ព័ត៌មាន
សិក្ខាសាលាផ្សព្វផ្សាយអំពី៖ យន្តការសមាគមមនុស្សចាស់ និងអន្តរជំនាន់-ពហុមុខងារ ដើម្បីជីវិតថ្លៃថ្នូររបស់មនុស្សវ័យចាស់កម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព”
(ភ្នំពេញ) អង្គការមនុស្សចាស់កម្ពុជា បានសហការជាមួយដៃគូ ក្នុងការរៀបចំសិក្ខា សាលាផ្សព្វផ្សាយអំពី “យន្តការសមាគមមនុស្សចាស់ និងអន្តរជំនាន់-ពហុមុខងារ ដើម្បីជីវិតថ្លៃថ្នូររបស់មនុស្សវ័យចាស់កម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព” តាមរយៈមូលនិធិគាំទ្រពីក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង អភិវឌ្ឍន៍ នៃប្រទេសអាល្លឺម៉ង់ (BMZ) នាថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៥ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែក និងផ្សព្វផ្សាយអំពីយន្តការសមាគមមនុស្ស ចាស់ឲ្យកាន់តែទូលំទូលាយ និងប្រមូលធាតុចូលបន្ថែមក្នុងការពង្រឹង និងពង្រីកយន្តការដែលមានស្រាប់នេះនៅទូទាំងប្រទេស សំដៅលើកកម្ពស់ស្ថានភាពរស់នៅ និងសុខុមាល ភាពរបស់មនុស្សចាស់ឆ្លើយតបទៅនឹងទិសដៅ និងគោល នយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ ។ សិក្ខាសាលាមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា (ស.អ.យ.) និងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជា សមាជិកគណៈកម្មា ធិ ការកម្ពុជាដើម្បីមនុស្សវ័យចាស់ ព្រមទាំងតំណាងមន្ទីរ ស.អ.យ. មកពី ១៥ រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល រួមទាំងតំណាងសមាគមមនុស្សចាស់មកពី ៩ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ១២០នាក់។
តាមរយៈកិច្ចសហការក្នុងការអនុវត្តគម្រោងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ គម្រោងសម្រេចបាននូវលទ្ធផលជា ច្រើន (ស្របតាមការរំពឹងទុក) ជាពិសេសទៅលើការ រៀបចំ និង ពង្រឹងសមាគមមនុស្សចាស់នៅក្នុងតំបន់គោលដៅឲ្យក្លាយជាសមាគមដែលមានលក្ខណៈអន្តរជំនាន់ សកម្ម និងពហុមុខងារប។ គម្រោងបានចូលរួមចំណែកក្នុងការជួយលើកកម្ពស់ស្ថានភាពរស់នៅ សុខភាព ប្រាក់ចំណូលសិទ្ធិ និងការចូលរួមរបស់មនុស្សវ័យចាស់ និងជនងាយរងគ្រោះផ្សេងទៀតនៅក្នុងសហគមន៍ប្រកបដោយបរិយាបន្ន័ និងនិរន្តរភាព។ សមិទ្ធិផលចម្បងៗរួមមាន៖ទី1. សមាគមនុស្សចាស់និងអន្តរជំនាន់ពហុមុខាងារចំនួន ១៥២ ដែលក្នុងនោះ សមាគមថ្មីចំនួន ៤២ ត្រូវបានបង្កើតឡើង និង សមាគម ១១០ ដែលមានស្រាប់ទទួលបានការពង្រឹងសមត្ថភាពក្នុងការបំពេញមុខងារ ដោយបានជួយគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិក និងមនុស្សវ័យចាស់នៅសហគមន៍ សរុបប្រមាណ ៣៦, ៧៣២នាក់។ ទី2. មនុស្សចាស់ និងសមាជិកសមាគមមនុស្សចាស់ (អន្តរជំនាន់ និងពហុមុខងារ) ចំនួនប្រមាណ ៣,៤៧៥នាក់ ដែលបានការគាំទ្រពីសកម្មភាពរកចំណូល និងមុខរបរចិញ្ចឹមជីវិត (តាមរយៈមូលនិធិទុនបង្វិល និងវគ្គបណ្តុះបណ្តាលមុខរបរ ព្រមទាំងបានរាយការណ៍ពីការកើននូវចំណូលរបស់ពួកគាត់។ ទី3. មនុស្សចាស់ និងសមាជិកសមាគមចំនួន ៥,៣៣៨ នាក់ ដែលទទួលបានការអប់រំសុខភាពបឋម ពិនិត្យសុខភាព និងធ្វើលំហាត់ប្រាណជាប្រចាំ និងមនុស្សចាស់ចំនួន ៤១,៦៤៦ នាក់ ទទួលបានការអប់រំ និងយល់ដឹងអំពីការថែ ទាំសុខភាព ក្នុងនោះមានមនុស្សចាស់ដែលជរាគ្មានទីពឹង ចំនួន ២៣៤នាក់ បានទទួលការថែទាំតាមផ្ទះ ពីអ្នកស្ម័គ្រ ចិត្តនៅតាមសហគមន៍របស់គាត់ផងដែរ។ និងទី4. សមាគមទាំង ១៥២ មានភាពអង់អាច និងមានចំនួន ៦៨ បានទទួលបានការគិតគូរបន្ថែមពីអាជ្ញាធរមូលដ្ឋានតាម រយៈការផ្តល់មូលនិធិឃុំសង្កាត់ (សមាគម ៣០ឆ្នាំ២០២២, ៥៦ ឆ្នាំ២០២៣ និង ៦៨ ឆ្នាំ២០២៤) ដើម្បីប្រើប្រាស់ឆ្លើយ តបទៅនឹងតម្រូវការរបស់មនុស្សចាស់ និងសមាជិករបស់ខ្លួន ។ សំខាន់ជាងនេះទៅទៀត គោលការណ៍ណែនាំស្តីពីការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់ អន្តរជំនាន់ និងពហុមុខងារ ជាមួយនឹងផែនទីចង្អុលបង្ហាញផ្លូវ ក៏ត្រូវបានរៀបចំឡើង រាជរដ្ឋាភិបាលបានធ្វើសេចក្តីព្រៀង ដែលអាចនឹងបញ្ចប់នាពេលខាងមុខនេះផងដែរ។ ជាមួយគ្នានេះ មានសមាជិកសហគមន៍ប្រមាណ ១០៥,២២២ នាក់ ក្នុង ចំណោម ១៥២ ភូមិ ដែលទទួលអត្ថប្រយោជន៍ដោយ ប្រយោល តាមរយៈគម្រោង។
ការកើនឡើងនូវប្រជាជនវ័យចាស់ គឺជាបញ្ហាប្រឈមជាសាកលដែលបាននឹងកំពុងកើតឡើងក្នុងពិភពលោក។ នៅឆ្នាំ២០១៥ ពិភពលោកមានមនុស្សចាស់ (ដែលមានអាយុ៦០ឆ្នាំឡើង) ប្រមាណ ១ពាន់លាននាក់ ហើយចំនួននេះនឹងមានការកើនឡើងជាពីរនៅឆ្នាំ២០៥០។ យោងតាមរបាយការណ៍ជាតិជំរឿនឆ្នាំ២០១៩ កម្ពុជាមានប្រជាជនវ័យចាស់ ៨.៩% ឬ ប្រមាណជា ១,៣៨លាននាក់ (ដែលក្នុងនោះស្ត្រីវ័យចាស់មានប្រមាណ៦០%)។ ចំនួនមនុស្សវ័យចាស់នៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងអាចកើនឡើងដល់ ១៣% នៅឆ្នាំ២០២៣០, ១៦% នៅឆ្នាំ ២០៤០ និង រហូតដល់ ២៣% នៃប្រជាជនសរុប នៅឆ្នាំ ២០៥០ ។ កំណើននេះត្រូវការឲ្យមានការយកចិត្តទុកដាក់ ជាពិសេស លើការគាំទ្រទាំងផ្នែកច្បាប់គោលនយោបាយ និង កម្មវិធីនានា។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧- ២០៣០ នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងស្មារតីនេះ រាជរដ្ឋា ភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់នេះ
ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចុកោណរបស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពអន្តរជាតិទីក្រុងម៉ាឌ្រីដឆ្នាំ២០០២ ក៏ ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពមនុស្សចាស់ឱ្យកាន់តែមានប្រសិទ្ធ ភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់។ បន្ថែមពីលើនេះ នៅក្នុងអាទិភាពទី៥ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់នេះផងដែរ ក៏បានផ្តោទៅលើ “សមាគមមនុស្សចាស់ និងវ័យចាស់សកម្ម” សំដៅគាំទ្រ និងបង្កើតអោយមាននូវយន្តការសមាគមមនុស្សចាស់នៅទូទាំងប្រទេស ព្រមទាំងពង្រឹងនូវតួនាទីរបស់សមាគមមនុស្ស ចាស់ទាំងអស់នេះ ក្នុងការរួមចំណែកលើកកម្ពស់ស្ថាន ភាពរស់នៅ និង ឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្ស ចាស់នៅតាមមូលដ្ឋាន។
យោងទៅតាមរបាយការណ៍របស់នាយកដ្ឋានមនុស្ស ចាស់ និងអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអោយដឹងថា សមាគមមនុស្សចាស់ចំនួន ១៦៤៦ សមាគម ត្រូវបានបង្កើតឡើងនៅតាមឃុំ-សង្កាត់ ទូទាំង២៥រាជធានី ខេត្ដ នៃប្រទេសកម្ពុជា ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានារបស់មនុស្សចាស់នៅតាមមូលដ្ឋាន និងចូលរួមចំណែកលើក កម្ពស់ស្ថានភាពរស់នៅរបស់ពួកគាត់។ ក្នុងនោះផងដែរ អង្គការមនុស្ស ចាស់កម្ពុជា ក៏បានចូលរួមចំណែកយ៉ាង សកម្មនៅក្នុងកិច្ចសហការ និងជួយរៀបចំគាំទ្រក្នុងការ បង្កើតអោយមានសមាគមមនុស្សចាស់នៅកម្រិតភូមិបានចំនួន ២៣៤ សមាគម ស្ថិតនៅក្នុងចំណោម ៩រាជធានី -ខេត្ត និងជួយគាំទ្រដោយប្រយោលតាមរយៈបណ្តាញមនុស្សវ័យចាស់កម្ពុជា ចំនួន ៤២១ សមាគម ដែលជាសមាជិកភាពក្នុង ចំណោម ១៤ រាជធានី-ខេត្ត នៃព្រះរាជាណាច្រកកម្ពុជា។
អំពីអង្គការមនុស្សចាស់កម្ពុជា៖
អង្គការមនុស្សចាស់កម្ពុជា គឺជាអង្គការក្នុងស្រុកមិនមែនរដ្ឋាភិបាល ដែលធ្វើការជាមួយមនុស្សចាស់ ដើម្បីឲ្យពួក គាត់អាចដឹកនាំជីវិតរស់នៅថ្លៃថ្នូរមានភាពសកម្ម សុខភាពល្អ និង សុវត្ថិភាព ។ អង្គការមានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ និងបានបំពេញបេសសកម្មរបស់ខ្លួនក្នុងខេត្តបាត់ដំបង,បន្ទាយមានជ័យ និងសៀមរាប។ អង្គការ គឺជាសមាជិកបណ្តាញសាកលរបស់អង្គការមនុស្សចាស់អន្តរជាតិ។ រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ អង្គការមនុស្សចាស់ បានដើរតួនាទីយ៉ាងសំខាន់ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកៀរគរប្រភពជំនួយពីក្រៅប្រទេសរាប់សិបលានដុល្លា ដើម្បីជួយដោះស្រាយនូវបញ្ហាប្រឈមខាងលើដែលរួមមានទាំងផ្នែកសេដ្ឋកិច្ច សុខភាព បរិស្ថាន យេនឌ័រ និងសិទ្ធិសំដៅលើកកម្ពស់ស្ថានភាពរស់នៅ និង សុខុមាលភាពរបស់ប្រជាជនវ័យចាស់ និង សហគមន៍ពួកគាត់នៅកម្ពុជា ៕ ដោយ ៖ ភារម្យ








-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន4 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន4 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន3 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន5 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន6 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន