ឱកាសការងារចំនួន ៣ ៥៥០ កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅបរិវេណសាលាស្រុកជីក្រែង ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមជិត ៥០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។ ថ្លែងក្នុងវេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ឯកឧត្តម...
តាមរយៈ “វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១” ក្រោមប្រធានបទ “ការគាំទ្រនិងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង”។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយ ដល់វិស័យឯកជន សមាគមធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យម (SMEs) កាន់តែប្រសើរថែមទៀត។ នៅក្នុងពិធីបិទវេទិកា កាលពីរសៀលថ្ងៃទី១២ ខែមិថុនាកន្លងទៅ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា...
អាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ បានបន្តត្រួតពិនិត្យអាគារ និងទីតាំងស្នាក់នៅប្រមូលផ្ដុំចំនួន ៩២ទីតាំងទៀត ដើម្បីស្វែងរក និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន...
រយៈពេលជាង ៥ខែក្នុងឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្ដេញជនបរទេសជាង ៤ម៉ឺននាក់ មាន ៧៥សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត។ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រាប់ BTV នៅថ្ងៃទី១៣ ខែមិថុនានេះថា គិតចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសជាង ៤ម៉ឺននាក់ (ស្ត្រីជាង...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានថ្លែងថា ត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលពិនិត្យព្យាបាលទារក កុមារ និងផ្ដល់សេវាសម្ភព បានជាង៥១ម៉ឺនករណី ដែលចំណាយថវិកាជាង ១៦លានដុល្លារអាមេរិក ខណៈគិតត្រឹមមកដល់ពេលនេះ ចលនាការចូលរួមក្នុងយុទ្ធនាការ « ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ទទួលបានថវិកាជាង ៥លានដុល្លារ ហើយសកម្មភាពនេះ កំពុងបន្តជាហូរហែរ។ ក្នុងពិធីសំណេះសំណាល...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលប្រាប់ចំណុចសំខាន់ដែលពាក់ព័ន្ធនឹងទំនិញថៃថា ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសរសេរយ៉ាងដូច្នេះថា «អាចមានការបកស្រាយខុស ឬយល់តែធ្វើមិនយល់ ឬជាការបំពាន ឬជាអំពើពុករលួយ ឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូច និងឈ្មួញ ទុច្ចរិតទើបទំនិញថៃថ្មីៗ...
ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ថា នៅថ្ងៃទី១២ មិថុនា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ បានបន្តសហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន...
ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារៀតណាម នៅតែបន្តភាពល្អប្រសើរ ដោយក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ មានទឹកប្រាក់ជាង ២ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលសំខាន់ៗរបស់កម្ពុជាភាគច្រើននាំចេញទៅវៀតណាមគឺកសិផល។ របាយការណ៍របស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ ខែឧសភា ២០២៦ កម្ពុជានាំចេញទៅវៀតណាមមានតម្លៃ ២,៣២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ផលិតផលសំខាន់ៗរបស់កម្ពុជា នាំចេញទៅវៀតណាម...
រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ២,២៧៨នាក់ ស្រី២២៧នាក់ មាន ២៨សញ្ជាតិ រួមមាន ៖ នីហ្សេរីយ៉ា កាមេរូន បង់ក្លាដេស នេប៉ាល់ កេនយ៉ា យ៉ូហ្គង់ដា ហ្វីលីពីន ចិនតៃវ៉ាន់ ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ហ្គាណា មីយ៉ាន់ម៉ា...
នៅក្នុងកិច្ចការបម្រើផលប្រយោជន៍សាធារណៈ ជារឿយៗមានទស្សនកិច្ចត្រឹមតែមួយលើកប៉ុណ្ណោះ ប៉ុន្តែវាបានលាតត្រដាងឱ្យឃើញនូវទស្សនវិជ្ជាទាំងមូលនៃការដឹកនាំប្រទេស។ ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់តំបន់ «ខ្នងផ្សារ» គឺជាខណៈវេលាដ៏មានអត្ថន័យស្រដៀងគ្នានេះដែរ។ ដោយបង្កប់ខ្លួនយ៉ាងជ្រៅនៅក្នុងតំបន់ការពារធម្មជាតិ ខ្នងផ្សារគឺជាទីកន្លែងរស់នៅរបស់សហគមន៍ដាច់ស្រយាល និងជួបប្រឈមខ្លាំងផ្នែកសេដ្ឋកិច្ចមួយនៅក្នុងប្រទេសកម្ពុជា។ ជាច្រើនជំនាន់មកហើយ ក្រុមគ្រួសារជាច្រើននៅទីនោះបានពឹងផ្អែកស្ទើរតែទាំងស្រុងលើផល និងអនុផលព្រៃឈើសម្រាប់ដោះស្រាយជីវភាព។ ការរស់រានរបស់ពួកគេត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ ប៉ុន្តែឱកាសសម្រាប់ការឈានឡើងផ្នែកសេដ្ឋកិច្ចនៅមានកម្រិតទាបខ្លាំង។ នៅក្នុងកំឡុងពេលទស្សនកិច្ចនោះ សម្តេចនាយករដ្ឋមន្ត្រី មិនត្រឹមតែចុះទៅពិនិត្យមើលបញ្ហាប្រឈមដែលសហគមន៍កំពុងជួបប្រទះនោះទេ ប៉ុន្តែ សម្តេច បានមើលឃើញពីវិថីវិវឌ្ឍន៍ទៅថ្ងៃអនាគតថែមទៀតផង។ សម្តេចធិបតី...