ព័ត៌មាន
CMAC បញ្ជូនគ្រូបង្គោលបណ្តុះបណ្តាលជំនាញ អប់រំយល់ដឹងពីមីន និងសំណល់គ្រាប់យុទ្ធភណ្ឌដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ទូទាំងខេត្តកណ្តាល
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាធ្វើការបើកវគ្គបណ្តុះបណ្តាលជំនាញអប់រំយល់ដឹងពីមីននិងសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រាមជូនដល់មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលទូទាំងខេត្តកណ្តាលសរុបចំនួន ១៥០នាក់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ។ ពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក់ តំណាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងលោកឧត្តមសេនីយ៍ត្រី សេង គឹមឃន ស្នងការរងនគរបាលខេត្តកណ្តាល ទទួលផែនការងារធន ធានមនុស្សកងកម្លាំងប្រដាប់អាវុធ ។
ឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករងតំណាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះបន្ទាប់ ពីCMAC បានបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិត ស្និទ្ធជាមួយអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហា ផ្ទៃ លើការងារកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម តាមការអនុវត្ត « អនុស្សរណៈយោគយល់គ្នា រវាងCMAC និងអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ » ដោយផ្តោតលើការបញ្ជ្រាបការងារអប់រំផ្សព្វផ្សាយ និងប្រមូលព័ត៌មានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌសង្គ្រាម និងបានផ្តល់ជំនាញអប់រំផ្សព្វផ្សាយយល់ដឹងពីព័ត៌មានសុវត្ថិភាពគ្រាប់ មីននិងសំណល់គ្រាប់យុទ្ធភណ្ឌពីសង្គ្រាម ប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍មូលដ្ឋាន(ប៉ុស្តិ៍រដ្ឋបាលឃុំ/សង្កាត់) ផ្តល់ចំណេះដឹងទាក់ទងទៅនឹងការលើកកម្ពស់តួនាទីភារកិច្ចរបស់ពួកគាត់ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបង្កើនសមត្ថភាពបន្ថែមលើជំនាញអភិវឌ្ឍសហគមន៍ ទំនាក់ ទំនងសម្របសម្រួលក្នុងសកម្មភាពមីន ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើផែនការ ហើយស្វែងយល់ផ្តល់ព័ត៌មានពីទី តាំងគ្រាប់មីន និង សំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម ។
ឯកឧត្តម អ៊ុំ ភូមិរ៉ូ បានថ្លែងបន្ទាប់ពី CMAC បានចុះអនុស្សារណៈយោគយល់គ្នាជាមួយអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃចំនួនពីរលើកកាលពីថ្ងៃទី ២១ ខែមិថុនា និងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កន្លងទៅស្តីពីកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុខន និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស និងការងារកាត់ បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម។ យើងក៏បង្កើតបានអ្នកស្ម័គ្រចិត្ត(អាជ្ញាធរមូលដ្ឋាន ប្រជាជន ព្រះសង្ឃ ពិសេសមន្ត្រីនគរបាលជាតិ) រហូតមក ដល់បច្ចុប្បន្ននេះ យើងក៏បានពង្រឹងពង្រីកអ្នកស្ម័គ្រចិត្តទាំងនោះបាន១៨ ខេត្ត រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ ខេត្តកំពត និងខេត្តកណ្តាល។ ក្នុងនោះមានបុគ្គលិកជាប់កិច្ចសន្យា ដែលជានាយតំណាងគ្រាប់ប្រចាំខេត្តទាំង១៨(ជាមន្ត្រីនគរបាលក្នុងខេត្តនីមួយៗ មានតួនាទីចាប់ពីនាយរងការិយាល័យរហូតដល់ស្នងការរង) ។មានបណ្តាញស្ម័គ្រចិត្ត (មន្ត្រីបង្គោល) ជាអាជ្ញាធរភូមិ-ឃុំ ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីនគរបាល សរុបទូទាំងប្រទេសចំនួន ១០,២៥៩នាក់ ក្នុងនោះមន្ត្រីនគរបាលមានចំនួនជាង ៥,៥៨៨នាក់ ភាគច្រើនជាមន្ត្រីនគរ បាលថ្នាក់ឃុំ និង សង្កាត់។ បច្ចុប្បន្នកំពុងបន្តពង្រីកបុគ្គលិកជាប់កិច្ចសន្យាជានាយតំណាងគ្រប់សមាស ភាពជាមន្ត្រីនគរបាលខេត្តថ្មីជាបន្តបន្ទាប់ ដែលនៅ សល់ចំនួន ៦ ខេត្តទៀត រួមមាន ខេត្តព្រះសីហនុ កោះកុង កែប ប៉ៃលិន កំពង់ឆ្នាំង និង ខេត្តកំពង់ចាម។
ឯកឧត្តមបន្តថា លទ្ធផលសម្រេចបានផ្នែកការងារអប់រំផ្សព្វផ្សាយមីនគិតចាប់ពីឆ្នាំ១៩៩៤ -២០២៤ (រយៈពេល៣០ឆ្នាំ) យើងអប់រំបាន២៨៨,៧៧៣ លើក គិតជាមនុស្សសរុបចំនួន ១៤,៧០៤,៥៨០នាក់ ស្មើ នឹង ៤៩០,១៥៣នាក់ ក្នុង១ឆ្នាំ ។ដោយឡែកក្នុងឆ្នាំ ២០២៥ (រយៈពេល៦ខែ)ពីខែមករា-មិថុនា ឆ្នាំ២០២៥ បន្ទាប់ពីយើងពង្រីកបណ្តាញស្ម័គ្រ ចិត្តបានចំនួន១៨ ខេត្តខាងលើការងារអប់រំផ្សព្វផ្សាយមានការកើនឡើង ដែលលទ្ធផលរយៈពេល៦ខែលទ្ធផលធ្វើការអប់រំបានចំនួន១៣,០៨៦លើក គិតជាមនុស្សសរុប១,២១៨, ២៥៩នាក់ស្មើនឹង២០៣,០៤៣នាក់ក្នុង១ខែ។រីឯផ្នែកប្រមូលព័ត៌មាន និងកម្ទេចសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចាប់ពីឆ្នាំ១៩៩៤-២០២៤ (រយៈ ពេល ៣០ ឆ្នាំ) យើងទទួលសំណើបានចំនួន ១១០,៧៤៩ សំណើ ក្នុងនោះឆ្លើយតបបាន១០៧,០៥៦សំណើ រួមមាន(AP=៥៧,២០៩គ្រាប់ AT=១,៣៨៩គ្រាប់ UXO=៦១២,៨៦០គ្រាប់ និងគ្រាប់កាំភ្លើងតូចៗចំនួន ៣៤,៨២៣ គ.ក្រ។
ដោយឡែកក្នុងរយៈពេល៦ខែពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៥ ក្រោយពេលស៊ីម៉ាក់ទទួលសំណើរបានចំនួន២,៣៣៦ សំណើ ក្នុងនោះឆ្លើយតបបាន ២,២៩៩ សំណើរ រួមមាន(AP=១,៥៩៥គ្រាប់ AT= ១១៨គ្រាប់ UXO=៧,៩២៨គ្រាប់ និងគ្រាប់កាំភ្លើងតូចៗចំនួន២៤៦គ.ក្រ។ ចំណែក ផ្នែកកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌសល់ពីសង្គ្រាមវិញចាប់ពីឆ្នាំ១៩៧៩-២០២៤ (រយៈពេល ៤៥ឆ្នាំ) មានអត្រាគ្រោះថ្នាក់កើនឡើងខ្ពស់សរុប ៦៥, ០៨៦ នាក់ (គ្រោះថ្នាក់ដោយសារមីនចំនួន ៥១,២០៦ នាក់ និងដោយសារគ្រាប់ចំនួន ១៣,៨៨០នាក់) អត្រាគ្រោះថ្នាក់នេះថយចុះជាលំដាប់។ ដោយឡែកក្នុងឆ្នាំ ២០២៥នេះ (រយៈពេល៦ខែ) ពីខែមករា-មិថុនា ឆ្នាំ ២០២៥ អត្រាគ្រោះថ្នាក់បានថយចុះមកនៅត្រឹមតែ ២៤នាក់(គ្រោះថ្នាក់ដោយសារមីនចំនួន ១២នាក់ និងដោយសារគ្រាប់ចំនួន១២នាក់) ៕ អត្ថបទ,ភារម្យ

-
កីឡា1 week ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
កីឡា1 week ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
ព័ត៌មាន1 week ago
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )
-
កីឡា4 days ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
Uncategorized1 week ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន5 days ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week ago
Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )
-
ព័ត៌មាន6 days ago
ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ