ព័ត៌មាន
UN និងដៃគូនឹងធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវប្រព័ន្ធអាហារដើម្បីកំណើនសេដ្ឋកិច្ច និងជីវភាពប្រជាជនកម្ពុជា
អង្គការសហប្រជាជាតិនឹងធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវប្រព័ន្ធអាហារកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដោយផ្តោតកាន់តែខ្លាំងលើអាហារូបត្ថម្ភ ភាពធន់ នឹងអាកាសធាតុដែលអាចផ្លាស់ប្តូរបានប្រព័ន្ធកសិ-អាហារ រួមចំណែកដល់កំណើន សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោកស្រី Rebekah Bell តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ PUNO និងជានាយិកាអង្គការស្បៀង និងកសិកម្ម នៃ សហប្រជាជាតិប្រចាំប្រទេសកម្ពុជា លើកឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ស្ដីពីប្រព័ន្ធ សៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្អែកលើភស្តុតាង នៅថ្ងៃទី២៧ ខែកុម្ភៈ ម្សិលមិញនេះថា អង្គការ UN និងដៃគូ ផ្សេងៗ សហការជាមួយ WHO, UNIDO និង IFAD បានកំពុងធ្វើការរួមគ្នា ដើម្បីគាំទ្រ RGC ដើម្បីធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ប្រព័ន្ធអាហារកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដោយផ្តោតកាន់តែខ្លាំងលើអាហារូបត្ថម្ភ ភាពធន់នឹងអាកាស ធាតុ ដែលអាចផ្លាស់ប្តូរបាននិងប្រព័ន្ធកសិ-អាហារ រួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅប្រជាជន។ ផែនទីបង្ហាញផ្លូវនេះ បានកែសម្រួលនឹងអនុវត្តតាមយុទ្ធសាស្ត្រហិរញ្ញប្បទាន និងកញ្ចប់តស៊ូមតិ ដើម្បីគាំទ្រដល់ប្រតិបត្តិការ។

លោកស្រី បន្តថា ការកែលម្អប្រព័ន្ធម្ហូបអាហារមានសារៈសំខាន់ណាស់ សម្រាប់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ យើង, ការជំរុញកំណើនសេដ្ឋកិច្ចដោយយុត្តិធម៌, និងការរៀបចំសម្រាប់បញ្ហាប្រឈមនាពេលអនាគត។ ជាមួយគ្នានេះកម្មវិធីដែល UN កំពុងធ្វើការ គឺដើម្បីគាំទ្រការវិនិយោគលើលទ្ធផលសេដ្ឋកិច្ច និងអាហារូបត្ថម្ភ និងផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំ ដើម្បីបង្កើតគោល នយោបាយប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ ដោយផ្តោត ការយកចិត្តទុកដាក់លើការធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានរបបអាហារសុខភាពគ្រប់គ្រាន់ ហើយកុមារគ្រប់រូបត្រូវបានថែទាំ ដោយយកចិត្តទុកដាក់ ដោយធានាបាននូវអាហារូបត្ថម្ភល្អ និងសុខភាពល្អ។ រាជរដ្ឋាភិបាល ក៏បានបង្ហាញពីវឌ្ឍនភាពជាបន្តបន្ទាប់ ដើម្បីធានាថារបបអាហារសុខភាពត្រូវបានកែលម្អ តាមរយៈការផ្លាស់ប្តូរឥរិយាបថបុគ្គល និងសង្គម ក៏ដូចជារៀបចំបទប្បញ្ញត្តិបរិស្ថាន ស្បៀង ដើម្បីធានាបាននូវគុណភាពស្តង់ដាអាហារ និងលើកកម្ពស់លទ្ធភាពទទួលបានសេវាអាហារូបត្ថម្ភផ្សេងៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តសកម្មភាពជាក់ស្ដែងនៅមានកម្រិត ដោយ កង្វះទិន្នន័យសេដ្ឋកិច្ច សម្រាប់បរិវត្តកម្មប្រព័ន្ធស្បៀង កង្វះការគាំទ្រហិរញ្ញប្បទាន កាលានុវត្តភាពនៅមានកម្រិត សម្រាប់ការចូលរួម ពីវិស័យឯកជន ការសម្របសម្រួល និងសហប្រតិបត្តិការអន្តរវិស័យ ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុជាដើម៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប