ព័ត៌មាន
ក្រសួងរ៉ែ គ្រោងស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតជំហានទី១
ក្រសួងរ៉ែ និងថាមពល គ្រោងស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតក្នុងប្រទេស ជំហានទី១ ជាមួយនឹងការកំណត់រូបរាង និងវិសាលភាព នៃការធ្វើសន្និធិប្រេងបម្រុងជាយុទ្ធសាស្ត្រនៅក្នុងស្រុក។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ និងថាមពល លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២៤ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ ២០២៥ នៅថ្ងៃទី ២១ ខែ វិច្ឆិកា នេះថា ជុំវិញវិស័យប្រេងកាតនេះ ក្រសួងបានដាក់ចេញជាគោលនយោបាយទូលាយមួយ ដែលបន្តធានាការផ្គត់ផ្គង់ផលិតផលប្រេងកាត (ប្រេងនិងឧស្ម័នឥន្ធនៈ) ឱ្យ បានគ្រប់គ្រាន់តាមរយៈការផ្ដល់ការគាំទ្រ និងជំរុញការធ្វើអាជីវកម្មផ្នែក Downstream ដើម្បីបម្រើការរស់នៅរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍរបស់ប្រទេសយើង បង្កើនចំណូលរដ្ឋ និងការងារជូនប្រជាពលរដ្ឋ, ការត្រៀមរៀបចំខ្លួន ដើម្បីចរចាជាមួយភាគីពាក់ព័ន្ធ ក្នុងការស្វែងរុករក និងធ្វើអាជីវកម្មប្រេងនិងឧស្ម័ន ទាំងក្នុង និងក្រៅតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA), បង្កើនការយកចិត្ត ទុកដាក់លើសុវត្ថិភាពក្នុងការដឹកជញ្ជូន ស្តុកទុក ចែកចាយ និងប្រើប្រាស់ផលិតផលប្រេងកាត, និងឈានទៅកំណត់ និងទាក់ទាញ ឧស្សាហកម្មចម្រាញ់ប្រេងកាតជាយុទ្ធសាស្ត្រ។

តាមរយៈក្របខណ្ឌខាងលើ ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់ តាមរយៈការផ្គត់ផ្គង់ប្រេង និងឧស្ម័នឥន្ធនៈ ដោយពុំមានការខ្វះខាត ជាមួយនឹងស្ថិរភាពថ្លៃសមរម្យ។ បញ្ហានេះ កម្ពុជាក៏បានផលប្រយោជន៍ខ្លះរួចមកហើយ ពីប្រតិបត្តិការនៅ Block A បច្ចុប្បន្នក្រសួងកំពុងស្វែងរកអ្នកវិនិយោគជាបន្តនៅ Block A នេះ ក៏ដូចជាការស្រាវជ្រាវរកសក្តានុពលនៅ Block ឯទៀតៗ ទាំងក្នុងនិងក្រៅតំបន់ OC ផងដែរ។ ចំពោះផ្នែក Downstream ក្រសួងបានផ្តល់ភាពងាយស្រួលជូនបងប្អូនអាជីវករ ក្នុងការដាក់ពាក្យស្នើសុំបើកស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដោយកាត់បន្ថយក្រដាសស្នាម និងបន្ថយពេលវេលាអនុម័ត ដែលបច្ចុប្បន្ន មានស្ថានីយសរុបចំនួន ៦ ១៨៦ ស្ថានីយ និងផ្តល់ការងារជាង ២ ម៉ឺនកន្លែង ដល់បងប្អូនប្រជាពលរដ្ឋ, ហើយនាពេលដ៏ខ្លីខាងមុខនេះ ក្រសួងមានផែនការស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតក្នុងប្រទេសជំហានទី១ ជាមួយនឹងការ កំណត់រូបរាង និងវិសាលភាពនៃការធ្វើសន្និធិប្រេងបម្រុងជាយុទ្ធសាស្ត្រ «Strategic Petroleum Reserve» ទោះបីជាប្រទេស យើងមានទីផ្សារប្រេងនៅតូចក៏ដោយ។
ឯកឧត្តម កែវ រតនៈ បន្តថា ក្រៅពីគោលការខាងលើ ក្រសួងកំពុងរៀបចំការគាំទ្រនានា សម្រាប់សម្រួលដល់ការដឹកជញ្ជូន និងផ្គត់ផ្គង់ឧស្ម័ន LNG ដល់រោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័ន LNG អានុភាព ៩០០ មេហ្កាវ៉ាត់ លើកទី១ របស់ព្រះរាជាណា ចក្រកម្ពុជា នៅខេត្តកោះកុង។ ទន្ទឹមនេះ ក្នុងបរិបទអន្តរកាលថាមពល ក្រសួងនឹងធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយ ស្តីពីវិស័យប្រេងកាត និងរៀបចំលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ជាពិសេសការដាក់ឲ្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព សម្រាប់រៀបចំប្រព័ន្ធផ្គត់ផ្គង់ និងចែកចាយឧស្ម័នឥន្ធនៈក្នុងអគារ។ នៅឆ្នាំ២០២៤ នេះ វិស័យប្រេងកាតបានផ្តល់សេវាសាធារណៈ ផ្សេងៗ និងរួមចំណែកប្រមូលចំណូលពីកាតព្វកិច្ចជូនរដ្ឋ បានចំនួនប្រមាណជាង ១២លានដុល្លារអាមេរិកផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN