PR NEWS
GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំ ២ផ្ទួនៗគ្នាយ៉ាងកក្រើនរយៈពេលពីរថ្ងៃពេញនៅ ខេត្តកំពង់ស្ពឺ!
មហាព្រឹត្តិការណ៍រួមបញ្ចូលគ្នាធំៗចំនួន២ ការប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាប្រដាល់គុនខ្មែរ។
ខេត្ត កំពង់ស្ពឺ ៖ នៅចុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី០៤ ដល់ទី០៥ ខែមេសា ២០២៦ ពីស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំ និងមហាសប្បាយម្រាប់ពុកម៉ែបងប្អូននៅ ផ្សារស្លាបលែង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។


មហាព្រឹត្តិការណ៍រួមបញ្ចូលគ្នាធំៗចំនួន២ ការប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាប្រដាល់គុនខ្មែរ។ ពុកម៉ែ បងប្អូននឹងរីករាយជាមួយការប្រគំតន្ត្រី «GANZBERG Kun Khmer Tour Concert» នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស រួមមាន៖ លោក ឆាយ វីរៈយុទ្ធ , លោក Toro , កញ្ញា ស្រីមាស់ លោក Monorith, កញ្គា Dariya និងក្រុម David Bee Ten ដែលនឹងមកអង្រួនឆាកតន្ត្រីនៅរាត្រីថ្ងៃទី០៤ ត្រូវនឹងថ្ងៃសៅរ៍។







ដោយឡែក ចូលមកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ អ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ នឹងជក់ចិត្តដិតអារម្មណ៍ជាមួយសង្វៀនប្រដាល់ដ៏ធំ ដែលមានគូប្រកួតពិសេសៗជាច្រើន ក្នុងនោះរួមមានគូប្រាក់លាន គូពិសេស និងគូអន្តរជាតិ ។ សម្រាប់បេក្ខភាពដណ្ដើមប្រាក់លាន Ganzberg Kunkhmer Tour Concert ទម្ងន់៦៥គ.ក្រមានពីរគូ កីឡាករ សូត្រ ខេវិន (មកពីក្លឹប បក្សីស្លាបដែក) និងកីឡាករ រិទ្ធ ភូលូ (មកពីក្លឹប គុជសារសគុនខ្មែរ) ដែលនឹងត្រូវជួបជាមួយជើងខ្លាំងដៃរហ័ស កីឡាករ កូសទីយ៉ា រូឌេនកូ (មកពី សហព័ន្ធរុស្ស៊ី) និងកីឡាករ ម៉ាជីត សេដាលី (មកពី សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់)។



លើសពីនេះ សម្រាប់គូពិសេស គូទី១ប្រភេទទម្ងន់៦០គ.ក្រ កីឡាករ អេលីត សុខហៀង ជួបជាមួយ កីឡាករ សូត្រ សាណូ គូពិសេសទី២ ប្រភេទទម្ងន់៦០គ.ក្រ កីឡាករ វីរៈ ធំ ជួបជាមួយ កីឡាករ រឿង វិច្ឆិកា បន្ថែមពីនេះ សម្រាប់គូអន្ត្រជាតិប្រភេទទម្ងន់ ៥៩គ.ក្រ កីឡាករ បឺត សង្ឃឹម ជួបជាមួយកីឡាករ អាមៀរ អាប់ដូលី មកពីសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ ជាងចុងក្រោយ គូដែលពុកម៉ែ បងប្អូនទន្ទឹងរង់ចាំ គឺជាគូប្រាក់លានចុងក្រោយ តើនរណានឹងក្លាយជាម្ចាស់ប្រាក់លានក្នុងសប្តាហ៍នេះ?


ចង់ជ្រាបកាន់តែច្បាស់ សូមរង់ចាំតាមដានទស្សនា ការផ្សាយផ្ទាល់ពេញរយៈពេលពីរថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News និងទំព័រហ្វេសប៊ុកផ្លូវការ Beer Ganzberg។
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប