ព័ត៌មាន
អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ស្វែងរកដំណោះស្រាយជួយដល់ SMEs ក្នុងស្រុក
ក្រុមអ្នកជំនាញរដ្ឋ និងឯកជនបានជួបពិភាក្សា និងស្វែងរកគន្លឹះដើម្បីផ្តល់ជាអត្ថប្រយោជន៍ ជាពិសេសដំណោះស្រាយថ្មីៗនៅក្នុងវិស័យ បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់លើកិច្ចការពារអាជីវកម្ម ជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការពង្រឹងនិងពង្រីកខ្លួនឱ្យកាន់តែ រីកចម្រើន។
លោក ទុយ ហុង ធុរកិច្ចបង្កើតថ្មីឆ្នើម និងជាស្ថាបនិក Localize លើកឡើងនៅក្នុងកិច្ចពិភាក្សាលើប្រសិទ្ធភាព និងវិសាលភាព អត្ថប្រយោជន៍នៃប្រព័ន្ធទូទាត់ឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យម នេះថា Localize គឺជាធុរកិច្ចថ្មីឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាញ សម្រាប់សហគ្រាសធនតូចនិងមធ្យម និងមានបេសកកម្មជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយដល់ SME ឲ្យមានការគ្រប់គ្រងគណនេយ្យត្រឹមត្រូវ តាមស្តង់ដារ និងមានរបាយការណ៍ហិរញ្ញាវត្ថុច្បាស់លាស់ តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីភាពរីកចំរើនប្រកបដោយនិរន្តភាព។
លោក បន្តថា អ្វីដែលសហគ្រាសធុនតូច និងមធ្យមកំពុងជួបប្រទះ គឺការគ្រប់គ្រងសាច់ប្រាក់ ព្រោះបញ្ហានេះសុទ្ធតែជាហានិភ័យ ដែលជាកត្តាធ្វើឱ្យពួកគាត់ចំណាយថវិកា លើការរកអ្នកគ្រប់គ្រងព្រោះថា មនុស្សនៅជាមួយលុយ គឺយើងចាំបាច់ត្រូវមានវិធានការច្រើន ហើយបញ្ហាទាំងនេះសុទ្ធតែជាការចំណាយ។ ចំណែកការទូទាត់ ក្នុងនោះសម្រាប់ការផ្ទេប្រាក់ និងដំណោះស្រាយនៃការផ្ទេរប្រាក់ សម្រាប់កម្ពុជាបានកំពុងអនុវត្តល្អប្រសើរ ប៉ុន្តែសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅមានកម្រិតនៅឡើយ ដែលបញ្ហានេះយើងត្រូវធ្វើយ៉ាងណាឱ្យ SME ទាំងអស់ អាចចាប់យកឌីជីថលក្នុងការធ្វើអាជីវកម្មរបស់ពួកគាត់។
លោក លឹម ជុងគៀង ប្រធានការិយាល័យគាំទ្រប្រព័ន្ធទូទាត់ នៃធនាគារជាតិនៃកម្ពុជា លើកឡើងផងដែរថា នៅក្នុងសម័យការរីកចម្រើនបច្ចេកវិទ្យាឌីជីថលនេះ មិនថាអ្នកសិក្សា អ្នកស្រាវជ្រាវ ឬនៅតាមអង្គភាពសារណៈរបស់រដ្ឋ និងឯកជន ត្រូវតែចេះប្រើឌីជីថល ក្នុងនោះសម្រាប់អ្នកធ្វើអាជីវកម្ម និងពាណិជ្ជកម្ម ប្រសិនអត់ទទួលយកការទូទាត់តាមឌីជីថលនោះទេ គឺពួកគាត់អត់ដើរតាមនិន្នាការ ក្នុង ការទទួលយកតាមអ្នកប្រើប្រាស់ក្នុងបច្ចុប្បន្ននោះឡើយ។
ចំណែកលោកស្រី ធាម រមណី នាយិកាទំនាក់ទំនងគូភាគី និងជាប្រធានគ្រប់គ្រងតាមតំបន់នៃធនាគារក្នុងស្រុកមួយ លើកឡើងថា មកដល់បច្ចុប្បន្នវិស័យធនាគារ និងហិរញ្ញវត្ថុ បានកំពុងឈានទៅរកឌីជីថល ក្នុងនោះដើម្បីឱ្យទីផ្សារដើរទៅមុខ យើងត្រូវមានទីផ្សារ ឌីជីថល និងការទូទាត់ដែលអាចយកជាការ និងទុកចិត្តបាន ដើម្បីបម្រើដល់អតិថិជន មិនថាប្រជាពលរដ្ឋទូទៅ ឬអ្នកធ្វើអាជីវកម្មនោះ ឡើយ បច្ចុប្បន្នការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនេះ គឺបានរក្សានូវសុវត្ថិភាពខ្ពស់ ដើម្បីបង្កើតទំនុកចិត្តនៃអ្នកប្រើប្រាស់។
លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើកឡើងថា ជុំវិញវិស័យ បច្ចេកវិទ្យានេះ បច្ចុប្បន្នមានការអភិវឌ្ឍឥតឈប់ឈរ ហើយការវិវត្តន៍នៃបច្ចេកវិទ្យានេះក៏មិនអាចដើរថយក្រោយនោះឡើយ ក្នុងនោះ សម្រាប់កម្ពុជា បាននិងកំពុងបន្សុំាទទួលយកការប្រើប្រាស់ និងមានការអភិវឌ្ឍនវានុវត្តន៍បន្ថែមទៀត លើការពង្រឹងអំពីសុវត្ថិភាព និង មុខងារនៃការទូទាត់ឌីជីថលបន្ថែមទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា