ព័ត៌មាន
កម្ពុជាកំណត់ស្តង់ដាថ្មី សម្រាប់កិច្ចការពារអតិថិជននៅក្នុងវិស័យហិរញ្ញវត្ថុ
កម្ពុជាបន្តជំរុញសេវាធនាគារ ប្រកបដោយក្រមសីលធម៌ ជាមួយស្តង់ដានៃកិច្ចការពារអតិថិជន និងឧបករណ៍វាយតម្លៃ ការកំណត់ ស្តង់ដាថ្មី សម្រាប់ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងការអនុលោមតាមលក្ខណៈអន្តរជាតិ ក្នុងវិស័យធនាគាររបស់កម្ពុជា។
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រោមការគាំទ្រអង្គការអន្តរជាតិ Cerise+SPTF ថ្មីៗនេះ បានរៀបចំសិក្ខាសាលាមួយ ដើម្បីកំណត់ស្តង់ដាថ្មី សម្រាប់កិច្ចការពារអតិថិជន នៅក្នុងវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការអនុវត្តក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ (BF CoC) និងស្តង់ដាកិច្ចការពារអតិថិជន របស់ Cerise+SPTF ដែលទទួលស្គាល់ជាសាកល និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន។
ការផ្តោតជាចម្បងនៃកម្មវិធីនេះ គឺការដាក់ឱ្យដំណើរការនូវ “ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ និងឧបករណ៍ វាយតម្លៃនៃកិច្ចការពារអតិថិជន” និងគម្រោងវាយតម្លៃដែលជាឧបករណ៍ដំបូងគេបង្អស់ ដែលរួមបញ្ចូលក្រមប្រតិបត្តិសម្រាប់ វិស័យធនាគារ និងហិរញ្ញវ្ថុរបស់កម្ពុជា ជាមួយនឹងស្តង់ដាកិច្ចការពារអតិថិជនរបស់ Cerise+SPTF ។ ឧបករណ៍ប្រកបដោយភាពច្នៃប្រឌិតនេះ អនុញ្ញាតឱ្យក្រុមហ៊ុនវាយតម្លៃឯករាជ្យ ដែលជាភាគីទីបី ក្នុងការអនុវត្តកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បី កំណត់ភាពរឹងមាំ និងការកែលម្អប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងអតិថិជន ក្នុងនោះការវាយតម្លៃជុំទី១ នឹងចាប់ផ្តើមពីគ្រឹះស្ថានធនា គារ និងហិរញ្ញវត្ថុធំៗចំនួន ៣០ របស់ប្រទេសកម្ពុជា។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានពន្យល់ថា ការដាក់ឱ្យអនុវត្តនូវឧបករណ៍សម្រាប់រវាស់វែង និង វាយតម្លៃ មានន័យថា ជាការរួមបញ្ចូលការត្រួតពិនិត្យ និងវាយតម្លៃអនុលោមភាពនៃក្រមប្រតិបត្តិ និងគោលការណ៍សកល ស្ដីពី កិច្ចការពារអតិថិជន។ ចំពោះការត្រួតពិនិត្យ និងវាយតម្លៃអនុលោមភាពនៃក្រមប្រតិបត្តិ និងកិច្ចការពារអតិថិជន សម្រាប់វិស័យ ធនាគារ និងហិរញ្ញវត្ថុ គឺមិនមែនគ្រាន់តែបង្ហាញឱ្យឃើញនូវការអនុលោមតាមច្បាប់ និងស្វ័យបញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែគឺចេញពីការ ប្តេជ្ញាចិត្តរបស់សមាគម និងសមាជិករបស់ខ្លួន ក្នុងការការពារស្ថិរភាពប្រព័ន្ធធនាគារ ការធ្វើធុរកិច្ចធនាគារប្រកបដោយការទទួល ខុសត្រូវ តម្លាភាព និងការធានាថាកិច្ចការពារអតិថិជន គឺជាអាទិភាពចម្បង នូវរាល់សកម្មភាពប្រកបការងារធុរកិច្ចធនាគារ។ លើសពី នេះ កិច្ចការត្រួតពិនិត្យនិងវាយតម្លៃនេះ នឹងជួយកាត់បន្ថយហានិភ័យ កាត់បន្ថយការយល់ច្រលំ និងបង្កើតទំនុកចិត្តដែលផ្តល់ អត្ថប្រយោជន៍ទាំងអតិថិជន និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ចំណែកលោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងផងដែរថា នេះជាការបើកទំព័ប្រវត្តិសាស្ត្រថ្មី មួយទៀត នៃការប្ដេជ្ញាចិត្តរបស់យើងក្នុងកិច្ចការនេះ, ដោយឧបករណ៍វាយតម្លៃការអនុវត្តនូវកិច្ចការពារអតិថិជនរបស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងដោយ Cerise+SPTF ហើយវាក្លាយជាឧបករណ៏មួយដែលយើងនឹងប្រើវាជាក្របខណ្ឌ ក្នុងការតម្រង់ទិសដៅ នៃកិច្ចការពារអតិថិជនរបស់យើង។ ឧបករណ៍នេះមិនត្រឹមតែរួមបញ្ចូលក្រមប្រតិបត្តិ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុនោះទេ ប៉ុន្តែវាថែមទាំងផ្ដល់ជូនយើងនូវសូចនាករដែលអ ឲ្យវាស់វែងបាន ដើម្បីធ្វើារវាយតម្លៃអនុលោមភាពរបស់យើងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ