PR NEWS
អ៊េមមែនទែន! កម្មវិធីប្រកួតប្រជែង IDOL Make Up Battle ដ៏ធំដំបូងគេ រកឃើញជើងខ្លាំងបណ្តើរៗហើយ
បេក្ខភាពចំនួន ១០នាក់ សុទ្ធសឹងតែខ្លឹមខ្លាំង មានសមត្ថភាពពិសេសរៀងៗខ្លួន ពិសេសជំនាញទៅលើការផាត់លំអរលើផ្ទៃមុខអោយមើលទៅមានការទាក់ទាញ ខុសប្លែកពីការផាត់មុខជាទូទៅ។
ថ្មីៗនេះ កម្មវិធី IDOL Make Up Battle បានធ្វើការផ្សាយផ្ទាល់ និងចាក់ផ្សាយលើកដំបូងដែលជាវគ្គ Battle Royal កាលពីថ្ងៃទី ១២ ខែកក្កដា ២០២៥។ ឆ្លងកាត់ការប្រកួតប្រជែងគ្នាទៅលើវិញ្ញាសារចំនួន២ គឺ៖ ទី១ វិញ្ញសា Bejewel Lips ការបិតត្បូងលើបបូរមាត់ ទី២ វិញ្ញាសារការផាត់មុខសម្រាប់ទស្សនាវត្តី Sovrin (Topic ការផាត់មុខដោយប្រើពណ៍ពាក់ពន្ធ័នឹងធម្មជាតិ)។



បេក្ខភាពចំនួន ១០នាក់ សុទ្ធសឹងតែខ្លឹមខ្លាំង មានសមត្ថភាពពិសេសរៀងៗខ្លួន ពិសេសជំនាញទៅលើការផាត់លំអរលើផ្ទៃមុខអោយមើលទៅមានការទាក់ទាញ ខុសប្លែកពីការផាត់មុខជាទូទៅ។
នៅក្នុងវិញ្ញាសាទី១ បេក្ខភាពចំនួន៥មានដូចជា សុជាតិ ហេង តុលា ពុទ្ធី និងសារី ធ្វើបានល្អហើយបានឈ្នះការប្រកួតទី១ បន្តទៅការប្រកួតទី២។ បេក្ខភាព សុជាតិ ប្រើជំនាញធ្លាប់បិតក្រចកដៃមកប្រើក្នុងការបិតបបូរមាត់វិញម្ដង ចំណែក ពុទ្ធី ធ្វើបានល្អទទួលបានការសសើរពីJUDGES។


ការប្រកួតវិញ្ញាសាទី២កាន់តែពិសេសណាស់ ដោយមានការអញ្ជើញចូលរួមដោយលោក UN HOUR មកពីទស្សនាវត្តី Sovrin ដើម្បីចូលរួមផ្តល់ពិន្ទុដល់បេក្ខភាពរបស់យើង។ ក្នុងនោះ សុជាតិធ្វើបានល្អខ្លាំងដោយការគូរមុខរូបមេអំបៅនៅលើមុខ Model ហើយបន្តឈ្នះលើការប្រកួតទី២ ទទួលបានកៅអីសុវត្ថភាព និងអត្ថប្រយោជន៍អាថកំបាំង១បន្ថែមទៀត។
តើអត្ថប្រយោជន៍អាថកំបាំងនោះជាអ្វីទៅណ៎?






សប្តាហ៍ដំបូងពិតជាមិនធ្វើឱ្យទស្សនិកជនខកចិត្តពិតមែន មានគ្រប់អារម្មណ៍បុកពោះជំនួសបេក្ខភាពទាំង១០របស់យើង។ យ៉ាងណា សរុបលទ្ទផលការប្រកួតទាំងពីរវគ្គនេះ យើងស្វែងរកជើងខ្លាំង ១រូប រួចហើយ នៅសល់ ៩រូបទៀត ដែលត្រូវរង់ចាំទទួលវិញ្ញាសាបន្តនៅសប្តាហ៍ក្រោយនេះ ដើម្បីអាចទទួលបានកៅអីសុវត្ថភាពជុំទី២។ សូមរង់ចាំតាមដានជាបន្ត នៅថ្ងៃសៅរ៍ទី១៩ ខែកក្កដា ២០២៥ វេលាម៉ោង ៨៖០០ យប់តទៅ៕
កម្មវិធីឧបត្ថម្ភផ្តាច់មុខដោយ IDOL
អត្ថបទដោយ៖ Hati
-
PR NEWS5 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
-
ព័ត៌មាន1 week agoអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ
-
ព័ត៌មាន4 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន3 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”