ព័ត៌មាន
ព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ ទូទាំងប្រទេសមានទេសចរជាតិ អន្តរជាតិទស្សនាជាង២លាននាក់
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានឲ្យដឹងថា ឆ្នាំនេះ បើទោះ មិនមានការរៀបចំកម្មវិធីប្រណាំងទូកថ្នាក់ជាតិ ក៏នៅក្នុងរយៈពេលឈប់សម្រាកបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកានេះ គឺមានភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញដើរទស្សនាមានប្រមាណជាង២លាន៣៦ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិ មានជាង៤៤ម៉ឺននាក់ ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១ ទូទាំងប្រទេសមានទេសចរជាតិអន្តរជាតិដើរកម្សាន្តប្រមាណជាង៤៦ម៉ឺននាក់ ក្នុងនោះ ទេសចរអន្តរជាតិ មានជិត១៣ម៉ឺននាក់ ថ្ងៃទី២ មានទេសចរជាតិអន្តរជាតិជាង ៩៨ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិជាង១៥ម៉ឺននាក់ ថ្ងៃទី3 មានទេសចរជាតិអន្តរជាតិដើរកម្សាន្តប្រមាណជិត៩២ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិមានជិត១៦ម៉ឺននាក់។
បើតាមភ្ញៀវទេសចរអន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី៧ ខែវិច្ឆិកានេះថា ជាក់ស្តែង នៅខែមុននេះ គឺភ្ញៀវទេសចរអន្តរជាតិនានា បាននាំគ្នាកក់ទិញកញ្ចប់ទេសចរមកទស្សនាកម្ពុជា ឲ្យចំថ្ងៃ កម្ពុជា រៀបចំព្រះរាជពិធីបុណ្យអុំទូក ហើយនៅក្នុងឆ្នាំនេះ បើទោះកម្ពុជា មិនមានការរៀបចំកម្មវិធីប្រណាំងទូកនៅមុខព្រះរាជវាំង ក៏គេបានឱកាសទៅទស្សនានៅខេត្តសៀមរាប និងដើរទស្សនាកម្សាន្តតំបន់ទេសចរណ៍ល្អប្លែកៗជាច្រើនកន្លែងទៀត ដែលធ្វើឲ្យគេមិនមានការនឹកផ្ទះ និងចង់មកទស្សនាកម្ពុជាម្តងទៀត។
នៅក្នុងរបាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថារយៈពេលឈប់សម្រាកបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៥ រាជធានីខេត្តដែលទាក់ទាញទេសចរជាតិអន្តរជាតិច្រើនជាងគេលំដាប់ទី១ ខេត្តសៀមរាប មានភ្ញៀវទៅទស្សនាជិត៣៧ម៉ឺននាក់ ភ្ញៀវអន្តរជាតិមានជិត១ម៉ឺននាក់ ទី២ ខេត្តព្រះសីហនុ មានភ្ញៀវជាង៣២ម៉ឺនាក់ ភ្ញៀវអន្តរជាតិមានជិត៩ម៉ឺននាក់ ទី៣ រាជធានីភ្នំពេញ មានភ្ញៀវទស្សនាជាង៣០ម៉ឺននាក់ ភ្ញៀវអន្តរជាតិជិត២ម៉ឺននាក់ បទី៤ខេត្តកំពត មានភ្ញៀវទៅទស្សនាជិត២០ម៉ឺននាក ទី៥ខេត្ត ប៉ៃលិនមានភ្ញៀវទៅទស្សនាជិត១៩ម៉ឺននាក បន្ទាប់មកខេត្ត កែប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ អត្ថបទ ស៊ុម សុខជា






-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ