ព័ត៌មាន
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖កិច្ចប្រជុំ AIPA Caucus ជាវេទិកាចែករំលែកការអនុវត្តល្អបំផុត បទពិសោធន៍គំនិតផ្តួចផ្តើម គោលនយោបាយ និងការបង្កើតច្បាប់
ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃអន្តរសភាអាស៊ាន (AIPA) បានមានប្រសាសន៍ថា នេះជាលើកទីពីរហើយ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន (AIPA Caucus) នៅព្រះរាជាណាចក្រកម្ពុជា។ AIPA Caucus បានអនុញ្ញាតឱ្យសមាជិកសភាមកពីសភាសមាជិកអាយប៉ា/AIPA ចែករំលែកការអនុវត្តល្អបំផុត គំនិតផ្តួចផ្តើមគោលនយោបាយ និងការបង្កើតច្បាប់ បទពិសោធន៍ក្នុងគោលបំណងលើកកម្ពស់ កិច្ចសន្ទនា នៅក្នុងតំបន់។
មានប្រសាសន៍ស្វាគមន៍នៅក្នុងពិធីបើកកិច្ចប្រជុំក្រុមអ្នកនយោបាយអន្តសភាអាស៊ានលើកទី១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប «ការជួបជុំនៅឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ពីព្រោះយើងមានការចូលរួមពីសភាអ្នកសង្កេតការណ៍ AIPA របស់យើង។ ការចូលរួម និងការប្តេជ្ញាចិត្តរបស់គណៈប្រតិភូ ពិតជាកិត្តិយសមួយសម្រាប់គ្រួសារ AIPA របស់យើង ហើយខ្ញុំជឿថាវានឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការធ្វើឱ្យស្មារតីនៃកិច្ចសហប្រតិបត្តិការជាសាកលឡើងវិញដោយផ្អែកលើការជឿទុកចិត្ត បរិយាប័ន្ន ភាពបើកចំហ និងនីតិរដ្ឋ»។
អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍បន្តថា តាមរយៈវេទិកានេះ សភាសមាជិក AIPA នឹងបានស្តាប់នូវការចែករំលែកការអនុវត្ត និងមេរៀនល្អៗរបស់សភាប្រទេសនីមួយៗទាក់ទងនឹងការទូតសភាដើម្បីសន្តិភាព និងវិបុលភាព។ កិច្ចខិតខំប្រឹងប្រែងរួម និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់យើងនឹងផ្តល់ឱ្យយើងនូវឱកាសដើម្បីធ្វើការកាន់តែជិតស្និទ្ធ ពង្រឹងភាពជាដៃគូអន្តរសភា និងត្រួសត្រាយផ្លូវសម្រាប់ការរួមរស់ដោយសន្តិភាព និងវិបុលភាពរួមគ្នា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថាសន្តិភាពមិនមែនគ្រាន់តែជាភាពគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការបន្តនៃការកសាងទំនុកចិត្ត ឯកភាពក្នុងចំណោមភាពចម្រុះ ការយោគយល់គ្នាទៅវិញទៅមក ការអត់ឱន ការដោះស្រាយជម្លោះដោយសន្តិវិធី និងការលើកកម្ពស់ការអភិវឌ្ឍនិងសិទ្ធិមនុស្ស។ ដូច្នេះហើយ យើងមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមចំណែកក្នុងការពង្រឹង ការថែរក្សា និងការលើកកម្ពស់សន្តិភាពពិភពលោក ដូចដែលមានចែងក្នុងធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់ប្រជាជន និងភពផែនដី ដែលបានអនុម័តនៅក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងន័យនេះ កម្ពុជាមានបទពិសោធន៍ច្រើនដែលត្រូវចែករំលែកនៅលើមូលដ្ឋាននៃដំណើរឆ្ពោះទៅរកសន្តិភាពឡើងវិញ និងការអនុវត្តជាក់ស្តែង។ ទីបំផុតត្រូវបានសម្រេច និងប្រកាសនៅឆ្នាំ ១៩៩៨ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាពនៅកម្ពុជា៕




-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា