ព័ត៌មាន
សហគមន៍តំបន់ការពារធម្មជាតិលើខ្នងភ្នំគូលែនទទួលបានការពង្រឹងតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារនិងអភិរក្សព្រៃឈើ និងការលើកកម្ពស់ជីវភាពជាមួយសក្តានុពលលំហែបៃតង
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី ដៃគូសហការ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅលើខ្នងភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា សហគមន៍តំបន់ការពារធម្មជាតិ ដើរតួនាទីសំខាន់ក្នុងកិច្ចការងារការពារ និងអភិរក្សព្រៃឈើសហគមន៍ ហើយក៏ជាកន្លែងដែលសហគមន៍ត្រូវធ្វើជាម្ចាស់ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតង ដែលត្រូវស្វាគមន៍ ភ្ញៀវទេសចរមកកម្សាន្ត តាមរយៈការបោះតង់សម្រាក និងទស្សនាទេសភាពធម្មជាតិ តាំងវប្បធម៌ ប្រវត្តិសាស្រ្ត សាសនា ជាដើម នៅក្នុងព្រៃសហគមន៍ទៀតផង។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា សហគមន៍តំបន់ការពារធម្មជាតិ នៅលើខ្នងភ្នំគូលែន ជាតំបន់ដែលមានព្រៃឈើក្រាស់ មានទេសភាពស្រស់ស្អាត ហើយអាចឱ្យភ្ញៀវទេសចរបោះតង់សម្រាកក្បែរមាត់ទឹក និងទស្សនាប្រាសាទនានាក្នុងព្រៃជាច្រើនទៀតផង។ យោងតាមប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន តាមរយៈគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ដែលហៅកាត់ថា CSLEP ដែលដឹកនាំអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍជនបទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក មូលនិធិបរិស្ថានសកល និងរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន បានផ្តល់ផ្ទះតង់ ចំនួន១០ផ្ទះ ជាជំហានដំបូង ជូនសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ដែលការសាងសង់នឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤ ដើមសប្តាហ៍ក្រោយនេះ។ តង់ស្នាក់សម្រាប់ទេសចរណ៍ សាងសង់ឡើងតាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប មានអនាម័យ សោភ័ណភាពស្អាត ការលំហែកម្សាន្ត ប្រកបដោយសុខុដុមរមនាជាមួយធម្មជាតិ សម្រាប់ឱ្យភ្ញៀវជាតិ ឬអន្តរជាតិ ដែលមកកម្សាន្ត បោះតង់ និងដើរទស្សនាជុំវិញព្រៃសហគមន៍ តំបន់ទីទួលបុរាណ ប្រាសាទបុរាណ កន្លែងវប្បធម៌ ប្រវត្តិសាស្រ្ត និងតំបន់ទេសភាពធម្មជាតិផ្សេងទៀត លើខ្នងភ្នំគូលែន។

លោក ញ៉ន ម៉ុច សមាជិកសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានផ្តល់ការគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាសហគមន៍ ដែលពីមុនធ្លាប់ពឹងលើព្រៃឈើ ងាកមកពង្រឹងមុខរបរសេវាកម្មទេសចរណ៍។ លោកសង្ឃឹមថាជីវភាពរបស់ប្រជាសហគមន៍លើខ្នងភ្នំ និងត្រូវបានពង្រឹងនិងពង្រីក នៅពេលមានសមិទ្ធផលថ្មីដូចជាកន្លែងបោះតង់ និងផ្ទះតង់សម្រាប់ទេសចរអាចមកស្នាក់ លំហែកម្សាន្ត យបច្ចុប្បន្ននេះមានភ្ញៀវចាប់អារម្មណ៍ច្រើន។ លោក ញ៉ន ម៉ុច បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ បានខិតខំរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបានចូលរួមដាំដើមឈើឡើងវិញដើម្បីបង្កើនគម្របព្រៃឈើផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា ក្រសួងបរិស្ថាន បាននិងកំពុងអភិវឌ្ឍគោលដៅលំហែបៃតង នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ដូចជាការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានជំរុញការបណ្តុះនិងចែកកូនឈើទៅដាំឱ្យបានច្រើន យ៉ាងតិច១លានដើម ធានាការពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិនិងវប្បធម៌ ភាពស្អាត ភាពបៃតង ការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ តម្លៃនៃបេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ និងការរស់នៅស្អាតរបស់ប្រជាសហគមន៍ ជាពិសេសការបង្កើនប្រាក់ចំណូលពីទេសចរណ៍ធម្មជាតិនិងវប្បធម៌ និងជម្រើសមុខរបរសមស្រប ដើម្បីអនាគតភាពជាម្ចាស់របស់សហគមន៍៕

-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ