ព័ត៌មាន
សមាជិកអាស៊ាន ជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការអភិវឌ្ឍ និងការគ្រប់គ្រងទ្រព្យឌីជីថលក្នុងតំបន់
និយ័តករមូលបត្រកម្ពុជា ក្នុងនាមជាសហប្រធានកម្មវិធីអភិវឌ្ឍន៍ទីផ្សារ (A-MDP) នៃវេទិកាទីផ្សារមូលធនអាស៊ាន (ACMF) និងក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលាស្តីពី “និន្នាការនៃការវិវត្តទ្រព្យឌីជីថល៖ ការអភិវឌ្ឍ និងការគ្រប់គ្រងទ្រព្យឌីជីថលក្នុងតំបន់” ដែលមានការចូលរួមពីគ្រប់ប្រទេសជាសមាជិកអាស៊ាន។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា ក្រោយពិធីបើកសិក្ខាសាលា នៅព្រឹកថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មានប៊ីធីវី ឲ្យដឹងថា ជារៀងរាល់ឆ្នាំសមាជិកអាស៊ានតែងតែមានរៀបចំជាសិក្ខាសាលា សន្និសីទ ឬជារបៀបការបញ្ជូនមន្រ្តីពីនិយ័តករ ទៅធ្វើការជាមួយនិយ័តករដទៃទៀតក្នុងអាស៊ាន ដើម្បីរៀនសូត្រផ្ទាល់ពីអ្វីដែលធ្វើលើការគ្រប់គ្រងទីផ្សារ។
ឯកឧត្តម បានបន្តថា គោលបំណងការរៀបចំសិក្ខាសាលាថ្ងៃនេះ សមាជិកអាស៊ានទាំងអស់ខាងផ្នែកនិយ័តកូលបត្រកម្ពុជា នឹងជជកគ្នាអំពីទ្រព្យឌីជីថល ជាប្រភេទផលិតមូលបត្រមួយដែលដើរលើបច្ចេកវិទ្យាថ្មី ដូច្នេះហើយការត្រៀមខ្លួនដើម្បីធ្វើការសាកល្បងទៅលើប្រព័ន្ធបច្ចេកវិទ្យានេះ គឺជារឿងដែលមិនអាចខ្វះបាន មុននឹងឈានទៅដល់ការដាក់ឲ្យដំណើរការពេញលេញនូវការគ្រប់គ្រង និងធ្វើនិយ័តកម្មទៅលើទ្រព្យឌីជីថល ទាំងផ្នែកវេទិកាជួញដូរ ទាំងផ្នែកផលិតផល ក៏ដូចជាឈានដល់ការដាក់ចេញផលិតផលថ្មីៗ ព្រោះទ្រព្យឌីជីថល គឺជាវិស័យមួយដែលមានផលិតផលជាច្រើន
ឯកឧត្តមអគ្គនាយក បានបញ្ជាក់ថា អាស៊ានស្ទើរទាំងអស់គឺបានដាក់ចេញនូវគំនិតផ្តួចផ្តើមរួមគ្នាថា វិស័យនេះទ្រព្យឌីជីថល ត្រូវទាមទាឲ្យមានការគ្រប់គ្រង និងការធ្វើនិយ័តកម្មក្នុងគោលដៅធំៗចំនួន២គឺ ១. ពិនិត្យមើលផលិតផលថ្មីៗដែលអាចជួយជ្រោមជ្រែងទៅដល់ការរីកចម្រើននៃវិស័យហិរញ្ញវត្ថុជារួម និងទី២. ពិនិត្យលើយន្តការពាក់ព័ន្ធផ្សេងៗដែលអាចឈានដល់ការការពារបានពេញលេញទៅលើអ្នកវិនិយោគនៅក្នុងវិស័យទ្រព្យឌីជីថលនេះ។
ឯកឧត្តម បានឲ្យដឹងបន្ថែមថា ក្នុងពេលសព្វថ្ងៃគ្រប់និយ័តករមូលបត្រទាំងអស់ មិនមែនតែក្នុងអាស៊ាន គឺលើសាកលលោកនិយ័តករមូលបត្របានកំពុងពិនិត្យមើលលើច្បាប់របស់ខ្លួនថាគួរកែសម្រួល ឬគួរបំពេញថែម ឬក៏គួរបង្កើតអ្វីមួយថ្មី សម្រាប់អាចទៅគ្រប់គ្រងនូវទ្រព្យឌីជីថលនេះ ដែលជាផ្នែកមួយនៃវិស័យមូលបត្រ អញ្ចឹងហើយនៅក្នុងអាស៊ាន កម្ពុជាបានរៀនសូត្រច្រើន ជាពិសេសប្រទេសធំៗ ដូចជា សិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម ដែលគេមានច្បាប់គ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងធ្វើនិយ័តកម្មទៅលើវិស័យទ្រព្យឌីជីថល ក្រោមវិស័យមូលបត្រ ដែលតម្រូវឲ្យកម្ពុជារៀនសូត្រពីបន្ថែមពីសមាជិកអាស៊ានទាំងនោះ៕ អត្ថបទ ឈិត បូរ៉ាវី







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក