ព័ត៌មាន
កម្ពុជាបង្ហាញសក្តានុពលសហគមន៍កសិកម្មទំនើប ខណៈកិច្ចប្រជុំ ACEDAC និង ASWGAC បានបិទបញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមសន្ទរកថាបើកកិច្ចប្រជុំលើកទី៣១ នៃក្រុមប្រឹក្សាមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអភិវឌ្ឍសហគមន៍កសិកម្ម និងកិច្ចប្រជុំក្រុមការងារតាមវិស័យរបស់អាស៊ានលើកទី២៦ (The 31st ACEDAC and the 26th ASWGAC) ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម។ កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំឡើងនៅទឹកដីអង្គរ ខេត្តសៀមរាប។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងពីបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ដោយសារកត្តាអាកាសធាតុ និងដោយសារការរីករាលដាលជំងឺ Covid 19 ជាដើម។ ក្នុងនោះ ឯកឧត្តមក៏បានបង្ហាញអំពីភាពរីកចម្រើនរបស់វិស័យកសិកម្មនេះដូចគ្នា ខណៈដែលគ្រួសារកម្ពុជាចំនួនប្រមាណជិត ២លាននាក់ ពឹងផ្អែកលើវិស័យកសិកម្មសម្រាប់ចិញ្ចឹមជីវិត។
ជាមួយនេះ ឯកឧត្តម លើកឡើងបន្ថែមអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគំរូថ្មីមួយនៅក្នុងអាណត្តិទី៧ថ្មីនេះ ដែលហៅថា សហគមន៍កសិកម្មទំនើប គឺជំរុញធ្វើយ៉ាងណាឱ្យសហគមន៍មានការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា ដោយមិនប្រកួតប្រជែងគ្នាឡើយ។
ឯកឧត្តម បានមានប្រសាសន៍ថា សហគមន៍កសិកម្មទំនើប គឺជារចនាសម្ព័ន្ធសហករណ៍ជំនាន់ថ្មី ជាការរួមបញ្ចូលការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ សហគ្រាសតម្រង់ទិសទីផ្សារ ខណៈពេលដែលនៅតែមានឫសគល់នៅក្នុងភាពជាម្ចាស់សហគមន៍។ ពួកវាត្រូវបានរចនាឡើងដើម្បីដំណើរការជាមួយនឹងសេដ្ឋកិច្ចនៃមាត្រដ្ឋាន។ អនុញ្ញាតឱ្យពួកគេប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងក្នុងតំបន់ និងរួមបញ្ចូលនិរន្តរភាពទៅក្នុងផលិតកម្ម និងគំរូអាជីវកម្ម។ សហគមន៍កសិកម្មទំនើប នឹងផ្តល់អត្ថប្រយោជន៍ច្បាស់លាស់ដល់ប្រជាកសិករនៅកម្ពុជា។ លើសពីនេះទៀតនោះ គឺកាត់បន្ថយថ្លៃដើមផលិតកម្មរបស់កសិករ, ការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានតម្លៃទាប ធ្វើឱ្យប្រសើរឡើងនូវភាពធន់តាមរយៈការធ្វើផែនការរួមគ្នា និងការអនុវត្តឆ្លាតវៃអាកាសធាតុ, បង្កើនលទ្ធភាពទទួលបានទីផ្សារតាមរយៈការប្រមូលផ្តុំ និងកិច្ចសន្យាកសិកម្ម និងការគាំទ្រជាប្រចាំពីមន្ត្រីកសិកម្មឃុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅចំពោះមុខភ្ញៀវបណ្តាសមាជិកអាស៊ាននាឱកាសនោះ ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងបន្តថា ផ្លូវឆ្ពោះទៅមុខនឹងមិនងាយស្រួលទេនៅទូទាំងអាស៊ាន ដែលត្រូវប្រឈមមុខនឹងការចាំបាច់រួមគ្នា ក្នុងការធានាបាននូវប្រព័ន្ធស្បៀងអាហាររបស់យើង ដើម្បីការពារបរិស្ថានរបស់យើង និងលើកកម្ពស់សហគមន៍ជនបទ។ សហករណ៍ គឺជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងនោះ ហើយពួកគេត្រូវតែត្រូវបានបំពាក់ដើម្បីឈានទៅរកបញ្ហាប្រឈម។
សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ ចំពោះលក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី៥០គ្រួសារឡើង៕





-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង