ព័ត៌មាន
កសិករមួយចំនួនក្នុងឃុំថ្មពេជ្រ ទទួលបានការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ ពីរាជរដ្ឋាភិបាល
ត្បូងឃ្មុំ ៖ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានចុះជួបសំនេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យសកម្មភាពកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ ក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ចាន់ ចេស្តា បានសំដែងនូវការអបអរសាទរដល់បងប្អូន ប្រជាពលរដ្ឋដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនៅតែកំណត់ កសិកម្មជាវិស័យអាទិភាព ក្នុងការជួយរក្សាសន្តិសុខស្បៀងផង ជាចំណូលរបស់គ្រួសារកសិករផង បង្កើតការងារ ផង និងគាំទ្រដល់ចរន្តសេដ្ឋកិច្ចជាតិផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិ ធីគោលនយោបាយទី៥និងទី៦ សម្រាប់វិស័យកសិកម្ម សំដៅលើកកម្ពស់ផលិតភាពកសិកម្ម គុណភាពកសិផល ស្ថេរភាពថ្លៃ និងនិរន្តរភាពទីផ្សារ តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប ការដាក់មន្ត្រីកសិកម្មឃុំ គ្រប់ឃុំ ព្រមទាំងផ្តល់ហិរញ្ញប្បទាន ១០០លានដុល្លារ គាំទ្រដល់សហគមន៍កសិកម្មលើកកម្ពស់ខ្សែច្រវាក់តម្លៃផលិតកម្ម កសិកម្ម។
បើតាមលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការកៀរពង្រាបដីដោយប្រព័ន្ធឡាហ្រ៊ែរ អនុវត្តដោយគម្រោងខ្សែច្រវាក់ផលិត កម្មដោយភាតរៈបរិស្ថាន (CFAVC) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រថវិកាពីហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ តាមផែនការការកៀរពង្រាបដីស្រែនៅខេត្តត្បូងឃ្មុំ លើផ្ទៃដី ៥៥០.៥៧ហិកតា ដោយបានជ្រើសរើសទីតាំងចំនួន ៦ ក្នុងស្រុកត្បូងឃ្មុំ ពញាក្រែក ក្រូចឆ្មារ និងស្រុកតំបែរ ដែលមានប្រព័ន្ធធារាសាស្ត្រអាចស្រោចស្រពដំណាំស្រូវមានដូចជា ១ – ប្រព័ន្ធធារាសាស្ត្រត្រពាំងត្រស់ នៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ មានផ្ទៃដី ៥៨,៣០ហិកតា មានកសិករទទួល ផល១៦៦ គ្រួសារ ។ ២-សហគមន៍កសិកម្មបារាយរុងរឿង ប្រព័ន្ធធារាសាស្ត្រត្បូងដំរី នៅឃុំឈូក ស្រុកក្រូចឆ្មារ មាន ផ្ទៃដី ១៤៥.២២ ហិកតា មានកសិករទទួលផល ៧២ គ្រួសារ ។ ៣-សហគមន៍កសិកម្មតំបែររុងរឿង នៅឃុំតំបែរ ស្រុកតំបែរ មានផ្ទៃដី ៥៧.៨៧ ហិកតា មានកសិករទទួលផល១៣១ គ្រួសារ។ ៤-សហគមន៍កសិកម្មរំដួលដូនតី នៅឃុំដូនតី ស្រុកពញាក្រែក មានផ្ទៃដី ១៥១.៣៨ ហិកតា មានកសិករទទួលផល ៣១៩ គ្រួសារ។ ៥-សហគមន៍កសិកម្មកសិករតំបែរ ប្រព័ន្ធធារា សាស្ត្រជាំតាហឹង នៅឃុំទឹកជ្រៅ ស្រុកតំបែរ មាន ផ្ទៃដី ៣៨.៧៣ ហិកតា មានកសិករទទួលផល ៧៥ គ្រួសារ។ និង ៦- សហគមន៍កសិកម្មសាមគ្គីកក់ នៅឃុំកក់ ស្រុកពញាក្រែក មានផ្ទៃដី ៩៩.០៧ ហិកតា មានកសិករទទួលផល២១៤ គ្រួសារ។
លោក ហេង ពិសិដ្ឋ ឳ្យដឹងទៀតថា បច្ចុប្បន្នការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ គឺជាការរួមសហការរវាងដៃគូពាក់ព័ន្ធជាច្រើន ដើម្បីជំរុញការរៀបចំដីដាំដុះដំណាំស្រូវ ប្រកប ដោយប្រសិទ្ធភាព និងនិរន្តរភាព ទាំងនៅទីវាល និងក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ។ ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ បានបញ្ជូលបច្ចេកវិទ្យាថ្មីក្នុងការរៀបចំដីកសិកម្មដោយកៀរពង្រាបដីរាប ស្មើល្អ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ទឹក ប្រើប្រាស់ជីមាន ប្រសិទ្ធភាព បង្កើនទិន្នផល និងដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុបច្ចុប្បន្ននេះ។ ប្រសិទ្ធភាពនៃការកៀរពង្រាបដីស្រែឲ្យបានរាបស្មើ នឹងធ្វើឲ្យប្រសើរឡើងនូវទិន្នផលស្រូវ កាត់បន្ថយពេលវេលាប្រតិបត្តិការផ្សេងៗទៀត ដើម្បីគ្រប់គ្រងកត្តាចង្រៃ នឹងធ្វើឲ្យស្រូវចេញផ្កា ផ្លែ ទុំស្រុះគ្នា ទំហំគ្រាប់ប៉ុនគ្នា ព្រមទាំងបង្កើនទាំងគុណភាពគ្រាប់ មានភាពងាយស្រួល ដល់ប្រតិបត្តិការសម្រាប់គ្រឿងយន្តកសិកម្មនិងឧបករណ៍សិកម្ម មុននិងក្រោយប្រមូលផល ហើយចំណុចពិសេសគឺ ពេលកិនស្រូវទទួលបានអង្ករដើមល្អ ត្រូវស្តង់ដារដែលរោងម៉ាស៊ីនកិនស្រូវទទួលទិញ៕ ដោយ ៖ ជឹង សេងឡុង







-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព