ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញគណៈឆ្មបកម្ពុជា ពង្រឹងលើប្រព័ន្ធផ្តល់អាជ្ញាបណ្ណ តាមរយៈការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប ឱ្យបាន១០០ភាគរយ
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកកម្មវិធីសុខភាពផ្លូវភេទ បន្តពូជ និងសិទិ្ធនៅកម្ពុជា បានជំរុញឱ្យគណៈឆ្មបកម្ពុជា ក៏ដូចជាស្ថាប័ន និងដៃគូរអភិវឌ្ឍពាក់ព័ន្ធ ពង្រឹងលើប្រព័ន្ធផ្តល់អាជ្ញាបណ្ណ និងការបន្តអាជ្ញាបណ្ណតាមរយៈការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប ឱ្យបាន១០០ភាគរយ ដើម្បីធានាការផ្តល់សេវាឆ្មបប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប (Continuing Professional Development CPD) និងការអនុវត្តគ្លីនិកផ្អែកលើសមត្ថភាព ដែលឆ្លើយទៅតាមតម្រូវការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលក្នុងការកាត់បន្ថយមរណៈភាពមាតា-ទា ត្រឹមឆ្នាំ២០៣០ មកត្រឹម៧០ ក្នុង១សែនកំណើត, រៀបចំដោយគណៈឆ្មបកម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ លោកជំទាវសាស្រ្តាចារ្យ រដ្ឋលេខាធិការ ក៏បានសូមឱ្យឆ្មប មន្ទីរសុខាភិបាលរាជធានី-ខេត្ត មូលដ្ឋានសុខាភិបាល ទាំងសាធារណៈ និងឯកជន ស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាចូលរួម៖ ផ្តល់យោបល់លើខ្លឹមសារនៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប ជាពិសេសជំនាញសង្គ្រោះ ជីវិតរបស់ស្ត្រី និងទារក និងឯកភាពគ្នាទៅលើសកម្មភាព និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប ប្រកបដោយនិរន្តភាព និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្ត ឱ្យទទួលបានជោគជ័យ។ បន្តគាំទ្រ និងលើកទឹកចិត្តឆ្មប ក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប តាមរយៈសកម្មភាពដែលដាក់ចេញរួមទាំងពេលវេលា ធនធាន និងទីកន្លែងដើម្បីឱ្យការការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។ ក្រសួងសុខាភិបាលនឹងបន្តគាំទ្រ និងពង្រឹងគុណភាពនៃការបណ្តុះបណ្តាលក្រោយចេញបម្រើការងាររបស់ឆ្មប ដើម្បីពង្រឹងគុណភាពនៃសេវាថែទាំសុខភាពបន្តពូជ និងផ្លូវភេទ ជាពិសេស សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត សេវាពន្យារកំណើត/ផែនការគ្រួសារ សេវាថែទាំស្ត្រីរងអំពើហង្សា ដើម្បីចូលរួមសម្រេចបាននូវគោលដៅនៃរបៀបវារៈសន្និសិទ្ធិអន្តរជាតិ ស្តីពីប្រជាជននិងការអភិវឌ្ឍន៍ (ICPD) និងគោលដៅគ្របដណ្តប់សុខភាពជាសកលត្រឹមឆ្នាំ ២០៣០។
លោកស្រី ងួន សុភាព ប្រធានគណៈឆ្មបកម្ពុជា បានសង្កត់ធ្ងន់ថា គណៈឆ្មបដើរតួនាទីសំខាន់ ក្នុងការរៀបចំ និងដាក់ឱ្យអនុវត្តនូវសេចក្តីសម្រេច ប្រកាសបទបញ្ញត្តិ និងច្បាប់នានា ដែលពាក់ព័ន្ធ និងការងារឆ្មប ដែលកំពុងប្រកបវិជ្ជាជីវៈទាំងអស់នៅក្នុងប្រទេសកម្ពុជា ទាំងឆ្មបជនជាតិខ្មែរ និងបរទេស ទាំងសេវាសាធារណៈ ឯកជន អង្គការក្រៅរដ្ឋាភិបាល តាមរយៈព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈឆ្មបកម្ពុជា ដើម្បីធានាថាឆ្មប ត្រូវមានជំនាញគ្រប់គ្រាន់ ក្នុងការផ្តល់សេវាដែលមានគុណភាពជូនដល់ស្ត្រី មាតា កុមារ និងទារក ក្នុងការចូលរួមចំណែកកាត់្ថយអត្រាមរណៈភាពាតា ទារក និងកុមារ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

ចំណែកលោក ម៉ៃ ទុំ ជំនួយការតំណាង UNFPA ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា អង្គការ UNFPA បានដើរតួនាទីដ៏សំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា ធ្លាក់ចុះពី៤៣៧ ក្នុង១សែនកំណើតរស់ ចាប់តាំងពីឆ្នាំ២០០០ រហូតដល់១៥៤ ក្នុង១សែនកំណើតរស់ ក្នុងឆ្នាំ២០២១៕ អត្ថបទ រដ្ឋា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម