ព័ត៌មាន
អ្នកជំនាញយានយន្ត NPIC លើកទឹកចិត្តឱ្យនារីចូលសិក្សាជំនាញមេកានិកយានយន្តឱ្យបានច្រើនថែមទៀត ខណៈកំពុងមានតម្រូវការទីផ្សារខ្ពស់
អ្នកជំនាញបច្ចេកទេសយានយន្ត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឲ្យមាននារីចូលរៀនវគ្គបច្ចេកទេសមេកានិកយានយន្តឲ្យបានច្រើនថែមទៀត ខណៈដែលកំពុងមានតម្រូវការទីផ្សារការងារខ្ពស់នៅកម្ពុជា និងសកលលោក។
លោក មិន ឆេងហ៊ាន់ នាយកមហាវិទ្យាល័យជំនាញបច្ចេសទេសមេកានិកយានយន្តនៃវិទ្យាស្ថាន NPIC បានមានប្រសាសន៍ថា «សិស្សជានារីមានចំនួនតិចជាងសិស្សជាបុរស ដែលមកចុះឈ្មោះចូលរៀនជំនាញមេកានិកយានយន្តនៅសាលា NPIC។ ប្រសិនបើសិស្សនារីចូលរៀន គឺគាត់អាចមានលទ្ធភាពក្នុងការរកការងារបានឆាប់រហ័យ ហើយតម្រូវការទីផ្សារខ្ពស់ទៀតផង»។
លោកនាយកបន្តថា «នារីនៅពេលរៀនចប់ អាចក្លាយជា Service Advisor ជាពិសេសខ្ញុំកន្លងមកសង្កេតឃើញថា នារី គឺខាងក្រុមហ៊ុនត្រូវការច្រើន ដោយសារគាត់អាចកាន់ Spare Part Stock ផ្សេងៗបាន ហើយពេលចេញទៅក្រុមហ៊ុន គេបង្រៀនគាត់ថែមទៅ គាត់អាចគេទទួលស្គាល់សមត្ថភាព គឺល្អមែនទែន»។
លើសពីនេះ លោកនាយកបនចិត្តដល់សិស្សជានារីគួរតែហ៊ានប្រកួតប្រជែងសមត្ថភាព និងចូលប្រឡូកក្នុងវិស័យមេកានិកយានយន្តជាមួយនឹងសិស្សជាបុរស ព្រោះសមត្ថភាពបុរស និងនារីមិនមានភាពខុសគ្នាច្រើននោះទេ។ នារីបច្ចុប្បន្ននេះមានសមត្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹង និងកម្លាំងកាយ ដើម្បីចូលប្រឡូកក្នុងវិស័យការងារផ្នែកយានយន្ត។
លោក ឆេងហ៊ាន់ បានបញ្ជាក់ពីសារៈសំខាន់នៃការចាប់យកជំនាញមូលដ្ឋានក្នុងវិស័យមេកានិចរថយន្ត។ លោកថា មុខវិជ្ជានេះមានសារៈសំខាន់ណាស់ ព្រោះវាអាចឱ្យសិស្សអនុវត្តគោលគំនិតក្នុងការផលិត និងការងារជួសជុលយានយន្តប្រកបដោយជំនាញច្បាស់លាស់។
ជាទូទៅសិស្សនិស្សិតដែលលោកបានបង្រៀន គឺលោកណែនាំពួកគេឱ្យយល់អំពីមូលដ្ឋានដូចជា អគ្គិសនី គ្រឿងបន្លាស់យន្តរថយន្តគ្រប់ប្រភេទ គ្រឿងម៉ាស៊ីនខាងក្នុង និងប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិក ដើម្បីធ្វើជាមូលដ្ឋាន ហើយអាចក្លាយជាអ្នកជំនាញខាងការងារបច្ចេកទេសយានយន្ត។
ឆ្លងកាត់ការបង្ហាត់បង្រៀនសិស្សនិស្សិតកន្លងមកនេះ លោកបានបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់សិស្សនិស្សិតជាច្រើន រួមទាំងការងារស្រាវជ្រាវមួយចំនួនដែលឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់សិស្ស និងសាលា NPICផងដែរ។
លោកបានពន្យល់ថា លទ្ធិផលដែលពួកគេខំប្រឹងប្រែងពេលនេះ គឺជាភាពជោគជ័យដ៏សំខាន់ក្នុងជីវិតពួកគេ ដោយសារសមត្ថភាពអាចធ្វើការផលិតរបស់របរប្រើប្រាស់ គ្រឿងបន្លាស់យានយន្ត និងការជួសជុល។ បន្ទាប់ពីពួកគេបានរៀនចប់ក្នុងរយៈពេល ៤ឆ្នាំ ជាពិសេសប្រសិនពួកគេយកសមត្ថភាពទៅផ្គុំបញ្ចូលគ្នា គឺពួកគាត់មានសមត្ថភាពអាចផលិតជាសម្ភារៈ ឬយានយន្តទាំងមូលបានតែម្ដង។
និស្សិតបញ្ចប់ការសិក្សាពីកម្មវិធីនេះ គឺមានភាពគ្រប់គ្រាន់ក្នុងការបន្តអាជីពផ្សេងៗ។ លោកបានបន្ថែមថា បន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេអាចចូលរួមក្នុងឧស្សាហកម្មដែលទាក់ទងនឹងសង្វាក់ផលិតកម្មដូចជា ការផលិតយានយន្តគ្រប់ប្រភេទ អាចចូលរួមក្នុងការងារជួសជុលយានយន្ត និងអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬទទួលយកការងារផ្សេងទៀតនៅក្នុងវិស័យមេកានិចយានយន្ត៕





-
ព័ត៌មាន24 hours agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
PR NEWS2 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន6 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន6 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ