ព័ត៌មាន
មន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំតាលោ
បងប្អូនប្រជាពលរដ្ឋជាតំណាងគ្រួសារ និងអ្នកពាក់ព័ន្ធ បានអញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយ ប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធទាំង២១ភូមិក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយពិធីនេះបានប្រារព្ធធ្វើនៅសាលាឃុំ ដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីខេត្តពោធិ៍សាត់។
លោក សួង សែ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីខេត្តបានឱ្យដឹងថា ដើម្បីពន្លឿនក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋទាំង២១ភូមិក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ទទួលបានលទ្ធផលល្អប្រសើរ និងឈានទៅបញ្ចប់ដំណាច់ឆ្នាំ២០២៤នោះ ក្នុងមន្ទីរជំនាញសូមឱ្យពលដ្ឋ និងអ្នកពាក់ព័ន្ធស្ថិតក្នុងតំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំងដីកសិកម្ម និងដីលំនៅឋានត្រូវចូលរួមសហការជាមួយមន្ត្រីបច្ចេកទេសទាំង៥ដំណាក់កាលកុំឱ្យខាន បើមិនដូច្នេះទេ ក្រុមការងារមិនទទួលខុសត្រូវឡើយ។

លោកបានបញ្ជាក់ថាបន្ទាប់ពីប្រជុំប្រកាសនេះរួចក្រុមការងារបច្ចេកទេស ចាប់ផ្តើមចុះវាស់វែង និងប្រមូលទិន្នន័យ ស្របតាមអនុក្រិត្យលេខ៤៦ អនក្រ.បក.ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០០២ របស់រាជ រដ្ឋាភិបាលកម្ពុជា ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដីនិងសៀវភៅគោល បញ្ជីដីធ្លី។ ដូចនេះសូមប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធក្បាលដី ត្រូវបោះបង្គោលកំណត់ព្រុំ ក្បាលដីរបស់ខ្លួន បើមានវិវាទ ឬទំនាស់ត្រូវដោះស្រាយឱ្យបានរួចរាល់ និងធ្វើការបែងចែកដល់កូនចៅដែលគ្រប់អាយុ ដោយភ្ជាប់មកជាមួយសៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ និងឯកសារផ្សេងៗមួយចំនួនទៀត។

លោក ឈ ម៉ៅ អភិបាលរងស្រុក បានថ្លែងនិងសង្ឃឹមយ៉ាងម៉ុតមាំថា បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកពាក់ព័ន្ធស្ថិតក្នុងតំបន់វិនិច្ឆ័យពិតជាអនុវត្តទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ពិតជាចូលរួមបំពេញការតព្វកិច្ចជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានទាំង៤ដំណាក់កាល ។ ដើម្បីអនុវត្ត ទៅតាមខ្លឹមសារអនុក្រឹត្យ និងសេចក្តីប្រកាសនោះ គណៈកម្មការរដ្ឋបាលសូមឱ្យប្រជាពលរដ្ឋជាម្ចាស់ដី អ្នកពាក់ព័ន្ធនានាចូលរួមស្តាប់ ពន្យល់ណែនាំបំភ្លឺពីមន្ត្រីជំនាញ ។ ម្ចាស់ដី និងអ្នកពាក់ព័ន្ធត្រូវបំពេញកាតព្វកិច្ចក្នុងការចូលរួមបោះបង្គោលកំណត់ព្រំក្បាលដីម្ចាស់និមួយៗបើមានករណីទំនាស់ត្រូវសម្របសម្រួល ិងដ្រាយ គប្បីរក្សាុកបឹង ប៊ួ ព្រែក ផ្លូវ ច្រក់ ទ្រព្យសាធារណៈរបស់រដ្ឋ ឬទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ សម្រាប់ការអភិវឌ្ឍន៍នាពេលខាងមុខ។ លោកបានជម្រាបជូនថា ការចុះបញ្ជីដីធ្លី មានលក្ខណជាប្រព័ន្ធ គឺជាផ្នែកមួយ ក្នុងចំណោម កិច្ចការជាច្រើន របស់រាជរដ្ឋភិបាល ដែលបង្ហាញពីការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋនិងបង្កើនសុវត្ថិភាពលើការ កាន់កាប់ ប្រើប្រាស់ គ្រប់គ្រង បែងចែកដីធ្លីនិងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ។

សូមបញ្ជាក់ថា ភូមិទាំង២២ក្នុងនោះ ភូមិសំសាន្តបានចុះបញ្ជីតាមបទបញ្ជាលេខ០១រួចមកហើយ និងនៅសល់ ២១ភូមិគឺភូមិគោករំល ភូមិទួលទទឹង ភូមិទួលថ្ម ភូមិបួរច្រេស ភូមិព្រៃរោង ភូមិតាលោ ភូមិថ្មី ភូមិទួលជ្រាវ ភូមិព្រៃតោ ភូមិបឹងកក់ ភូមិព្រៃវាំង ភូមិសេរីគន្ធា ភូមិត្រយ៉ងស ភូមិឆ្នាល់មាន់ ភូមិព្រៃកន្ទួត ភូមិតាំងគោក ភូមិបោសគ ភូមិប្រហាល ភូមិរហាលទិល ភូមិកោះស្វាយ និងភូមិកោះវត្ត ត្រូវបានប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីនាពេលនេះ៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី