ព័ត៌មាន
ធនាគារជាតិ ចុះអនុស្សរណៈលើកទី៤ នៃកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់
ធនាគារជាតិនៃកម្ពុជា ប្រកាសពីការចូលរួមចុះអនុស្សរណៈយោគយល់គ្នាបន្ថែមទី៤ ស្តីពីកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់ សងប្រាក់ក្នុងតំបន់ ដើម្បីសម្រួលការទូទាត់សងប្រាក់ឆ្លងដែនឱ្យបានកាន់តែលឿន តម្លៃសមរម្យ តម្លាភាព និងប្រកបដោយបរិយាបន្ន។
ធនាគារជាតិនៃកម្ពុជាសេចក្ដីប្រកាសព័ត៌មាន ស្តីពីការចូលរួមជាផ្លូវការ ក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ ក្នុងតំបន់ ក្នុងគោលដៅពង្រឹងបន្ថែម នូវសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការបញ្ចូលធនាគារជាតិនៃកម្ពុជា ជាសមា- ជិកនៃគម្រោងនេះ ធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានផ្ញើលិខិតបញ្ជាក់ពីបំណងក្នុងការចូលរួមទៅបណ្តាធនាគារកណ្តាលជា សមាជិកដទៃទៀត។
ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាសពីការចូលរួមចុះអនុស្សរណៈយោគយល់គ្នាបន្ថែមទី៤ ស្តីពីកិច្ចសហប្រតិបត្តិការ តភ្ជាប់ ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ នៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃូអរកូតដំណាក់កាលទី២ រវាងព្រះ រាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលលើកទី១២ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការបញ្ចូលធនាគារជាតិនៃកម្ពុជា ជាសមាជិកក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ បានបង្កើន ចំនួនសមាជិកធនាគារកណ្តាលអាស៊ានក្នុងគម្រោងនេះដល់ប្រាំបួន បន្ទាប់ពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដោយធនាគារ កណ្ដាលឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ (គម្រោង RPC) ក្នុងនោះបានទទួលសមាជិកភាពបន្ថែមពីធនាគារកណ្ដាល វៀតណាម ក្នុងខែសីហាឆ្នាំ ២០២៣, ធនាគារកណ្តាលព្រុយណេ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ និងធនាគារកណ្តាលឡាវ ក្នុងខែមេសា ឆ្នាំ២០២៤។ ការកើនឡើងនៃសមាជិកភាពចូលរួមក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់នេះ បានបង្ហាញពី សក្តានុពលនៃការពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់ប្រទេសដទៃទៀតនៅក្នុងអាស៊ាន និងតំបន់ផ្សេងៗទៀត ដើម្បីបង្កើនកិច្ចសហ- ប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់ និងជំរុញសមាហរណកម្មហិរញ្ញវត្ថុនៅក្នុងតំបន់។
ចាប់តាំងពីពេលបង្កើតឡើង គម្រោងនេះបានជំរុញ និងពន្លឿនដំណើរអភិវឌ្ឍន៍ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ តាមរយៈមធ្យោបាយទូទាត់ឃូអរកូត (QR) និងការទូទាត់រហ័សជាដើម។ គម្រោង RPC បានគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ អាស៊ាន ព្រមទាំងបង្កើនលទ្ធភាពពង្រីកទីផ្សារបានកាន់តែទូលំទូលាយសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) សម្រួលដល់ ការធ្វើពាណិជ្ជកម្មនិងការផ្ទេរប្រាក់កាន់តែប្រសើរឡើង។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “ការចូលរួមក្នុងគម្រោងតភ្ជាប់ប្រព័ន្ធ ទូទាត់សងប្រាក់ក្នុងតំបន់ នឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើឱ្យប្រព័ន្ធទូទាត់សងប្រាក់កាន់តែមានភាពប្រទាក់ក្រឡាគ្នា ក្នុង តំបន់អាស៊ាន៕អត្ថបទ៖ សុន រ៉ាឌី,


-
ព័ត៌មាន3 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន6 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា1 week agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
ព័ត៌មាន4 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន1 week ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា
-
ព័ត៌មាន5 days agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ
-
ព័ត៌មាន6 days agoគ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកបទពិសោធន៍លើការងារប្រឆាំងអំពើជួញដូរមនុស្ស