ព័ត៌មាន
កម្ពុជាត្រៀមលក្ខណៈទាញយកសក្តានុពលពីបច្ចេកវិទ្យា AI ដើម្បីសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម
ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយ UN-ESCAP រៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី នៃការត្រៀម ខ្លួនរបស់កម្ពុជា សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលដៅពង្រីកសក្តានុពលនៃបញ្ញាសិប្បនិម្មិត ដើម្បីជំរុញកំណើន សេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសិក្ខាសាលាជាតិលើកទី១ ស្តីពីការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់បច្ចេកវិទ្យាបញ្ញា សិប្បនិម្មិត (AI) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នេះ បានមានប្រសាសន៍លើកឡើងអំពីភាពចាំបាច់ នៃកិច្ចសហការរវាងវិស័យឯកជន វិស័យសាធារណៈ និងតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅកម្ពុជា ឱ្យមានលក្ខណៈបរិយាបន្ន ទំនួលខុស ត្រូវនិងឆ្ពោះទៅមុខរួមគ្នា ក្នុងទិសដៅតែមួយ។
ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា សិក្ខាសាលាថ្នាក់ជាតិនេះ មានគោលដៅតម្រង់ទិស និងលើកកម្ពស់ការប្រើប្រាស់បញ្ញា សិប្បនិម្មិត ដើម្បីជំរុញកម្ពុជាឱ្យមានផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រសិទ្ធផល នៅគ្រប់ដំណើរអភិវឌ្ឍន៍ និងវឌ្ឍនភាព សង្គម-សេដ្ឋកិច្ច។

លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លើកឡើងពីតួនាទីសំខាន់របស់ AI ក្នុង ការអភិវឌ្ឍ ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃបរិយាបន្ន។ លោកបន្ថែមថា AI ត្រូវតែអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ដោយ ធានាថា គ្មានពលរដ្ឋណាត្រូវបានផាត់ចោលទេ។ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល វិស័យធុរកិច្ច អ្នកស្រាវជ្រាវ និងជាពិសេស យុវជន ត្រូវចូលរួមឱ្យបានសកម្មក្នុងការរៀបចំយុទ្ធសាស្ត្រជាតិស្តីពី AI ដើម្បីធ្វើយ៉ាងណាឱ្យយុទ្ធសាស្ត្រនេះមានលក្ខណៈអនុវត្ត ជាក់ស្តែង មានបរិយាបន្ន និងស្របតាមគោលដៅអភិវឌ្ឍន៍របស់កម្ពុជា។

លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់អង្គការសហប្រជាជាតិក្នុងការគាំទ្រកម្ពុជា ក្នុងការសម្របសម្រួល និងកិច្ចសហការ គឺជាគន្លឹះ ហើយគ្មានអង្គភាព ឬស្ថាប័នណាអាចអភិវឌ្ឍ AI ផ្តាច់មុខតែម្នាក់ឯងបានឡើយ។ ដំណាក់កាលដំបូងនៃយុទ្ធសាស្រ្តជាតិ ស្តីពីបញ្ញាសិប្បនិម្មិតផ្តោតលើវិស័យសំខាន់ៗចំនួន៨គឺ៖ ការលើកកម្ពស់ផលិតភាពជាតិ, ការបង្កើនសមត្ថភាពស្រាវជ្រាវ ការកសាងធន ធានមនុស្ស, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ, ការជំរុញបញ្ញាសិប្បនិម្មិតក្នុងវិស័យ សាធារណៈ, ការលើកកម្ពស់ចំណេះដឹងស្តីពីបញ្ញាសិប្បនិម្មិតនិងការលើកកម្ពស់នវានុវត្តន៍ប្រកបដោយបរិយាបន្ន៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន6 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន2 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧