ព័ត៌មាន
ចិនកំពុងជំរុញកសាងប្រព័ន្ធបណ្ដាញទូរស័ព្ទចល័តល្បឿនលឿននៅកម្ពុជា ឱ្យចប់នៅឆ្នាំ២០២៥ ខាងមុខ
ចិនបានកំពុងចូលរួមចំណែក កសាងប្រព័ន្ធបណ្ដាញទូរស័ព្ទចល័តនៅកម្ពុជាយ៉ាងសកម្ម និងគ្រោងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ ដើម្បីជំរុញឱ្យសម្រេចបានតាមអត្រាគោលដៅ គ្របដណ្ដប់ប្រព័ន្ធអ៊ីនធឺណេតល្បឿនលឿន ដោយក្នុងតំបន់ទីក្រុងឱ្យបាន ១០០% និង តំបន់ជនបទ ៧០% ។

ឯកឧត្តម វ៉ង ចិនពីន (Wang Wenbin)ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លើកឡើងក្នុង «វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា ឆ្នាំ ២០២៤» នៅថ្ងៃទី ៤ ខែ វិច្ឆិកា នេះថា, ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនបានយល់ដឹងគ្រប់ជ្រុង អំពីការអភិវឌ្ឍខ្លាំងក្លានៃសេដ្ឋកច្ចីជីថលរបស់ ប្រទេសកម្ពុជា ដើរលើវិថីគ្រប់ច្រកល្ហក, ហេដ្ឋារចនាសម្ព័ន្ធឌីជីថលបានអភិវឌ្ឍឥតឈប់ឈរ និងបានឃើញមាននៅលើអេក្រង់អេឡិច ត្រូនិក និងអេក្រង់ Touch Screen គ្រប់ទីកន្លែង។ ទោះបីនៅផ្សារទំនើបធំៗ ឬក៏ហាងបាយតូចៗ ប្រើប្រាស់ទូរស័ព្ទដៃ ធ្វើការទូទាត់ អេឡិចត្រូនិក បានក្លាយទៅជាទំលាប់ធម្មតា ក្នុងនោះវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកាន់តែច្រើន បានដាក់ឱ្យដំណើរការ នៅកម្ពុជា ព្រមទាំងដំណើរការអាជីវកម្មប្រកបដោយភាពជោគជ័យ បានផ្ដល់ភាពកាន់តែងាយស្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាជនកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត លើកឡើងបន្ថែមថា បញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សារៈសំខាន់ លើការបណ្តុះបណ្តាល ធនធានមនុស្សវិស័យឌីជីថល ជំរុញការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតលក្ខខណ្ឌកាន់តែល្អប្រសើរ ដល់ការជំរុញការប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថល។ ទាក់ទិនបញ្ហានេះដែរ, ឯកឧត្តម វ៉ាង វិនពីន បានថ្លែងនូវការរីករាយ ដែលបានមើលឃើញសេដ្ឋកិច្ចឌីជីថល រវាងចិននិងកម្ពុជា កំពុងទទួលបានការរីកចម្រើនយ៉ាងខ្លាំងក្លា។
ឯកឧត្តម វ៉ាង វិនពីន បានបង្ហាញឱ្យដឹងថា ជុំវិញប្រព័ន្ធបច្ចេកវិទ្យានេះដែរ, ភាគីចិនបានកំពុងចូលរួមចំណែកការកសាងប្រព័ន្ធ បណ្ដាញទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជាយ៉ាងសកម្ម ដោយបានកំពុងលើកកម្ពស់ការគ្របដណ្តាប់ប្រព័ន្ធទូទាំងប្រទេសគួរគត់សម្គាល់ ជួយកម្ពុជាឱ្យសម្រេចបានគោលដៅនូវអត្រាគ្របដណ្ដប់ប្រព័ន្ធអ៊ីនធឺណេតល្បឿនលឿន នៅតំបន់ទីក្រុងឱ្យបាន និងជនបទនៅត្រឹមឆ្នាំ ២០២៥ខាងមុខ ។ ទន្ទឹមនឹងនេះ, ក្រុមហ៊ុនចិនដែលវិនិយោគនៅកម្ពុជា បានកំពុងបញ្ចេញអស់សមត្ថភាពរបស់ខ្លួន ដែលមានឧត្តមភាព ខាងបច្ចេកវិទ្យា ជំរុញដាក់ឱ្យអនុវត្ត និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាក្លោង (Cloud Technology) និងការ ទាត់ប្រាក់ចល័តជាដើម ដែលជាបច្ចេកវិទ្យាបែបថ្មី នៅគ្រប់មុខរបរ និងគ្រប់វិស័យនៅកម្ពុជា ជួយប្រទេសកម្ពុជាក្នុងការលើកកម្ពស់ កម្រិតបច្ចេកវិទ្យាឌីជីថល និងសម្រេចបានបរិវត្តកម្មឌីជីថល (Digital Transformation) ជាបន្តបន្ទាប់។

ជុំវិញបញ្ហានេះដែរ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក ឡើងផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, បច្ចេកវិទ្យាឌីជីថល មានការរីកចម្រើនយ៉ាងរហ័ស និង បានក្លាយជាចន្ទល់មួយថ្មី បន្ថែមទៀត សម្រាប់គាំទ្រកំណើន និងធានាដល់ភាពធន់នៃសេដ្ឋកិច្ច ។ បច្ចេកវិទ្យាឌីជីថលទាំងនេះ បានជំរុញនវានុវត្តន៍ថ្មីៗ ដែលចូលរួម ចំណែកបង្កើតតម្លៃបន្ថែម, បង្កើនផលិតភាព និងប្រសិទ្ធភាពការងារ, ព្រមទាំងបានក្លាយជាកត្តាជំរុញការតភ្ជាប់ពាណិជ្ជកម្ម ជាមួយ សេដ្ឋកិច្ចសកលផងដែរ ។ សម្រាប់កម្ពុជា, ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ត្រូវបានចាត់ទុកជាចលករដ៏សំខាន់មួយ ក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច ក្នុងនោះរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប្រាកដនិយមរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, បានប្រកាសដាក់ឱ្យអនុវត្ត នូវ «ក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និង ង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥», ដែលជាឯកសារគោលនយោបាយរយៈពេលវែង សម្រាប់ធ្វើជាត្រីវិស័យ ក្នុងការរៀបចំបរិវត្តកម្មឌីជីថលរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា