ភាពយន្ដ
លោក សឿន ដារ៉ុង បង្ហាញពីចំណាប់អារម្មណ៍និងប្រាប់ពីរឿងរន្ធត់ដែលកើតឡើងកំឡុងពេលថត
ទើបតែចាក់ផ្សាយបានមួយភាគដំបូងខ្សែរភាពយន្តភាគខ្មែររឿង
ទើបតែចាក់ផ្សាយបានមួយប៉ុន្មានភាគដំបូងខ្សែភាពយន្តភាគខ្មែរ រឿង «ស្នេហ៍ ២ ភព» ក៏ទទួលបានការចាប់ អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

ស្របពេលនេះដែរក្រុមការងាររបស់ ស្ថានីយទូរទស្សន៍បាយ័ន ក៏បានធ្វើការជួបសម្ភាសន៍ជាមួយនឹងលោក សឿន ដារ៉ុង ដែលជាតួរឯកប្រុសនៅក្នុងរឿងនេះសាកសួរអំពីចំណាប់អារម្មណ៍ក៏ដូចជាដំណើរការនៃការថតខ្សែភាពយន្តរឿងនេះ ទាំងមូលផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយបាយ័នលោក សឿន ដារ៉ុង បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «លោកពិតជាសប្បាយ រីករាយមែនទែនដែលបានទទួលសម្តែងរឿងនេះ ដោយសារតែលោកបានធ្វើការ Casting តួរអង្គសំណាងនេះ ( ឈ្មោះក្នុងរឿង) ដល់ទៅ ២ ដងឯណោះ។ នៅពេលដែលបានលោកពិតជាសប្បាយចិត្តយ៉ាងខ្លាំងព្រោះតួអង្គមួយនេះ គឺជាប្រភេទតួអង្គដែលលោកចង់សម្តែងមកជាយូរមកហើយ។ »

ក្រៅពីនេះលោកក៏បានបង្ហើបឲ្យដឹងផងដែរថា «អត្តចរឹតរបស់តួរអង្គសំណាង មានចំណុចជាច្រើនយ៉ាងស្រដៀងទៅ នឹងចរឹតពិតរបស់លោក ធ្វើឲ្យលោកមានការងាយស្រួលក្នុងការងារដាក់អារម្មណ៍ និង យល់អំពីតួអង្គបានយ៉ាងឆាប់ រហ័ស។»

ក្រឡេកមកមើលការងារចាប់ដៃគូជាមួយនិង តួឯកស្រីរបស់យើងវិញ លោកក៏បានបង្ហើបឲ្យដឹងថា «ដំបូងឡើយរៀង ពិបាកបន្តិចដោយសារតួអង្គស្រីរបស់យើងជាមនុស្សសុភាពមិនសូវមាត់ក ចំណែកលោកជាមនុស្សរួសរាយ ដល់ពេល ជួបគ្នាខាងស្រីស្ងាត់ ខាងប្រុសវិញនិយាយអត់ឈប់ ។ តែពេលដែលអ្នកដឹកនាំរឿងបានឲ្យអ្នកទាំងពីរចាប់ផ្តើមហាត់ សមសម្តែងជាមួយគ្នាញឹកញាំ ដោយផ្តើមពីការ ឲ្យអ្នកទាំងពីរកាន់ដៃគ្នាសម្លឹងមុខគ្នាជាមួយសិន។ បន្ទាប់ពីបានយល់ ចិត្តយល់ថ្លើមគ្នាហើយ ការសម្តែងក៏កាន់តែងាយស្រួល និង ដំណើរការទៅដោយយ៉ាងរលូន។ »

តែបើទោះជាស្គាល់ចិត្តស្គាល់ថ្លើមគ្នាហើយក៏ដោយតែ បើនិយាយពីឈុតស្នេហា Love Scene វិញអ្នកទាំងពីរអៀន សឹងតែសម្តែងមិនកើតទៅហើយ ព្រោះនេះគឺជាលើកដំបូងរបស់លោកដែលថតខ្សែរភាពយន្តមានឆុតឆាកស្នេហា ត្រូវថើបគ្នានៅមុខកាមេរ៉ា និង មុខមនុស្សច្រើនយ៉ាងនេះ តែដោយភាពជាអ្នកអាជីពធ្វើឲ្យអ្នកទាំងពីរអាចសម្តែង ឆុតឆាកមួយនេះបញ្ចប់ទៅបានយ៉ាងល្អ។ បើចង់ដឹងថាឆុតឆាកស្នេហារបស់អ្នកទាំង ២ ផ្អែមល្ហែមយ៉ាងណានោះ សូមកុំភ្លេចរង់ចាំតាមដាន

ទស្សនាខ្សែភាពយន្តភាគខ្មែររឿង ស្នេហ៍ ២ ភព ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ប្រហស្បត្តិ៍ វេលាម៉ោង ៧ ដល់ ៨យប់៕
អត្ថបទដោយ៖ MOMO
-
កីឡា6 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន5 days agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
ព័ត៌មាន1 day agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
កីឡា6 days agoក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
-
ព័ត៌មាន2 days agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ