ព័ត៌មាន
រដ្ឋនិងឯកជនសហការជំរុញបណ្តុះបណ្តាល SME តាមរាជធានីខេត្ត លើគម្រោងទទួលបានហិរញ្ញប្បទាន
ភ្នំពេញ ៖ FASMEC សហការជាមួយដៃគូផ្សេងៗ បើកសម្ពោធគម្រោងវគ្គបណ្តុះបណ្តាល លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីជំរុញបណ្តុះបណ្តាលដល់ SME នៅតាមបណ្តារាជធានី-ខេត្ត មានលទ្ធភាពទទួល បានឥណទានសម្រាប់អភិវឌ្ឍន៍អាជីវកម្ម ស្ថិតក្រោមការគាំទ្ររបស់មូលនិធិអភិវឌ្ឍន៏ជំនាញ SDF ។
ឧកញ៉ា សុខ ដារ៉ា អនុប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងនៅក្នុងពិធីសម្ភោធគម្រោងវគ្គបណ្តុះបណ្តាល “លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា” នៅល្ងាចថ្ងៃម្សិលមិញនេះថា ជុំវិញការបណ្តុះបណ្តាលនេះ, FASMEC បានទទួលថវិការបដិភាគពីមូលនិធិអភិវឌ្ឍន៍ ជំនាញ SDF ជាបន្តបន្ទាប់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់សហគ្រាសធុនតូច និងមធ្យម ជាក់ស្តែងនៅក្នុង ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៣, FASMEC បានផ្តល់វគ្គបណ្តុះបណ្តាលអក្ខរកម្មហិរញ្ញវត្ថុ ដល់ម្ចាស់សហគ្រាសចំនួន ៦២៥ នាក់ នៅ ទូទាំង ២៥ រាជធានី-ខេត្តដោយជោគជ័យ។
ឧកញ៉ា បន្តថា ចំណែកក្នុងឆ្នាំ ២០២៤ នេះ, FASMEC បានទទួលវគ្គបណ្តុះបណ្តាលចំនួន៣វគ្គរួមមាន៖ ទីផ្សរឌីជីល, វគ្គបណ្តុះបណ្តាលប្រសិទ្ធិភាពនៃការគ្រប់គ្រងធនធានមនុស្ស និងវគ្គបណ្តុះបណ្តាល “លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា” សហការជាមួយ ក្រុមហ៊ុនមេគង្គអ៊ិនគ្លូស៊ីវ វេនឈ័រ (MIV) ដែលបានកំពុងសម្ពោធ នាពេលនេះ ហើយគម្រោងនេះនឹងចាប់ផ្តើមអនុវត្ត ចាប់ពីនៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៥ គ្រោងបើកវគ្គបណ្តុះបណ្តាលចំនួន ២៥ វគ្គ ទូទាំងប្រទេសកម្ពុជា ដែលរំពឹងថា តាមរយៈនៃការបណ្តុះបណ្តាលនោះ នៅក្នុងវគ្គនីមួយៗនឹងមានសិក្ខាកាមចូលរួមចំនួន ៦២៥ នាក់ ដោយក្នុងនោះស្ត្រីមានប្រមាណ ៤០%។
ទាក់ទិនឥណទាន, លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME Bank) លើកឡើងថា សហគ្រាសធុនតូច និងមធ្យម មានសារៈសំខាន់ណាស់សម្រាប់ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ។ បញ្ហានេះ, SME ទាមទារឱ្យមានការ គាំទ្រពីក្របខណ្ឌជាតិ ស្ថាប័នពាក់ព័ន្ធ សមាគម ពីដៃគូសហការ ជាពិសេសធនាគារ និងវិស័យហិរញ្ញវត្ថុផ្សេងៗ ក្នុងនោះការទទួល បានហិរញ្ញប្បទានគឺជាឧបសគ្គមួយសម្រាប់ SME ក្នុងការវិវឌ្ឍន៍ខ្លួនឱ្យរីកចម្រើន។ ដូច្នេះតាមរយៈនៃការបើកបណ្តុះបណ្តាលទៅ ដល់ SME តាមបណ្តារាជធានី-ខេត្ត គឺជាកត្តាមួយសំខាន់ ដើម្បីពង្រីកចំណេះទៅកាន់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងនោះ។
ជុំវិញការទទួលបានហិរញ្ញប្បទាននេះដែរ, លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៏ជំនាញ SDF លើកទឹកចិត្ត ដៃគូសហការទាំងអស់ បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសអ្នកស្ថិតក្នុងវិស័យ SMEs ដើម្បីចូលរួមលើកកម្ពស់ ជំនាញ គុណភាព និងបរិមាណ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ។ SDF ជឿជាក់យ៉ាងមុតមាំថា ការចូលរួមលើកកម្ពស់ និងអភិវឌ្ឍ ជំនាញជូនបុគ្គលិក និងម្ចាស់ SMEs នេះ នឹងជួយបង្កើនផលិតភាព និងភាពប្រកួតប្រជែងអាជីវកម្មសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល រួមចំណែកប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាលកម្ពុជា ក្រោមពាក្យស្លោកថា “ជំនាញខ្ពស់ ចំណូលខ្ពស់៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល