ព័ត៌មាន
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ នាប្រាសាទអង្គរវត្ត
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញធ្វើពិធីបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នៅទីតាំងប្រាសាទអង្គរវត្ត (អង្គរតូច) ដែលជាដួងព្រលឹងនៃប្រជាជាតិកម្ពុជា។

ពិធីជាទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រព្រឹត្តធ្វើចំនួន ៥កម្មវិធី និងស្ថិតនៅចំនួន៣ទីតាំង ។ កម្មវិធីទី១. ធ្វើឡើងនៅខាងមុខព្រះរាជដំណាក់ ស្ថិតក្នុងក្រុងសៀមរាបអង្គរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញថ្វាយបង្គំ នៅព្រះអង្គចេកព្រះអង្គចម បន្ទាប់មកសម្ដេចបានអញ្ជើញថ្វាយបង្គំនៅរូបសំណាក់លោកយាយទេព ។
ដោយក្នុងបរិវេណព្រះរាជដំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានប្រគេននូវទេយ្យទានចំពោះព្រះសង្ឃ ហើយបានឧទ្ទិសបុណ្យកុសល ជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ា មហាភក្តីសប្បុរិភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មវិញ្ញាណវិវឌ្ឍនា ប៊ុន សេងលី បិតាមាតាបង្កើតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ ជាបុត្រាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងញាតិការទាំង៧សណ្ដាន រួមទាំងវិញ្ញាណក្ខន្ធវីរៈជនពលី ក្នុងបុព្វហេតុការពារទឹកដី។
កម្មវិធីទី២. ប្រារព្ធពិធីបួងសួងនៅអភិរក្សអង្គរ ដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេច ម៉ែន សំអន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត បានធ្វើពិធីថ្វាយបង្គំព្រះអង្គកងជុំ, ពិធីថ្វាយបង្គំលោកតាដំបងដែក, ពិធីថ្វាយបង្គំមេទ័ពធំ, ពិធីថ្វាយបង្គំព្រះអង្គគោកធ្លក ជាមួយនឹងមានពិធីបួងសួង និងពិធីថ្វាយបង្គំព្រះអង្គជុំ ដែលមានការគោះគង យ៉ាងរន្ទឺរណ្ដំ។
កម្មវិធីទី៣. សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញធ្វើដំណើរទៅកាន់ប្រាសាទអង្គរតូច តាមច្រកចូលខាងកើត ដើម្បីប្រារព្ធពិធី ដោយសម្ដេចបានអញ្ជើញថ្វាយបង្គំព្រះអង្គរាជ្យ ជាមួយនឹងការបូជានូវភ្ញីផ្កា ស្លាធម៌ បាយសី ផ្លែឈើស្រស់ៗ ផ្លែដូងខ្ចីៗស្រស់ៗ ទឹកសុទ្ធ ភេសជ្ជៈ និងគ្រឿងរណ្ដាប់ជាច្រើនមុខទៀត ដែលបានដាក់លើជើងពានយ៉ាងសមសួន និងប្រកបដោយសេចក្តីគោរព។

គួរបញ្ជាក់ថា ខ្លោងទ្វារខាងលិច ដែលជាខ្លោងទ្វារចូលនេះ ហៅថា “គុកតារាជ” ។ ទីនេះតម្កល់ប្រតិមាព្រះនរាយណ៍មួយអង្គ មានព្រះហស្ថ៨ កម្ពស់ប្រមាណ ៣ម៉ែត្រ ហើយអ្នកស្រុកហៅថា “តារាជ” ។ តារាជនេះ ត្រូវបានអ្នកស្រុកនៅសៀមរាប ឬអ្នកមកពីទីឆ្ងាយនានា ធ្វើការគោរពបន់ស្រន់ ពុំដែលដាច់ឡើយ ព្រោះតែភាពល្បីល្បាញ នៃឫទ្ធានុពភាពដ៏អស្ចារ្យរបស់ព្រះអង្គ។ លើសពីនេះទៀត អ្នកស្រុកសៀមរាបអង្គរ ក៏តែងតែប្រារព្ធពីធីឡើងតារាជ នៅថ្ងៃ៣កើត ខែមាឃជារៀងរាល់ឆ្នាំ ដើម្បីសុំនូវសេចក្តីសុខសប្បាយ ដោយសារនៅថ្ងៃនោះ ជាទូទៅអ្នកទីក្រុងអង្គរ គេធ្វើពិធីបិទវដ្ដស្រូវហៅថា “ឡើងមាឃ” ។
បន្ទាប់ពីថ្វាយបង្គំព្រះអង្គរាជ និងថ្វាយគ្រឿងរណ្ដាប់ផ្សេងៗ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញថ្វាយបង្គំព្រះនាងលក្ស្មី ។ ព្រះនាងលក្ម្សី ឬព្រះម៉ែលក្ម្សី គឺជាព្រះសក្ដិ នៃព្រះនរាយណ៍ ព្រះនាងកើតឡើងដំបូង ក្នុងរឿងកូរសមុទ្រទឹកដោះ។ ព្រះនាងមានរូបសម្ផស្សដ៏ល្អលើសលប់ ដែលជាទីចាប់អារម្មណ៍ របស់ព្រះអាទិទេពជាច្រើនក្នុងស្ថានសួគ៌។
បន្ទាប់មកទៀតសម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយបង្គំព្រះអង្គរយពាន់។ ព្រះអង្គរយ ព្រះអង្គពាន ជាទីសក្ការបូជាមួយកន្លែង ស្ថិតក្នុងប្រាសាទអង្គរវត្ត។ ដោយប្រជាពលរដ្ឋជិតឆ្ងាយ មិនថាបរទេស តែងចូលទៅអុជធូបគោរពបូជា ដើម្បីសុំសេចក្តីសុខសប្បាយ ពេលទៅដល់ទីនោះ។
សម្រាប់កម្មវិធីទី៤. គឺពិធីថ្វាយបង្គំព្រះអង្គបាកាន នៅកំពូលអង្គរវត្ត (មានបួនទិស) ។ ចំណែកកម្មវិធីទី៥. ការថ្វាយបង្គំព្រះអង្គពេជ្រ ។ សរុបសេចក្តីមក ពិធីបួងសួងចម្រើនសេចក្តីសុខនេះ បានប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ៕






















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS10 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ