ព័ត៌មាន
ក្រសួងមហាផ្ទៃបង្ហាញលទ្ធផលកោសល្យវិច័យ ខណៈបណ្ដាញព័ត៌មានថៃផ្សាយថា ពុំមានការស្លាប់នៅភូមិព្រៃចាន់
ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីបញ្ជក់ព័ត៍មាន ជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានបណ្តាញព័ត៌មានថៃ បានផ្សព្វផ្សាយថា ពុំមានប្រជាពលរដ្ឋខ្មែរស្លាប់ ក្នុងករណីទាហានថៃបានបើកការបាញ់ប្រហារលើអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា នោះឡើយ ក្រៅពីជនរងគ្រោះ ៣នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនថា កម្លាំងប្រដាប់អាវុធថៃ បានបើកការបាញ់ប្រហារដោយបើ អាវុធវែង ប្រភេទ «M16» ជាច្រើនគ្រាប់មកលើប្រជាពលរដ្ឋខ្មែរ ក្នុងភូមិព្រៃចាន់ បណ្តាលឱ្យបាត់បង់ជីវិត ចំនួន១នាក់ និងរបួសធ្ងន់ចំនួន៣នាក់។ ជនរងគ្រោះបាត់បង់ជីវិត ឈ្មោះ ឌី ណៃ (ហៅសល់) ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់។ លទ្ធផលកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជា រកឃើញថា នៅ ផ្នែកក្បាលនៃសពមានស្នាមដាច់រលាត់ស្បែកមុខ ទំហំ ៥មីលីម៉ែត្រ ផ្នែកដងខ្លួនមានស្នាមដាច់ធ្លុះមួយ កន្លែងរាងទ្រវែងលើដើមដោះខាងឆ្វេង ទំហំ ២គុណ និង៣សង់ទីម៉ែត ទិសដៅបញ្ឆិតចូលក្នុងដងខ្លួនពី ឆ្វេងទៅស្តាំ និងមានក្បាលគ្រាប់កាំភ្លើងបៀមក្រោមស្បែកលើឆ្អឹងជំនីខាងស្តាំផ្នែកខាងក្រោយចំនួនមួយ កន្លែង។ គណៈកម្មការជំនាញបានវះកាត់យកក្បាលគ្រាប់នោះចេញ នៅចំពោះមុខក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ដោយឃើញច្បាស់ថាក្បាលគ្រាប់នោះ មាន ០១គ្រាប់ ទំហំមុខកាត់ ៥.៧មីលីម៉ែត្រគុណ បណ្ដោយក្បាលគ្រាប់ ២៣មីលីម៉ែត្រ មានខ្សែទៅវិល (រ៉ៃយ៉ា ) ចំនួន ៦ខ្សែ (វិលស្តាំ)។
ជាមួយគ្នានេះ គណៈកម្មការកោសល្យវិច័យរកឃើញទៀតថា កន្លែងកើតហេតុទី១ មាន ប្រជាពលរដ្ឋខ្មែរ៣នាក់រងរបួសធ្ងន់ នៅទីតាំងដែលមានចម្ងាយពីគោលដៅកម្លាំងប្រដាប់អាវុធថៃបាញ់ ចេញប្រហែល១០០ម៉ែត្រ។ ឯទី២ ជាទីតាំងជនរងគ្រោះបាត់បង់ជីវិតនៅហ្នឹងកន្លែង ចម្ងាយពីគោលដៅ កម្លាំងប្រដាប់អាវុធថៃបាញ់ចេញប្រហែល ១៨០ម៉ែត្រ ដោយកម្លាំងប្រដាប់អាវុធថ បានបាញ់ចេញពី ទីតាំង២កន្លែង ឆ្ពោះមកគោលដៅតែមួយ ក្នុងភូមិព្រៃចាន់។
ជារួម ជនរងគ្រោះឈ្មោះ ឌី ណៃ (ហៅសល់) ពិតជាបានស្លាប់ដោយសារការបាញ់ប្រហាររបស់ កម្លាំងប្រដាប់អាវុធថៃ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រាកដមែន ពោលគឺមិនដូចការផ្សព្វផ្សាយបំភ្លៃការពិត និងបង្វែរសភាពការណ៍របស់បណ្ដាញព័ត៌មានថៃឡើយ។ ច្បាស់ណាស់ គឺគ្រាប់កាំភ្លើងបានបាញ់ចូលក្នុងធ្លុះសួត ដាច់សសៃឈាមធំៗ និងមានគ្រាប់បៀមនៅផ្នែកខ្នងខាងស្តាំនៃសព ប្រាកដមែន៕


-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ