ព័ត៌មាន
ស្ថាប័នរដ្ឋ និងឯកជន ចាប់ផ្តើមស្វែងរកដំណោះស្រាយ AI សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
អ្នកជំនាញមកពីក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន ចាប់ផ្តើមស្វែងរកដំណោះស្រាយ ការផ្លាស់ប្តូរបទពិសោធន៍ និងបានជជែក វែកញ៉ែកយ៉ាងផុលផុស លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងបរិវត្តកម្មវិស័យអប់រំ ទំនើបកម្មអាជីវកម្ម ការអភិវឌ្ឍឧស្សាហកម្ម និង AI សម្រាប់ជំរុញពិពិធកម្មសេដ្ឋកិច្ច។

ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ម្សិល មិញនេះ បានដឹកនាំសម្របសម្រួលក្នុងកិច្ចពិភាក្សា ស្តីពីការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយក្នុង កិច្ចពិភាក្សានេះ បានផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជំរុញពិពិធកម្មសេដ្ឋកិច្ច។ វាគ្មិនពីវិស័យសាធារណៈ ឯកជន និង វិស័យអប់រំ បានពិភាក្សាអំពីឱកាសដែលនាំមកដោយបញ្ញាសិប្បនិម្មិត សមត្ថភាព បរិវត្តកម្មវិស័យអប់រំ ទំនើបកម្មអាជីវកម្ម និងការ អភិវឌ្ឍឧស្សាហកម្ម និងបញ្ហាប្រឈមនានាទាក់ទងនឹងក្រមសីលធម៌ ការបាត់បង់ការងារ និងក្របខ័ណ្ឌបទប្បញ្ញត្តិ ដើម្បីធានាបាននូវ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព និងសមធម៌។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង ថា ជុំវិញបញ្ហាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ គឺយើងចង់ឱ្យប្រព័ន្ធនវានុវត្តន៍ជាតិរស់រវើក សម្រាប់ដំណោះស្រាយចេញពីបច្ចេកវិទ្យា ក្នុងការចាប់យកឱកាសដើម្បីចំណេញទាំងក្នុងសេដ្ឋកិច្ច និងបញ្ហាសង្គម ប្រកបដោយបរិយាន្ន។

លោក សុខ សុភមង្គល ស្ថាបនិក Codingate Technology លើកឡើងថា ទាក់ទិនការធ្វើអាជីវកម្ម ការប្រើប្រាស់ (AI) គឺជា ដំណោះស្រាយមួយសម្រាប់ជួយដល់ម្ចាស់អាជីវកម្មបន្ថែម ក្នុងការស្វែងរកនូវគន្លឹះផ្សេងៗ ដោយកាត់បន្ថយនូវចំណាយ ពេលវេលា, ហើយក្រៅពីនេះ ម្ចាស់អាជីវម្មគួរយកបច្ចេកវិទ្យា (AI) ដាក់បញ្ជូលនៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគាត់ សម្រាប់ការគ្រប់គ្រងទូទៅ មិនថាការគ្រប់គ្រងបុគ្គលិក ការផ្គត់ផ្គង់ទំនិញ ឬការធ្វើពាណិជ្ជកម្មនោះឡើយ។

លោកបណ្ឌិត ស៊្រុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មី លើកឡើងថា ជុំវិញ AI នេះដែរ, សម្រាប់ធុរកិច្ចបណ្តុះថ្មី ពួកគាត់ត្រូវការស្រាវជ្រាវច្រើនណាស់ នៅលើប្រធានបទអ្វីដែលពួកគាត់ចង់បង្កើតឱ្យចេញជារូបរាង ទាំងក្នុងគំរូអាជីវកម្មថ្មី និងគំរូ សម្រាប់ប្រយោជន៍ប្រើប្រាស់ជាសាធារណៈ ក្នុងនោះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI វាជាដំណោះស្រាយសម្រាប់ ជួយសម្រួលកិច្ច ការរបស់ពួកគាត់ផងដែរ ប៉ុន្តែតែការប្រើប្រាស់នេះ ក៏មិនមែនពឹងផ្អែកទាំងស្រុង ក្រៅពីគំនិតដែលពួកគាត់មាននោះផងដែរ។
ទាក់ទងការសិក្សានេះដែរ, ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា លើកឡើងថា ជុំវិញបច្ចេកវិទ្យានេះ គឺ អាចធ្វើឱ្យយើងងាយស្រួល ហើយក៏អាចធ្វើឱ្យយើងពិបាកផងដែរ បញ្ហានេះយើងមិនត្រូវអនុញ្ញាតឱ្យការប្រើប្រាស់បច្ចេកវិទ្យាដោយភាព អនាធិបតេយ្យបានទេ ក្នុងនោះសម្រាប់ការសិក្សា ឬការស្រាវជ្រាវគឺដូចគ្នា។ ឯកឧត្តម បន្តថា ប្រសិនយើងមិនគ្រប់គ្រង AI ឱ្យបានម៉ត់ ចត់ទេ នោះភាពអនាធិបតេយ្យនឹងកើតឡើង ហើយអាចឈានដល់ការគ្រោះថ្នាក់ ។ ឯកឧត្តម បញ្ជាក់ថា ទាក់ទិន AI មកដល់ពេលនេះ យើងក៏ពុំទាន់មានគោលការណ៍ណាមួយ ក្នុងការតម្រង់ទិសនៅឡើយ ដូច្នេះសម្រាប់សិក្សា សមត្ថភាពគ្រូបង្រៀននៅតែសំខាន់៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង