Connect with us

ព័ត៌មាន

មន្រ្តីជំនាញធ្វើបច្ចុប្បន្នភាពប្រព័ន្ធ CamDX ដើម្បីកែលម្អឱ្យកាន់តែប្រសើរលើការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា

ក្រុមមន្រ្តីជំនាញកម្ពុជា ធ្វើការស្វែងយល់ស៊ីជម្រៅ ពីបទពិសោធន៍វិជ្ជមាន និងកត្តាអវិជ្ជមានរបស់អ្នកចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា ព័ត៌មាន និងទទួលយកនូវមតិយោបល់រិះគន់ដើម្បីស្ថាបនា ពីភ្នាក់ងារចុះបញ្ជីអាជីវកម្ម ដើម្បីជំរុញធ្វើបច្ចុប្បន្នភាពប្រព័ន្ធនេះឱ្យកាន់តែ ប្រសើរ។

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “បទពិសោធន៍ចុះបញ្ជីអាជីវកម្មតាមរយៈប្រព័ន្ធ ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងស្វែងយល់ស៊ីជម្រៅពីបទពិសោធន៍វិជ្ជមាន និងអវិជ្ជមានរបស់អ្នកចុះ បញ្ជី និងទទួលយកនូវមតិយោបល់រិះគន់ដើម្បីស្ថាបនា ពីភ្នាក់ងារចុះបញ្ជីអាជីវកម្ម ដោយមានការចូលរួមដោះស្រាយបញ្ហាពីក្រសួង ស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, បេឡាជាតិសន្តិសុខ សង្គម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិច ត្រូនិកសម្រាប់ធុរកិច្ច ។

សិក្ខាសាលាពិគ្រោះយោបល់ត្រូវបានរៀបចំឡើង ដែលនេះជាឆ្នាំទី៣ហើយ បន្ទាប់ពីមុខងារថ្មីៗកើនឡើងដល់ប្រមាណ ១១ មុខងារ នៅលើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ និងជាការ ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលភ្នាក់ងារចុះបញ្ជី ដែលធ្លាប់បានលើកឡើង និងសំណូមពរកាលពីពេលកន្លងទៅ។ ក្នុងដំណើរការនៃ សិក្ខាសាលាពិគ្រោះយោបល់នេះ បានធ្វើបទបង្ហាញពីវឌ្ឍនភាពនៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បញ្ហាប្រឈម ដែលក្រុមការងារគាំទ្រ ជួបប្រទះ, ការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ និងមតិយោបល់ដែលនឹងត្រូវយក មកពិភាក្សាជាអន្តរក្រសួង ស្ថាប័ន ដើម្បីទទួលបានធាតុចូលបន្ថែមពីភ្នាក់ងារចុះបញ្ជីផ្ទាល់ឱ្យគ្រប់ជ្រុងជ្រោយ។

រាល់ចម្ងល់ មតិយោបល់ និងសំណូមពរ របស់ភ្នាក់ងារចុះបញ្ជីអាជីវកម្មដែលបានផ្តល់មក ត្រូវបានស្រាយបំភ្លឺ និងទទួលយក ដោយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ជាអនុសាសន៍ទៅដល់ភ្នាក់ងារចុះបញ្ជី ឱ្យផ្តល់សេវាចុះបញ្ជីអាជីវកម្មប្រកប ដោយវិជ្ជាជីវៈ ផ្ដល់ព័ត៌មានត្រឹមត្រូវ ពិតប្រាកដ និងច្បាស់លាស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរ។

សូមបញ្ជាក់ថា ជុំវិញការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ បើគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដែលមានរយៈពេល៥ឆ្នាំ កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៃថ្នាលបច្ចេកវិទ្យាព័ត៌មាន បានអនុម័តចុះបញ្ជីសរុបមានចំនួនជាង ៤៦ ពាន់ក្រុមហ៊ុន ដោយមានទំហំដើមទុនចុះបញ្ជីប្រមាណ ៧៤ ទ្រីលានរៀល ត្រូវជាង ១៨ ប៊ីលានដុល្លាអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia