡា បានជម្រុញឲ្យសកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ដែលទើបបង្កើតថ្មី ក្រៅពីការចូលរួមអភិវឌ្ឍវិស័យឧត្តមសិក្សានិងការអភិវឌ្ឍធនធានមនុស្សកម្ពុជាសម្រាប់ឆ្លើយតប ទៅនឹងចក្ខុវិស័យរបស់កម្ពុជា ឆ្នាំ២០៣០ និង ២០៥០ ជាប្រទេសមានចំណូលកម្រិតខ្ពស់នោះ ត្រូវជួយស្វែងរកឪកាសការងារដល់និស្សិតខ្មែរអ៊ិស្លាមក្រោយបញ្ចប់ការ សិក្សានៅថ្នាក់ឧត្តមសិក្សានោះ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានជម្រុញដូចន្នេះ ក្នុងខណះជាអធិបតីដាក់ឱ្យដំណើការជាផ្លូវការនូវសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យានៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ថ្ងៃទី២១ ខែតុលាឆ្នាំ ២០២៤ នេះ ។
នៅក្នុងឱកាសនោះឯកឧត្តម ហង់ជួន ណារ៉ុន បានកោត សរសើរចំពោះវឌ្ឍនភាព និងការអភិវឌ្ឍជាបន្តបន្ទាប់របស់សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ដោយបានធ្វើការបណ្តុះបណ្តាលស្របតាមកម្ម វិធីសិក្សាថ្នាក់ជាតិ និងកម្មវិធីឥស្លាមផងដែរ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការរបស់និស្សិតខ្មែរឥស្លាម ដែលបាន បញ្ចប់ការសិក្សាមធ្យម សិក្សាទុតិយភូមិ ប៉ុន្តែពុំមានលទ្ធ ភាពបន្តការសិក្សានៅសាកលវិទ្យាល័យ ជាពិសេសការខិតខំព្យាយាមបន្ត និងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធីវ៉ាកាហ្វ (គរុភ័ណ្ឌ) អាល់រ៉ាជីហ៊ី នៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នដៃគូនៃសាកលវិទ្យាល័យផ្សេងទៀតនៅប្រទេសម៉ាឡេស៊ី។ក្នុងន័យនេះដើម្បីបន្តលើកកម្ពស់គុណភាពអប់រំ ឯកឧត្តមបណ្ឌិតសូមផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់សាកលវិទ្យាល័យ ដើម្បីយកទៅអនុវត្តដូចជាទី១.បន្តលើកកម្ពស់គុណភាពនៃការបណ្តុះ បណ្តាល ដោយគិតគូរអំពីការអភិ វឌ្ឍសមត្ថភាពសាស្ត្រាចារ្យជាប្រចាំ ជាពិសេសការបង្កឱកា សក្នុងការស្រាវជ្រាវបន្ថែម។ ទី២. ខិតខំកែលម្អហេដ្ឋា រច នាសម្ព័ន្ធ បរិស្ថានស្អាត ជាពិសេសត្រូវបំពាក់សម្ភារបរិក្ខារឱ្យបានសមស្របសម្រាប់ការរៀននិងការបង្រៀន ដោយបំពាក់នូវបច្ចេកវិទ្យាទំនើប និង ឯកសារគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រ និងការស្រាវជ្រាវ។ទី៣សិក្សាអំពីការបន្ថែមជំនាញមួយចំនួន ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងបរិបទយុគសម័ឌីជីថល។ ហើយចំពោះសំ ណើសុំបង្កើតដេប៉ាតឺម៉ង់ថ្មី ជំនាញថ្មី និងថ្នាក់បរិញ្ញាបត្ររង ស្របតាមតម្រូវការទីផ្សារការងារ និងនិស្សិតខ្មែរឥស្លាមនៅកម្ពុជា សូមដាក់ពាក្យស្នើសុំ និងបន្តសហការជាមួយនាយ កដ្ឋានគ្រប់គ្រងឧត្តមសិក្សានៃ ក្រសួងអប់រំយុវជន និង កីឡា ដើម្បីបំពេញបែបបទ និងទទួលបានការអនុញ្ញាត។ទី៤.ផ្សារភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងគ្រឹះ ស្ថានសិក្សាចំណេះទូទៅលើកិច្ចការងារស្ទែម និងថ្នាលទំនាក់ទំនងសិក្សានៅឧត្តមសិក្សា ។និងទី៥. គឺផ្សារភ្ជាប់ការបណ្តុះបណ្តាលទៅនឹងការងារធុរកិច្ច ការបង្កើតក្រុម ការងារ ឬការបណ្តុះធុរកិច្ចជំនាន់ថ្មី ។
ក្រៅពីថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និង ដៃគូនានា ដែលបានគាំទ្រដល់ការសិក្សារបស់និស្សិតនៅសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ជាពិសេសមូលនិធិវ៉ាកាហ្វ (គរុភ័ណ្ឌ) អាល់រ៉ាជីហ៊ីនៃប្រទេសអារ៉ាប៊ីសាអូឌីត ។ ទាំងនេះបានបង្ហាញឱ្យឃើញថា ជាទឹកចិត្តដ៏ប្រពៃក្នុងការកែច្នៃនិស្សិតឱ្យក្លាយទៅជាធនធានមនុស្ស ប្រកបដោយផលិតភាពការងារខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីនេះឯកឧត្តម រដ្ឋមន្ត្រីបាន អំពាវនាវដល់សប្បុរសជនទាំងអស់បន្តជួយដល់សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យានេះ តាមអ្វីដែលអាចជួយបានទាំងផ្នែកសម្ភារៈបច្ចេកទេស និង ហិរញ្ញវត្ថុ ដើម្បីឱ្យសាកលវិទ្យាល័យនេះ កាន់តែមានភាពរីកចម្រើនតទៅមុខទៀត ។
ឯកឧត្តមបណ្ឌិត ហូសេន មូហាម៉ាត់ហ្វារឹត ប្រធានក្រុម ប្រឹក្សាភិបាលសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេក វិទ្យាបានបង្ហាញការប្តេជ្ញាប្រកួតប្រជែងឱ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាមួយ ដែលមានឧត្តមភាព កិត្យានុភាព និង ផលិតភាព ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនិងការ ស្រាវជ្រាវ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែល្អប្រសើរស្របតាមគោល នយោបាយរបស់ក្រសួងអប់រំយុវជន និង កីឡា ។
សូមជម្រាបថា សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា មានជំនាញ១៥ក្នុងមហាវិទ្យាល័យចំនួន ៥ ទី១. មហាវិទ្យា ល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ទី២. មហាវិទ្យា ល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ទី៣. មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា។ទី៤. មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងទី៥. មហាវិទ្យា ល័យអភិវឌ្ឍន៍ជនបទ៕ អត្ថបទ.ភារម្យ

-
ព័ត៌មាន5 days ago
TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ
-
កីឡា1 week ago
ខ្លាំងពិតឈ្នះពិត ជំនួបជើងខ្លាំង «កំពូលអ្នកចម្បាំងអូដ្ឋ» វគ្គផ្តាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ប្រាក់រង្វាន់ធំ!
-
ព័ត៌មាន6 days ago
TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ
-
ព័ត៌មាន6 days ago
សម្តេចតេជោ អំពាវនាវពលរដ្ឋខ្មែរកុំធ្វើអំពើជ្រុលនិយមបាតុកម្មប្រឆាំងស្ថានទូតថៃប្រចាំកម្ពុជា
-
ព័ត៌មាន1 week ago
TOP STORY រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៖មកទល់ពេលនេះបណ្ដាញអគ្គិសនីជាតិរបស់កម្ពុជាមិនមានការយកអគ្គិសនី ពីប្រទេសថៃនោះទេ
-
ព័ត៌មាន4 days ago
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
-
ព័ត៌មាន1 day ago
TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»
-
ព័ត៌មាន4 days ago
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤