ព័ត៌មាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីអង្គកឋិនទានដង្ហែរទៅមកកាន់វត្តទួលអង្គញ់ ស្ថិតក្នុងភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារអាមេរិក ។
ក្នុងពិធីនោះផងដែរក៏បានយាង្គអញ្ជើញចូលរួមរបស់សម្តេចព្រះរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី លោកជំទាវ ហង់ ភារី អ៊ឹមសិទ្ធិ ព្រមទាំងក្រុមគ្រួសារ លោកជំទាវ ណុព្វ ស៊ីដារ៉ា ប៉ុល សារឿន រួមជាមួយ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងធម្មការ និងសាសនា ថ្នាក់ដឹកនាំស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវ អ៊ឹម ប៉ូលីការ លោកជំទាវ ហង្ស ភារី អ៊ឹម សិទ្ធិ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា ក្រុមការងារ ពុទ្ធបរិស័ទ្ធជិតឆ្ងាយដែលបានរួមគ្នាកសាង នូវសមិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងវត្តទួលអង្គញ់នេះ។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង់នូវសមិទ្ធផលនៅក្នុងវត្តទួលអង្គញ់ ដែលជាទីកន្លែងគោរពប្រតិបត្តិសាសនា និងមួយចំណែកទៀតចូលរួមលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ទន្ទឹមនឹងនោះផងដែរ សម្តេចកោតសសើរដល់រដ្ឋបាលខេត្ត ដែលបានទទួលយកនូវពលករចំណាកស្រុកដែលបានត្រលប់ពីធ្វើការនៅប្រទេសថៃ ក្នុងអំឡុងពេលដែលមានជម្លោះព្រំដែនកម្ពុជា-ថៃ និងបានផ្តល់ឱកាសការងារក្នុងខេត្តស្វាយរៀងជូនដល់ពួកគាត់ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។ បុណ្យកឋិន ជាពិធីបែបព្រះពុទ្ធសាសនាបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែរចូលទេទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ពិធីបុណ្យប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយថ្ងៃដំបូងត្រូវមានពិធីក្រុងពាលី សូត្រមន្ត សម្តែងធម៌ទេសនា និងថ្ងៃបន្ទាប់គឺមានពិធីដង្ហែអង្គកឋិនទានជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវបទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ៕














-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ