ព័ត៌មាន
ក្រសួងកសិកម្មសហការជាមួយរោងម៉ាស៊ីនកិនស្រូវធំៗទទួលទិញស្រូវរក្សាស្ថិរភាពតម្លៃស្រូវជូនពលរដ្ឋ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវធំៗមួយចំនួន ត្រៀមទទួលទិញរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងតម្លៃសមរម្យ ដើម្បីរក្សាស្ថេរភាពថ្លៃ និងបញ្ចៀសការកកកុញនៃការប្រមូលផលស្រូវរបស់ពលរដ្ឋ ដែលជាហេតុធ្វើឲ្យតម្លៃស្រូវមានការធ្លាក់ចុះ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៩ ខែតុលានេះថា នៅពេលនេះ ក្រសួងកសិកម្ម បានសម្រេចបើកកិច្ចសហការជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវធំៗមួយចំនួន ត្រៀមទទួលទិញស្រូវឡើងវិញ ពីបណ្តាប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយផ្តល់ជូននូវតម្លៃសមរម្យ ទៅតាមគុណភាពស្រូវនីមួយៗរបស់មួយៗពលរដ្ឋ ដើម្បីយកមកស្តុកទុក ចៀសវាងការកកកុញផលស្រូវ និងកែច្នៃនាំចេញផងដែរ។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យបានមានប្រសាសន៍ថា ក្រសួងកសិកម្ម បានធ្វើការជាមួយរោងម៉ាស៊ីនធំៗមួយចំនួន ត្រៀមប្រមូលទិញស្រូវឡើងវិញពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសចៀសឲ្យបានការកកកុញផលស្រូវ និងធ្វើឲ្យស្រូវលក់ចេញបានតម្លៃសមរម្យ។ ឯកឧត្ដមបន្តក្រសួងបានធ្វើការងារនេះបានល្អរលូន ជោគជ័យ ហើយរហូតដល់ពេលនេះតម្លៃស្រូវកើនឡើងក្នុងកម្រិតមួយដែលពលរដ្ឋអាចទទួលយកបាន។
នៅក្នុងដំណើរការប្រមូលទិញស្រូវឡើងវិញ និងការធ្វើឲ្យតម្លៃស្រូវមានភាពល្អប្រសើរ ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានណែនាំដល់បណ្តាកសិករ និងបណ្តាអ្នកផលិតស្រូវអង្ករ គួរនាំគ្នាធ្វើយ៉ាងណាឲ្យស្រូវដុះទុំល្អ ការប្រមូលផលស្រូវចៀសវាងការលាយកំទិចកំទីផ្សេងៗដែលនាំឲ្យប៉ះពាល់តម្លៃស្រូវអង្ករ។
ព្រមជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឲ្យកសិករនាំគ្នាប្រើប្រាស់ពូជស្រូវខ្មែរ ដែលស្រូវធ្វើឲ្យក្រសួង ក៏ដូចជារោងម៉ាស៊ីននានាងាយអន្តរាគមន៍ប្រមូលទិញយកមកស្តុកទុក និងកែច្នៃដើម្បីធ្វើការនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។
ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ចំពោះកសិករ ដែលប្រើប្រាស់ពូជស្រូវបរទេស គឺក្រសួង និងរោងម៉ាស៊ីនគឺមានការពិបាកអន្តរាគមន៍ប្រមូលទិញយកមកស្តុកទុកធ្វើការកែច្នៃនាំចេញ ដោយសារ កម្ពុជា មិនអាចនាំចេញអង្ករពូជបរទេសទៅលក់នៅលើទីផ្សារអន្តរជាតិបាននោះទេ។
សូមបញ្ជាក់ថា តម្លៃស្រូវសើម នៅខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តសៀមរាប ដែលបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងខែតុលាឆ្នាំ២០២៤នេះ ស្រូវសែនក្រអូប ១គ.ក តម្លៃជាមធ្យម ១២៣៥រៀល ស្រូវOM តម្លៃ១០២០រៀល និងស្រូវស្រង៉ែ តម្លៃ១០៣៥រៀល៕ អត្ថបទ៖ ស៊ុម សុខជា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា