ព័ត៌មាន
ឯកឧត្តម ឃឹម ហ្វីណង់៖ មកដល់ពេលនេះសហគមន៍កសិកម្មទំនើបដើរដល់ដំណាក់កាលរៀបចំផែនការពង្រីកវិសាលភាពផ្នែកផលិតកម្ម និងទីផ្សារ
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ផ្លូវការនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះថា រហូតមកដល់ពេលនេះ សហគមន៍កសិកម្មមួយនេះបានដើរដល់ដំណាក់កាលរៀបចំផែនការពង្រីកវិសាលភាពរបស់ខ្លួន ទាំងខាងផ្នែកផលិតកម្ម និងទីផ្សារ ដែលនឹងត្រូវការការចូលរួមកាន់តែច្រើន ទាំងពីសំណាក់កសិករនិងដៃគូពាណិជ្ជកម្ម។
ឯកឧត្តម ហ្វីណង់ បានលើកឡើងបែបនេះ ភ្ជាប់ជាមួយរូបភាពនាអំឡុងពេលនាំដៃគូពាណិជ្ជកម្ម និងទីផ្សារ ដែលគ្រោងនឹងចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើបរបស់យើងនៅត្រាំកក់ ពិនិត្យមើលខ្សែច្រវ៉ាក់ផលិតកម្មបន្លែនៃសហគមន៍។
ឯកឧត្តមបានសរសេរថា៖«រហូតមកដល់ពេលនេះ សហគមន៍កសិកម្មមួយនេះបានដើរដល់ដំណាក់កាលរៀបចំផែនការពង្រីកវិសាលភាពរបស់ខ្លួន ទាំងខាងផ្នែកផលិតកម្ម និងទីផ្សារ ដែលនឹងត្រូវការការចូលរួមកាន់តែច្រើន ទាំងពីសំណាក់កសិករនិងដៃគូពាណិជ្ជកម្ម ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំមួយ ដែលនឹងផ្តល់អត្ថប្រយោជន៍រឹតតែច្រើន និងកាន់តែធំទូលំទូលាយដល់បងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់»។
បើតាមឯកឧត្តម អ្នកនាំពាក្យ បើមិនមានអ្វីប្រែប្រួលទេ សហគមន៍នឹងបន្ថែមះសំណាញ់ំនួន ១០០ខ្នងទៀតនៅក្នុងអំឡុងពេល២-៣ខែខាងមុខទៀត ដើម្បីធានានិរន្តភាពនៃការផ្គត់ផ្គង់ទៅកាន់ទីផ្សារ និងស្ថេរភាពនៃប្រតិបត្តិរបស់សហគមន៍នៅក្នុងតម្លៃមួយដែលអាចប្រកួតប្រជែងនៅក្នុងទីផ្សារបាន។
សូមជម្រាបថា សហគមន៍កសិកម្មទំនើបជាប្រភេទសហគមន៍កសិកម្មប៉ុន្តែមានលក្ខណៈពិសេសលើសពីសហគមន៍កសិកម្មទូទៅ ដោយសហគមន៍កសិកម្មទំនើបផ្តោតសំខាន់ទៅផលិតកម្មរួមដែលមានលក្ខណៈទ្រង់ទ្រាយធំ ដោយប្រជាកសិករដែលជាសមាជិកមានផលិតកម្មរួមគ្នា។ សហគមន៍កសិកម្មទំនើបដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦របស់រដ្ឋាភិបាលនីតិកាលទី៧ ត្រូវបានដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២៣។
ឯកឧត្តម ហ្វីណង់ បានឱ្យដឹងថា សហគមន៍កសិកម្មទំនើប ជាសហគមន៍កសិកម្មគ្រាន់តែមានការខុសប្លែកពីសហគមន៍កសិកម្មទូទៅត្រង់ថា សហគមន៍កសិកម្មទំនើបធ្វើផលិតកម្មរួមគ្នាក្នុងទ្រង់ទ្រាយ ដែលមានសេដ្ឋកិច្ចមាត្រដ្ឋាន មានប្រព័ន្ធគ្រប់គ្រងរួមច្បាស់លាស់ និងមានការបែកចែកភាគលាភត្រឡប់ទៅវិញប្រកបដោយសមធម៌។ ឯកឧត្តមបញ្ជាក់ថា កន្លងមកកម្ពុជាមានច្បាប់ស្តីពីសហគមន៍កសិកម្មក្នុងប្រទេសកម្ពុជាមានអាយុកាល១១ឆ្នាំរួចទៅហើយ តាំងពីឆ្នាំ២០១៣មក ហើយរហូតមកដល់ពេលនេះ មានសហគមន៍កសិកម្មចន្លោះពី១២០០ ទៅ១៣០០សហគមន៍នៅទូទាំងប្រទេសរួចមកហើយ។ ដោយឡែកនៅក្នុងរដ្ឋាភិបាលអាណត្តិទី៧នេះ បានរៀបចំឱ្យមានកម្មវិធីគោលនយោបាយអាទិភាពថ្មីមួយឈ្មោះថា សហគមន៍កសិកម្មទំនើបដែលស្ថិតនៅក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៦របស់រដ្ឋាភិបាលអាណត្តិថ្មីនេះ ហើយដែលជាប្រភេទសហគមន៍កសិកម្មមួយបែបដែលមានកម្រិតស្មើដើមខ្ពស់ជាងសហគមន៍កសិកម្មពីមុន ជាពិសេសលើការធ្វើសមាហរណកម្មលើផ្នែកផលិតនេះតែម្តង បើធៀបនឹងសហគមន៍ចាស់ គឺគាត់ផលិតរៀងៗខ្លួន ដែលកសិករធ្វើបែបនេះពិបាកសម្របសម្រួល ថ្លៃដើមខ្ពស់ គុណភាពមិនមានស្តង់ដាតែមួយ ហើយបរិមាណផ្គត់ផ្គង់ក៏ពិបាក៕

-
ព័ត៌មាន6 days ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន5 days ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន5 days ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន1 week ago
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី
-
ព័ត៌មាន13 hours ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
-
ព័ត៌មាន4 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥