ព័ត៌មាន
ការរៀបចំឥណទានឡើងវិញជាការដោះស្រាយ និងសម្រួលដល់លំហូរសាច់ប្រាក់ប្រចាំថ្ងៃ របស់ប្រជាជន
ការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាការដោះស្រាយនូវការលំបាករបស់ប្រជាជន ក្នុងការស្វែងរកប្រាក់ចំណូល ដើម្បីសម្រួលដល់លំហូរសាច់ប្រាក់សម្រាប់ជីវភាពប្រចាំថ្ងៃ និងក៏ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ទាក់ទងនឹងប្រធាន បទ៖(ពន្យល់ពីខ្លឹមសារបច្ចេកទេស និងបកស្រាយចម្ងល់នានារបស់អ្នកសារព័ត៌មានទាក់ទងនឹងស្ថានភាពវិស័យធនាគារ) នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៤ នេះថា ជុំវិញការរៀបចំឥណទានឡើងវិញនេះ នៅពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បាន ដាក់ចេញនូវវិធានការមួយចំនួន ដោយសារនៅក្នុងពេលនេះសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ទទួលនូវផលប៉ះពាល់ ជាច្រើន ជាពិសេសខ្សែច្រវាក់ផលិតកម្មត្រូវបានរអាក់រអួល ឬបញ្ឈប់ ការដឹកជញ្ជូនទាំងក្នុងនិងក្រៅប្រទេសក៏ជួបបញ្ហា និងការប៉ះ ពាល់ទាំងវិស័យទេសចរ បានធ្វើឱ្យភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនត្រូវបិតទ្វាជាដើម។

លោកជំទាវបណ្ឌិត បន្តថា ទាក់ទិនបញ្ហាប្រឈមទាំងអស់នេះ បានធ្វើឱ្យប្រជាជនមួយចំនួនបាត់បង់ការងារ និងប្រាក់ ចំណូលជាដើម, ចំពោះប្រជាជនដែលបានខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ ពួកគាត់បានប្រឈម និងឧបសគ្គ នៃការសងត្រឡប់ទៅគ្រឹះ ស្ថានហិរញ្ញវត្ថុវិញ។ បញ្ហានេះ, រាជរដ្ឋាភិបាលក៏បានចង្អុលបង្ហាញ ឱ្យមានការពិភាក្សាជាមួយវិស័យឯកជន ធនាគារជាតិ នៃកម្ពុជា ក៏បានដាក់ចេញនូវវិធានការកន្លងមកជាហូរ ដើម្បីជួយសម្រួលដល់អតិថិជន ដោយក្នុងនោះធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវ បទប្បញ្ញត្តិមួយចំនួន ដើម្បីឱ្យអ្នកខ្ចីមានលទ្ធភាពសង។

ជុំវិញបញ្ហានេះ, លោក រ័ត្ន សោភ័ណ្ឌ ប្រធានសមាគមធនាគារនៅកម្ពុជា លើកឡើងថា នៅក្នុងស្ថានភាពលំបាក សមាជិក របស់សមាគម បានចូលគាំទ្រនូវរាល់វិធានការរបស់ធនាគារជាតិនៃកម្ពុជា ទៅដល់អតិថិជនរបស់ខ្លួន។ ស្របពេលនេះដែរ, គ្រឹះស្ថាន ធនាគារ ត្រូវតែព្យាយាមរក្សានូវតុល្យភាព ដើម្បីធានាពីស្ថិរភាព និងនិរន្តរភាពរបស់វិស័យធនាគារឱ្យនៅបន្ត ជាក់ស្តែងការរៀបចំ ឥណទានឡើងវិញនេះ គឺមានជាច្រើនទម្រង់ ដែលយើងបានកំពុងអនុវត្ត ក្នុងនោះបើគិតត្រឹមខែ សីហា ឆ្នាំ ២០២៤ អតិថិជនដែល មកស្នើរសុំ មានចំនួន ២៨៦ ពាន់នាក់ ដោយមានទំហំទឹកប្រាក់ក្នុងរង្វង់ ៤ ពាន់លានដុល្លារ។

ទាក់ទិនការរៀបចំឥណទាននេះដែរ, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើក ឡើងផងដែរថា បន្ទាប់ពីទទួលបានសារាចរណ៍ណែនាំ នៃការរៀបចំឥណទានឡើងវិញនេះ សមាគមបានចេញប្រកាសមួយជូនដល់ សមាជិក ឱ្យចូលក្នុងការរៀបចំឥណទាននេះ ក្នុងនោះបានសង្កេតឃើញថា ចាប់ពីខែ មិថុនា មកដល់ខែ សីហា ឆ្នាំ ២០២៤ នេះ មានការកើនឡើងគួរកត់សម្គាល់ ហើយនឹងអាចកើនឡើងថែមទៀត បន្ទាប់ពីមានការប្រកាសនៃការរៀបចំឥណទានឡើងវិញ ដោយ មិនធ្វើសំវិធានធន។
សូមបញ្ជាក់ថា នាពេលកន្លងមកនេះ ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យបន្តរៀបចំ ឥណទានឡើងវិញ ដើម្បីជួយសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន ដោយ វិធានការអនុគ្រោះនេះនឹងបន្តរហូតដល់ ខែធ្នូ ឆ្នាំ ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា