ព័ត៌មាន
SDF បានបញ្ចេញថវិកាជាង ១៤លានដុល្លារ លើការជួយជ្រោមជ្រែងដល់សហគ្រាសក្នុងស្រុក
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គិតមកដល់ពេលនេះ បានបញ្ចេញកញ្ចប់ថវិកាសរុបជាង ១៤ លានដុល្លារ ក្នុងនោះសម្រាប់ សហគ្រាសធុនតូច និងមធ្យម មានទឹកប្រាក់ជាង ៨ លានដុល្លារ លើការជួយជ្រោមជ្រែងអភិវឌ្ឍន៍ជំនាញដល់រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល សមាគមធុរកិច្ច និងស្ថាប័ននានា។
ជុំវិញមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នេះ ត្រូវបានបង្កើតឡើងមានរយៈ ៦ ឆ្នាំមកហើយ ដែលមូលនិធិអភិវឌ្ឍជំនាញនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាបំពេញតម្រូវការ ដ៏ធំធេង នៃកម្លាំងពលកម្មជំនាញ ទាំងកម្រិតទាប មធ្យម និងខ្ពស់ ឱ្យត្រូវនឹងតម្រូវការរបស់វិនិយោគិន និងសហគ្រាស ទាំងគុណភាព និងបរិមាណ។

ទាក់ទិន (SDF) នេះ, លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) លើកឡើងឱ្យដឹងា គិតមកដល់ មកនេះ មូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) បានចូលរួមពង្រឹងធនធានមនុស្សដល់រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល សមាគមធុរកិច្ច និងស្ថាប័ននានា ក្នុងនោះបើតាមការវាយតម្លៃ ចំពោះការងារកន្លងមក គឺបានអនុវត្តយ៉ាងល្អប្រសើរ ជាពិសេស សម្រាប់ធុនតូច និងមធ្យម ដែលមិនទាន់ចុះបញ្ជី ពួកគាត់បានពង្រីកខ្លួនទៅជាសហគ្រាសមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការចុះ បញ្ជីឱ្យក្លាយជាសហគ្រាសតូច ឈានទៅមធ្យម និងពីមធ្យមឡើងទៅធំជាដើម ។ ចំណែកនៅពេលខាងមុខ, មូលនិធិអភិវឌ្ឍន៏ ជំនាញ នឹងធ្វើការជាមួយដៃគូពាក់ព័ន្ធបន្ថែម ទាំងខាងសមាគម ក៏ដូចជាខាងដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំជាកញ្ចប់ពង្រឹងសមត្ថភាព ក្នុងរយៈពេលវែង ដើម្បីជ្រើសរើស SME ដែលមានសក្តានុពលខ្ពស់ ជំរុញដល់ការនាំចេញ និងបង្កើននូវតម្លៃបន្ថែមផងដែរ។
លោក បន្តថា ជាក់ស្តែងមកដល់ពេលនេះ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបញ្ចេញកញ្ចប់ថវិកាជាច្រើន ដើម្បីជួយ ជ្រោមជ្រែង ចូលរួមលើកកម្ពស់ជំនាញ គុណភាព និងបរិមាណ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដោយមានសិក្ខាកាមទទួលផល ចំនួនជាង ៣២ ពាន់នាក់, នេះជាក្នុងគោលដៅចូលរួមចំណែក ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ស្របតាម ចក្ខុវិស័យរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានបង្កើតឡើងដំបូង ជាគម្រោងសាកល្បង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែ មីនា ឆ្នាំ ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បីប្រមូល គ្រប់គ្រង និងបែងចែក ធនធានទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សំដៅចូលរួមដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន និងបញ្ហាកង្វះជំនាញ ក្នុងគោលដៅពង្រឹងគុណភាព និងពង្រីកវិសាលភាព នៃការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ តាមរយៈយន្តការចករំលែកថ្លៃ និងការចូលរួមបណ្តុះបណ្តាលដោយផ្ទាល់ ពីសំណាក់វិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន23 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម