ព័ត៌មាន
គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង រៀបចំវេទិកាជាមួយអ្នកសារព័ត៌មាន អំពីការងារជំរឿនមន្ត្រី
នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារផ្សព្វផ្សាយព័ត៌មាននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ បានរៀបចំវេទិកាជាមួយអ្នកសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីដំណើរការនៃការអនុវត្តការងារ និងលទ្ធផលដែលសម្រេចបានឆ្ពោះទៅកាន់ការចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធគោលដៅ ដែលរាជរដ្ឋាភិបាលបានកំណត់ ពិសេសការអនុវត្តមុនគេដោយផ្ទាល់នៅក្រសួងមុខងារសាធារណៈនាពេលខាងមុខនេះ។ ក្នុងវេទិកានារសៀលនេះ មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស ៦រូបដែលជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងមន្ត្រីជំនាញ ដែលជាក្រុមការងារទាំងអស់ នៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណ ៥០នាក់។
ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គភាពនីតិប្រតិបត្តិ គឺជាគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។ យុទ្ធនាការជំរឿនមន្ត្រី ចាប់ផ្តើមនៅមូលដ្ឋានរាជធានីភ្នំពេញសម្រាប់ គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ហើយនឹងត្រូវបន្តតាមបណ្តាខេត្តទូទាំងប្រទេស។ ដោយឡែកសម្រាប់មុខសញ្ញា ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ យុទ្ធនាការជំរឿនមន្ត្រីនឹងចាប់ផ្តើមនៅក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហើយបន្តតាមក្រសួង ស្ថាប័ននានា ដែលជាគោលដៅជាបន្តបន្ទាប់។ គោលដៅនៃការធ្វើជំរឿននេះ គឹដើម្បីទទួលបានទិន្នន័យជាក់លាក់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នា។
វេទិកានេះ មានការបង្ហាញអំពីសាវតា គោលបំណង វិសាលភាព ក៏ដូចជាបច្ចេកទេសផ្សេងៗគាំទ្រដល់ដំណើរការនៃយន្តការធ្វើជំរឿនមន្ត្រីជាក់ស្តែង ព្រមទាំងវេទិកាសំណួរ ចម្លើយ ពីវាគ្មិនទាំង៦ ដែលជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ជាមួយអ្នកសារព័ត៌មានផងដែរ។ វាគ្មិនកិត្តិយសទាំង ៦រូបរួមមាន៖ (១)លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មការតិ, (២)ឯកឧត្ដម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ, (៣)ឯកឧត្ដម ទិត ច័ន្ទតារា ទីប្រឹក្សាឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារផ្សព្វផ្សាយព័ត៌មាននៃគណៈកម្មការ, (៤)ឯកឧត្ដម ឡុង សារឿន អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្រ្តីតាមឌីជីថល និងជាប្រធានក្រុមការងារបច្ចុប្បន្នភាព និងអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលនៃគណៈកម្មការ (៥)លោក មាស ពេជ្រ អគ្គនាយករង តំណាងឯកឧត្ដម ពេជ្រ វិជ្ជាគន្ធី ប្រធានក្រុមការងារបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីនៃគណៈកម្មការ និង (៦)លោក ឡេង សុភក្រ ប្រធាននាយកដ្ឋានធនធានមនុស្ស តំណាង ឯកឧត្ដម សុខ សប្បាយណា អនុប្រធាននៃគណៈកម្មការ។









-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ