សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានធ្វើការចាប់ឆ្នោតបែងចែកពូលប្រកួតវគ្គជម្រុះបឋម នៃពានរង្វាន់ក្លិបបាល់ទាត់ទ្វីបអាស៊ី AFC Women’s Champions League 2026/27 រួចហើយ ដោយបែងចែកជា ៦ពូល ក្នុងចំណោមបេក្ខភាព ២៤ក្រុមចូលរួម ខណៈក្រុមបាល់ទាត់នារី នៃក្លិបភ្នំពេញក្រោន របស់កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុម្ចាស់ផ្ទះ ILBIRS របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ក្រុម TSL របស់ហុងកុង និងក្រុម Kaya-Iloilo របស់ប្រទេសហ្វីលីពីន។...
ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំវាយបកតាមស្មើក្រុមខ្លាំង សសយក ស្រុករមាសហែក្នុងការប្រកួតកីឡាបាល់ទាត់នារីពានរង្វាន់ខេត្តស្វាយរៀងឆ្នាំ២០២៦ រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នៅទីលានបាល់ទាត់វិទ្យាល័យហ៊ុនសែនស្វាយរំពារ។ ជំនួបនេះក្នុងវគ្គទី១ លេងបានត្រឹម១៦នាទីរមាសហែកផ្ដើមនាំមុខពីរគ្រាប់មុនដោយកីឡាការិនី ជៃ កាក់នីកា នាទីទី១២ និងកីឡាការិនី ប្រាក់ ស្រីនាង នៅនាទីទី១៦ ប៉ុន្តែ៣នាទីបន្ទាប់ព្រះខ័នរាជស្វាយរៀងវាយបកបានមួយគ្រាប់វិញដោយកីឡាការិនី មួន សម្ជស្ស។ លុះនាទីទី៧០ កីឡាការិនី សុខ ច័ន្ទកញ្ញា រកគ្រាប់បាល់តាមស្មើឱ្យព្រះខ័នរាជស្វាយរៀង។ ទោះលទ្ធផលស្មើគ្នាក្ដី ស្រុករមាសហែកនៅបន្តឈរនៅកំពូលតារាង...
កីឡាករ សេត រ៉ូស៊ីប បានដាក់គោលដៅស្វែងរកនាទីលេងឲ្យបានច្រើន នារដូវកាលថ្មី ឆ្នាំ២០២៦/២៧ ខាងមុខ ក្រោយចូលរួមជាមួយក្លិប ISI ដង្កោសែនជ័យ។ កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានបញ្ជាក់ថា ISI ជាក្រុមស្ដង់ដារមួយ ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ ពិសេសជាក្លិបមានធនធានកីឡាករវ័យក្មេង និងមានគុណភាពល្អៗច្រើន ។ ដូច្នេះការសម្រេចចិត្តចូលរួមជាមួយក្រុមបាតតារាង នៃលីគឆ្នាំចាស់នេះ ព្រោះ រ៉ូស៊ីប ចង់មាននាទីលេងច្រើន ហើយប្ដេជ្ញានឹងខំប្រឹងជាមួយមិត្តរួមក្រុមទាំងអស់ ដើម្បីសម្រេចគោលដៅនេះ។...
ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងទាក់ទាញអ្នកគាំទ្រភ្លុកទឹកភ្លុកដី ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ បានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបក្រុមវិសាខា ជាលើកទី៣ ក្នុងវគ្គកាត់សេចក្ដីនេះ បន្ទាប់ពីក្រុមខ្លាំងទាំងពីរ បានយកឈ្នះគូប្រកួតដាច់ ៣-០សិតរៀងៗខ្លួន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១ ខែកក្កដាកន្លងទៅ។ សម្រាប់ជំនួបដ៏កក្រើកវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដែលមានអ្នកទស្សនាផ្ទាល់រាប់ពាន់នាក់នេះ វិសាខា បានយកឈ្នះយ៉ាងងាយលើក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ដោយលទ្ធផល ២៥-១៩, ២៥-១៥ និង ២៥-១៤ពិន្ទុ។ រីឯក្រុមបញ្ជាការដ្ឋានអង្គរក្ស ២សិតដំបូង...
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ជាផ្លូវការហើយ ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាការិនី ២៣រូបរយៈពេល ២ថ្ងៃ ដើម្បីត្រៀមចូលរួមប្រជែងជើងឯកពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ (ASEAN Women’s Cup) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកក្កដាខាងមុខ។ ជាមួយការបោះជំរុំហ្វឹកហាត់នេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី ដែលជាគ្រូបង្គោល និងគ្រូជំនួយជនជាតិខ្មែរផ្សេងៗ ដូចជាលោក ទុំ សារ៉ាយ និងកញ្ញា...
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានប្រកាសបញ្ជីឈ្មោះផ្លូវការ នូវកីឡាការិនី ២៣រូប ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមប្រជែងជើងឯកពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ (ASEAN Women’s Cup) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះ។ ជាមួយការកោះហៅកីឡាការិនី ត្រៀមការប្រកួតផ្លូវការ ក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី នេះ គេឃើញមានការផ្លាស់ប្ដូរកីឡាការិនីថ្មីៗមួយចំនួន បើធៀបបញ្ជីឈ្មោះក្រុម ដែលទើបប្រមូលផ្ដុំប្រកួតមិត្តភាពអន្ដរជាតិ ទល់ក្រុមជម្រើសជាតិសិង្ហបុរី...
ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ នឹងបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ រវាងបេក្ខភាពទាំង ៦ក្រុម នាថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមិថុនាចុងសប្ដាហ៍នេះ ដើម្បីកំណត់បេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេលអ្នកគាំទ្រចង់ឃើញក្រុមវិសាខា ជួបបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត នៅវគ្គបន្ទាប់។ បច្ចុប្បន្នក្រុមនីមួយៗ នៅសល់ ២ប្រកួតក្នុងដៃ គ្រាដែលក្រសួងមហាផ្ទៃ ទើបរកបាន ១ពិន្ទុ និងក្រុមមិនទាន់មានពិន្ទុរាប់ ស្នងការនគរបាលខេត្តកោះកុង ស្ទើរអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ។ ចំណែកបេក្ខភាព ៤ក្រុមទៀត កំពុងមានពិន្ទុប្រដេញគ្នា...
មហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ Ganzberg Gold Medal Tour Kun Khmer Concert នឹងទៅដល់អ្នកខេត្តតាកែវ
ថ្ងៃទី២៣ ខែមិថុនា គឺជាខួបទិវាអូឡាំពិក ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ការបង្កើតចលនាអូឡាំពិកសម័យទំនើប និងការបង្កើតគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) នាទីក្រុងប៉ារីស ប្រទេសបារាំង នាឆ្នាំ១៨៩៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក Pierre de Coubertin។ ដើម្បីរំឮកខួបលើកទី១៣២ នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនាមសមាជិកបានត្រៀមរៀបចំនូវទិវាអូឡាំពិក ប្រចាំឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែមិថុនាចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុ លក្ខណៈទ្រង់ទ្រាយធំជាងមុន ដោយរំពឹងមានសិស្សានុសិស្សយ៉ាងហោចជិត ១ពាន់នាក់ចូលរួម។ ទិវាអូឡាំពិក មិនមែនគ្រាន់តែជាការអបអរសាទរលក្ខណៈកីឡាប៉ុណ្ណោះទេ...
ការប្រកួតជម្រើសជើងឯកលីគយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៨ឆ្នាំ (U16 & U18) រដូវកាលថ្មី ឆ្នាំ២០២៦ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងត្រឡប់មកវិញ នាថ្ងៃទី២៨ ខែមិថុនាចុងសប្ដាហ៍នេះ ជាមួយការប្រើប្រាស់រូបមន្ដថ្មី ស្រដៀងលីគកំពូលកម្ពុជា ដើម្បីកំណត់ក្រុមជើងឯកប្រចាំឆ្នាំ។ សម្រាប់លីគយុវជនទាំង ២កម្រិតអាយុឆ្នាំនេះ មានការកើនឡើង ១ក្រុមដូចគ្នា និងមានក្រុមចំណូលថ្មីមួយចំនួន បន្ទាប់ពីអវត្តមានក្រុមសាលាតម្រង់ទិសរាជធានីភ្នំពេញ។ ចំពោះលីគយុវជន U16 គឺមានបេក្ខភាពប្រកួតប្រជែង ១១ក្រុម...