ព័ត៌មាន
បច្ចុប្បន្នសមាគមអ្នកសាងសង់កម្ពុជា មានសមាជិកកើនឡើងរហូតចំនួន ៧៨ក្រុមហ៊ុន បានរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាល
គិតចាប់តាំងពីការបង្កើតសមាគមអ្នកសាងសង់កម្ពុជាក្នុងឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្ននេះ សមាគមមានក្រុមហ៊ុនចុះបញ្ជីចូលជាសមាជិកចំនួន ៧៨ក្រុមហ៊ុន ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ឧកញ៉ា ឆារស៍ វ៉ាន់ សមាជិកគណ:កម្មការប្រតិបត្តិ និងជាប្រធានស្តីទីនៃសមាគមអ្នកសាងសង់កម្ពុជា ក្នុងពិធីសន្និបាតបូកសរុបការងារលើកទី១៤ និងពិធីសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបានមានប្រសាសន៍ថា សមាជិកទាំង ៧៨ក្រុមហ៊ុននេះមានដូចជា៖ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងក្រុមហ៊ុនសាងសង់គ្រប់ប្រភេទ , ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ , ក្រុមហ៊ុនលក់ ឬតម្លើងប្រព័ន្ធអគ្គិសនី និងប្រព័ន្ធមេកានិក , ក្រុមហ៊ុនដឹកជញ្ជូន , ក្រុមហ៊ុនធ្វើសសរគ្រឹះ រោងចក្រផលិតបេតុង និងក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យសំណង់ជាច្រើនទៀត។ល។

ឧកញ៉ា បានរាយការណ៍បន្តថា ចំពោះកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ សមាគមអ្នកសាងសង់កម្ពុជា បានកំពុងបន្តកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធមួយចំនួនដូចជា៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជាជាដើម , បានធ្វើកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិ ជាមួយសមាជិកសហព័ន្ធអ្នកសាងសង់អាស៊ាន សហព័ន្ធអន្តរជាតិ នៃសមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិច។ ក្រោពីនេះ សមាគមក៏បានចូលជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន និងគណៈកម្មាធិការ សហប្រតិបត្តិការឧស្សាហកម្មសំណង់ចិនអាស៊ាន-ផងដែរ។
ឧកញ៉ាប្រធានស្តីទីនៃសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងជាសំណូមពរចំនួន២ ជូនចំពោះរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថា ស្នើបន្តជួយរកដំណោះស្រាយលើបញ្ហាសំណង់ដែលជាប់គាំង និងជួយបន្តការគាំទ្រ និងចេញជាប្រកាស ឬសេចក្តីណែនាំដល់ក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោងប្លង់ដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យមកធ្វើការចុះបញ្ជីនៅសមាគម ដើម្បីឱ្យសមាគមមានសមាជិកបន្ថែមធ្វើជាដៃគូ ក្នុងការប្រជុំពិភាក្សា និងចូលរួមផ្តល់មតិយោបល់ ទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេសសំណង់។

ក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍នាឱកាសនេះ កឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ានថ្លែងថា “ថ្ងៃក្រោយ ទាំងសមាគម និងក្រសួង គួរពឹងផ្អែកលើសាកលវិទ្យាល័យទៅ ដើម្បីឲ្យដឹងថា មួយឆ្នាំតម្រូវការផ្ទះប៉ុន្មាន ប្រភេទអី ហើយសម្រាប់ប្រជាជនប្រភេទម៉េច តើយើងបែងចែកបានទេ ប្រភេទការងារដែលប្រជាជនមាន និងអត្រានៃប្រាក់ខែដែលគាត់មាន?”។
ក្នុងនាឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងទៅកាន់សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុ ក៏អាចធ្វើការជាមួយគ្នា ដើម្បីកំណត់រួមគ្នាថា តើគួរសាងសង់លំនៅឋានចំនួនប៉ុន្មាន ហើយតើគួរផ្តល់កម្ចីប្រាក់ទំហំប៉ុន្មាន និងគិតអត្រាការប្រាក់ប៉ុន្មាន ខណៈសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយមួយ គ្រប់ជនកម្ពុជាទាំងអស់ គួរមានផ្ទះសមរម្យដើម្បីរស់នៅ។

រហូតមកដល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបញ្ជីដីធ្លីចំនួន ៣,២លានក្បាលដី ខណៈសល់ ១លានក្បាលដីទៀតតែប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់នៅពេលខាងមុខ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាចំនួនប្រមាណ ១០០លានដុល្លារ លើការវាស់វែងកំណត់ព្រំដីជូនប្រជាពលរដ្ឋ ដើម្បីបញ្ចប់វិវាទដីធ្លី និងចង់បញ្ចប់ត្រឹមឆ្នាំ២០២៩ ដែលចំខួប៤០ឆ្នាំ នៃការផ្តល់កម្មសិទ្ធិឯកជន លើដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលបានផ្តួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី









-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ