ព័ត៌មាន
សម្តេច ឃួន សុដារី៖ កិច្ចខិតខំប្រឹងប្រែង និងការរួមវិភាគទានរបស់ IPTP សម្រេចបានចក្ខុវិស័យ និងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាព សម្រាប់ប្រជាពលរដ្ឋ
ក្រោយពីដំណើរកិច្ចប្រជុំរយៈពេលពីរថ្ងៃមក សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខាភ្នំពេញនោះ បានឈានដល់ការបិទបញ្ចប់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រកបដោយជោគជ័យនាំមកនូវផ្លែផ្កាជាទីមោទនៈ ក្នុងកិច្ចការពារសន្តិភាពនិងការលើកកម្ពស់វប្បធម៌សន្ទនាតាមរយៈការពង្រឹងតួនាទីរបស់សភា ដើម្បីសន្តិភាពនិងវិបុលភាព របស់ប្រជាពលរដ្ឋ។
នៅក្នុងពិធីបិទកិច្ចប្រជុំ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម័យ្រជុំពេញអង្គ IPTP លើកទី១១ បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងចំពោះសមាជិកគ្រួសារសភា IPTP និងដៃគូកិច្ចសហប្រតិបត្តិការទំាងអស់ែលបានខិតខំប្រឹងប្រែង រួមវិភាគទាន បញ្ចេញនូវទស្សនៈ ចែករំលែកបទពិសោធ មានសារៈសំខាន់ ដើម្បីពង្រឹងយន្តការសភា លើកកម្ពស់វប្បធម៌សន្ទនា ឈានដល់ការសម្រេចបាននូវចក្ខុវិស័យនិងបំណងប្រាថ្នារួមមួយដើម្បីសន្តិភាព។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សាររបស់ IPTP លើកទី១១ មានភាពច្បាស់លាស់ គឺការរួបរួមគ្នាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីជូនប្រជាពលរដ្ឋ។ ប្រជាជាតិនីមួយៗ គួរជ្រើសរើសការចរចាជាជាងការបង្កអំពើហិង្សា។ មានតែការយោគយល់គ្នា ការជឿជាក់ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ជាតម្លៃពិតនៅក្នុងការធានាបាននូវកិច្ចសហប្រតិបត្តិយូរអង្វែងដែលនាំមកនូវផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋ។
សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានគណៈប្រតិភូសភាបណ្តាប្រទេសសមាជិក និងដៃគូកិច្ចសហប្រតិបត្តិការជិត៣០០នាក់ បានអញ្ជើញមកពីប្រទេសចំនួន៥៣ មកពីបណ្តាទ្វីបនានានៅក្នុងពិភពលោក។ នៅក្នុងការប្រមូលផ្តុំគំនិតទស្សនៈ ពីអ្នកតំណាងរាស្រ្តនៅជុំវិញពិភពលោកនេះ សម័យប្រជុំពេញអង្គ IPTP បានដំណើរការកិច្ចប្រជុំគណៈកម្មាធិការចំនួន៥ មានគណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សា គណៈកម្មាធិការកិច្ចសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹកនិងសន្តិសុខបរិស្ថាន គណៈកម្មាធិការវិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ និងគណៈកម្មាធិការច្បាប់និងយុត្តិធម៌។ ជាមួយគ្នានេះ សម័យប្រជុំបានបើកសម័យប្រជុំពេញអង្គចំនួនពីរវគ្គ ។
ជាលទ្ធផលរួម សម័យប្រជុំ IPTP បានសម្រេចនូវឯកសារចំនួនពីរជាសំខាន់ មានសេចក្តីប្រកាសទីក្រុងភ្នំពេញនិងធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិនិងភពផែនដី។ អ្វីដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះ ដើម្បីពង្រីកវិសាលភាពការងារឱ្យកាន់តែធំទូលំទូលាយថែមទៀត នៅក្នុងសម័យប្រជុំលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់នេះ IPTP បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយដៃគូចំនួនបួន មានអនុស្សរណៈនៃការយោគយល់ជាមួយ អន្តរសភាអាស៊ាន(AIPA) ជាមួយសមាគមសមាជិកសភាអន្តរជាតិដើម្បីសន្តិភាព(IAPP) ជាមួយក្រុមប្រឹក្សាឹកាស៊ (AAWC) និងជាមួយរដ្ឋសភាឆាដ។
សម័យប្រជុំ IPTP បានប្រគល់បានពានរង្វាន់សន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គទេសក៍សន្តិភាព របស់កម្ពុជា សម្តេចបានពលិកម្មស្ទើរពេញមួយជិវិតក្នុងការស្វែងរកសន្តិភាព ការផ្សះផ្សាជាតិនិងការលើកម្ពស់សន្តិភាព ជូនប្រជាជននិងប្រទេសកម្ពុជា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានសម័យប្រជុំពេញអង្គលើកទី១១ IPTP បានគូសបញ្ជាក់ថាការប្រគល់ពានរង្វាន់សន្តិភាពជូន សម្តេចតេជោ ហ៊ុន សែន គឺពិតជាស័ក្តិសមបំផុតក្នុងការឆ្លើយតបនឹងពលិកម្មរបស់សម្តេច។ ប្រវត្តិសាស្រ្តរបស់កម្ពុជា បានបង្ហាញពីតម្លៃសន្តិភាពយូរអង្វែង បើគ្មានសន្តិភាពយើងមិនអាចទទួលបាននូវការអភិវឌ្ឍដូចបច្ចុប្បន្ន និងការទទួលបានអនាគតដ៏រុងរឿងនោះឡើយ។
ក្រោមម្លប់សុខសន្តិភាព កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា មានចក្ខុវិស័យមោះមុត ច្បាស់លាស់ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទំាងអស់នេះកើតមានបានដោយសារសន្តិភាព។
សូមជម្រាបថា ធម្មនុញ្ញសន្តិភាព ដែលសម័យប្រជុំ IPTP លើកទី១១ បានគំាទ្រនេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ។ ធម្មនុញ្ញសន្តិភាព តាក់តែងឡើងដើម្បីលើកកម្ពស់សន្តិភាព និងភាពអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយជំរុញទៅវិញទៅមក វិបុលភាពរួម គុណតម្លៃសកលនិងការរួមរស់ជាមួយសន្តិភាព។ ធម្មនុញ្ញសន្តិភាពនឹងក្លាយជាឯកសារគតិយុត្តអន្តរជាតិមួយ ដែលមានលក្ខណៈបើកចំហរ មិនចងកាតព្វកិច្ច និងផ្អែកលើគោលការណ៍សំខាន់ៗរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ សម្រាប់ការកសាងទស្សនវិស័យសន្តិភាព តាមរយៈយន្តការ ការបង្ការជម្លោះ ការកសាងដំណើរការសន្តិភាពដោយផ្តល់មធ្យោបាយសម្របសម្រួលជម្លោះ ការកសាងប្រទេសក្រោយសង្រ្គាម ការផ្គត់ផ្គង់សន្តិសុខស្បៀងនិងសង្រ្គោះពេលមានអាសន្ន និងការផ្តល់គំរូយុត្តិធម៌អន្តរជាតិ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាសំឡេងរួមគ្នារបស់ IPTP នាពេលនេះគឺជាការអំពាវនាវឱ្យមានសន្តិភាព និងភាពអត់ឱន នៅក្នុងពិភពលលោក។ ការជួបជុំគ្នានេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា និងបំណងប្រាថ្នាចង់ឃើញភពលោកមួយដែលមិនទួលរងនូវភាពចលាចល និងវិនាសកម្ម ដោយសារសង្គ្រាម ជម្លោះ និងហិង្សានោះឡើយ។
កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ភាពអត់ឱន និងសន្តិភាពបានបញ្ចប់ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមថ្មីប៉ុណ្ណោះ ទំនួលខុសថ្មី ដែល IPTP និងដៃគូត្រូវរួមគ្នាដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាព ដោយយកពលរដ្ឋជាស្នូល។
សម្តេចបានគូសបញ្ជាក់ថា “យើងគួរបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ហើយប្រែក្លាយពាក្យសំដីរបស់យើងទៅជាសកម្មភាពជាក់ស្តែង ដើម្បីពលរដ្ឋរបស់យើង។ អ្វីដែលយើងនិយាយ យើងត្រូវតែធ្វើឱ្យបាន។ សាររបស់យើងនាពេលនេះគឺមានភាពច្បាស់លាស់ គឺការរួបរួមគ្នាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ការយោគយល់គ្នាជាជាងការបែកបាក់ និងការអាណិតអាសូរ សន្តោសប្រណី ជាជាងការស្អប់ខ្ពើមគ្នា។ យើងសូមអំពាវនាវឱ្យមានសន្តិភាពដ៏យូរអង្វែងសម្រាប់ភពផែនដីយើង ដែលអាចផ្តល់សន្តិសុខ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមដល់មនុស្សគ្រប់ទីកន្លែង”៕

-
ព័ត៌មាន1 day ago
អ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាពនៅស្រុកកំពង់លែង បានសាងសង់រំលោភលើប្រព័ន្ធលូបង្ហូរទឹក និងប៉ះពាល់ដល់ចិញ្ចើមផ្លូវសាធារណៈ
-
PR NEWS1 week ago
ឮល្ហៀងៗ IDOL Make Up Battle ចាប់ផ្តើមវគ្គពិសេសដំបូងក្នុងសប្តាហ៍នេះ
-
ព័ត៌មាន3 days ago
ក្មេងទំនើង៣នាក់បំផ្លាញទ្រព្យសម្បត្តិសាធារណៈត្រូវបានឃាត់ខ្លួន ធ្វើកិច្ចសន្យាអប់រំណែនាំដោយមានការធានាពីអាណាព្យាបាល ដើម្បីអប់រំនៅមូលដ្ឋានបន្ត
-
ព័ត៌មាន1 week ago
សម្ដេចតេជោ៖តុលាការថៃគួរបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ព្រោះអ្នកណាៗក៏ដឹងដែរថាថាក់ ស៊ីន គឺជាមនុស្សស្និទ្ធបំផុតជាមួយខ្ញុំ ជិតស្និទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង
-
ព័ត៌មាន6 days ago
អនុប្រធានទី១ អាជ្ញាធរមីន និង នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusive កម្ពុជា ជួបពិភាក្សាគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចសង្រ្គោះជន រងគ្រោះដោយសារមីន និងណែនាំអំពីបច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹក
-
ព័ត៌មាន3 hours ago
ឯកឧត្តម ឃ្លាំង ហួត៖លោក ភូមិថាំ វៈឆៈយៈឆៃ នាយករដ្ឋមន្រ្តីស្ដីទីថៃធ្លាប់រង់ចាំជជែកតាមទូរស័ព្ទដើម្បីសុំចរចាជាមួយសម្ដេចតេជោរហូតដល់៤ម៉ោង
-
ព័ត៌មាន5 days ago
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនទៀនវស្សាដល់វត្តមុនីសុវណ្ណ
-
ព័ត៌មាន3 days ago
នាវិកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វារទូងស្គរ អបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក