ព័ត៌មាន
ក្រុមអ្នកវិភាគនៅកម្ពុជា៖ ការចោទពីភាពបរាជ័យលើការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសរបស់ក្រុមជ្រុលនិយម គឺខុសពីការពិត និងគ្រាន់តែជារបៀបវារៈនយោបាយតែប៉ុណ្ណោះ
ក្រោយពីទទួលនូវបរាជ័យដ៏សែនអាម៉ាស់ជាច្រើនដងក្នុងការធ្វើបាតុកម្មនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងអាមេរិក ក្រោមលេសញុះញង់ស្តីពីបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ឥឡូវនេះ ក្រុមនយោបាយប្រឆាំងជ្រុលនិយម បានបង្វែរទិសដៅដោយយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកធ្វើជាប្រធានបទដើម្បីបង្កជាការភ័ន្តច្រឡំ និងដកការទុកចិត្តរបស់ប្រជាជនខ្មែរលើរដ្ឋាភិបាលដែលអ្នកវិភាគនៅកម្ពុជាមើលឃើញថា ជាការខុសពីការពិត និងគ្រាន់តែជារបៀបវារៈនយោបាយតែប៉ុណ្ណោះ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចោទប្រកាន់របស់ក្រុមប្រឆាំងគឺជាការលាបពណ៌ និងដើម្បីផលចំណេញនយោបាយរបស់ខ្លួន។
លោកបណ្ឌិត មានប្រសាសន៍ថា “ខ្ញុំមិនយល់ដូចទស្សនៈប្រឆាំងដែលនិយាយថាកម្ពុជាបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ គាត់និយាយដោយលំអៀងទៅលើនយោបាយ ដោយមានរបៀបវារៈនយោបាយ”។

លោកបានបន្ថែមថា “កម្ពុជាអនុវត្តកិច្ចព្រមព្រៀងនេះបានជោគជ័យ ដែលជោគជ័យទី១គឺជោគជ័យជាប្រជាជាតិសកល ដោយអង្គការសហប្រជាជាតិមិនដែលស្វែងរកសន្តិភាពបានជោគជ័យដូចនៅកម្ពុជាទេ”។
លោកបណ្ឌិតបានបន្តថា កម្ពុជាទទួលបានជោគជ័យនាំទៅដល់ការរៀបចំការបោះឆ្នោត ការរៀបចំរាជរដ្ឋាភិបាល ការតាក់តែងធម្មនុញ្ញរហូតដល់ការអនុវត្ត និងការថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ ដោយនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន។ បន្ថែមពីនោះ លោកបណ្ឌិតបានគូសបញ្ជាក់ថា កម្ពុជាបានចូលរួមក្នុងឆាកអន្តរជាតិ ទាំងកិច្ចការតំបន់ កិច្ចការសកល កិច្ចការអង្គការសហប្រជាជាតិ និងចូលរួមក្នុងការថែរក្សាសន្តិភាពពិភពលោក ដូចជាការចូលរួមនៅក្នុងវេទិកាអាស៊ានជាដើម។

ជាមួយគ្នានេះ លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្ត្រនយោបាយ ថាការចោទប្រកាន់របស់ក្រុមនយោបាយជ្រុលនិយមទាំងនោះគឺខុសស្រឡះពីការពិតជាក់ស្តែង ហើយជាការបញ្ជារបស់បរទេសដែលជាមេកើយតែប៉ុណ្ណោះ។
លោក បានលើកឡើងថា “ការចោទប្រកាន់នេះ គឺផ្ទុយស្រឡះពីតថភាពពិតនៃដំណើរការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជានៅគ្រប់វិស័យទាំងនយោបាយ សេដ្ឋកិច្ច និងការបរទេស”។
លោកបានបន្ថែមថា “ការចោទប្រកាន់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស និងទណ្ឌិត សម រង្ស៊ី បានបង្ហាញយ៉ាងច្បាស់ពីគោលនយោបាយបរទេសនិយម និងគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួក”។
លើសពីនេះទៅទៀត អ្នកវិភាគភូមិសាស្ត្រនយោបាយរូបនេះបានគូសបញ្ជាក់ថា ការយករឿងកិច្ច្រមព្រៀងទីក្រុងប៉ារីស រឿង CLV-DTA និងបញ្ហាព្រំដែនជាដើម សុទ្ធសឹងតែជាចេតនា និងការបង្គាប់បញ្ជាពីបរទេសដែលជាចៅហ្វាយរបស់ក្រុមប្រឆាំង បើទោះបីជាបញ្ហាទាំងនោះ រដ្ឋាភិបាលកម្ពុជាបានធ្វើការបកស្រាយត្រឹមត្រូវក៏ដោយ ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ថាការចោទប្រកាន់របស់ក្រុមប្រឆាំងទាំងនេះ គឺជារឿងដដែលៗ ហើយមានជារៀងរាល់ឆ្នាំ។
លោកបណ្ឌិតបានលើកឡើងថា “រៀងរាល់ឆ្នាំតែងតែមានការលើកឡើងពីមុំ ពីជ្រុងនយោបាយពីទស្សនៈនយោបាយផ្សេងៗទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹង”។
លោកបានបន្តថា ការលើកឡើងទាក់ទងនឹងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជួយឱ្យរដ្ឋាភិបាលកាន់តែយកចិត្តទុកដាក់ ពិនិត្យ និងបំពេញបន្ថែមចន្លោះខ្វះខាតរបស់ខ្លួន ដែលក្នុងនោះការលើកឡើងនានាគួរភ្ជាប់ជាមួយភស្តុតាង និងហេតុផលច្បាស់លាស់ក្នុងន័យកែលំអរ កុំបំប៉ោងបំផ្លើសពីការពិតជាក់ស្តែង។
ទោះយ៉ាង លោកបានសង្កត់ធ្ងន់ថា “ប្រជាពលរដ្ឋកុំចេះតែជឿដោយគ្មានហេតុផល ប្រជាពលរដ្ឋត្រូវចេះបង្កើនចំណេះដឹង បង្កើនការទទួលបានព័ត៌មាន តាមដានហេតុការណ៍ហើយចេះវិភាគ ចេះពិចារណា ចេះវាយតម្លៃ ប្រសិនជាបងប្អូនប្រជាពលរដ្ឋយើងក្លាយទៅជាអ្នកមានចំណេះដឹង យល់ពីល្បិចនយោបាយ ចេះវិភាគ ចេះទទួលបានព័ត៌មានអីច្រើន អ៊ីចឹងអ្នកខំបំផ្លើសខំបំប៉ោង ខំធ្វើនយោបាយប្រជាភិថុតិអ្វីជាដើម អ្នកនោះនឹងបាត់តម្លៃដោយខ្លួនឯង”។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ចព្រមព្រៀងគ្នា ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសប៉ារាំង ដែលមានការចុះហត្ថលេខាពីភាគីជម្លោះកម្ពុជា ៤ និងមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ក្នុងគោលបំណងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ កិច្ចព្រមព្រៀងនេះ បានផ្តល់កម្ពុជានូវ ការកសាងសង្គមប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ការបង្កើតរដ្ឋធម្មនុញ្ញ ជាពិសេសគឺការយាង្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចូលមកកាន់មាតុកម្ពុជាវិញ និងបង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ ហើយស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះដែរ៕
-
ព័ត៌មាន4 days agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន1 week agoគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ និងយុទ្ធជនពលីដើម្បីបុព្វហេតុជាតិ របស់ប្រទេសអាស៊ែបៃហ្សង់
-
ព័ត៌មាន1 week agoការថែទាំខួបផ្លូវជាការចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
-
ព័ត៌មាន6 days agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនទ្រព្យចំនួន ៦ ប្រភេទរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ សិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ